អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ចុះ​បិទ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង ​បន្ទាប់ពី​មាន​ទំនាស់​ជាមួយ​ភ្ញៀវ

អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ចុះ​បិទ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង ​បន្ទាប់ពី​មាន​ទំនាស់​ជាមួយ​ភ្ញៀវ

ភ្នំពេញ ​៖ ​កាលពី​វេលា​ថ្ងៃត្រង់​ ថ្ងៃ​ទី​២២ ​ខែ​មីនា​ ឆ្នាំ​២០១៦ ​លោក​ឃឹម​ស៊ុន ​សូ​ដា​ អភិបាលរងខណ្ឌ​ពោធិ៍សែនជ័យ ​បាន​ដឹកនាំ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ ចុះ​បិទ​ហាង​ខារ៉ាអូខេ​យីហោ​«សំនៀង​ត្រជាក់ចិត្ត​» ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្បែរ​សាលាសង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍សែនជ័យ ​ដោយសារ​ម្ចាស់​ហាង​បាន​ឈ្លោះប្រកែក​ឈាន​ដល់​ការ​វាយតប់​គ្នា​ជាមួយ​ភ្ញៀវ​កាលពី​ពេល​កន្លងទៅ​ថ្មីៗ​នេះ។

លោក​ឃឹម សុន​សូ​ដា​ បាន​ឲ្យ​ដឹង​ថា​ ការ​ចុះ​បិទ​ផ្អាក​អាជីវកម្ម​ហាង​ខារ៉ាអូខេ​ខាង​លើ​នេះ ​ជា​បណ្ដោះអាសន្ន​នោះ ដោយសារ​​​មាន​ជម្លោះ​គ្នា​ រវាង​ភ្ញៀវ​ និង​ម្ចាស់​ហាង​ខារ៉ាអូខេ​​​យីហោ«​សំនៀង​ត្រជាក់ចិត្ត»។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​​កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ​ខែ​មីនា ​ឆ្នាំ​២០១៦។ បន្ទាប់មក​អាជ្ញាធរ ​ខណ្ឌ​បាន​ទទួល​​​ពាក្យ​បណ្ដឹង​ពី​ជនរងគ្រោះ​ ដែល​ជា​ម្ចាស់​ហាង​ខារ៉ាអូខេ​ខាងលើ​ ដោយ​បាន​ប្ដឹង​ចោទ​ភ្ញៀវ​ថា​ បាន​បោក​ក្បាល​មេក្រូ​ហ្វូ​ន​ឲ្យ​ខូច​អស់​ចំនួន​ពីរ។ នៅ​ក្នុង​ពាក្យបណ្ដឹង​នោះ​ បាន​ប្ដឹង​ទារ​សំណង​ពី​ភ្ញៀវ​ចំនួន​១៥០​ដុល្លារ​ថ្លៃ​ខូច​ក្បាល​មេក្រូ​ហ្វូ​ន។

លោក​បន្ត​ថា ​ករណី​​ខាងលើ ​បុរស​ជា​ភ្ញៀវ​បាន​ចេញ​សង​ថ្លៃ​ខូចខាត​រួច​ហើយ​កាលពី​កើតហេតុ​ភ្លាមៗ​នោះ តែ​​​​បន្ទាប់ពី​សង​គេ​រួច​ បាន​សុំ​យក​ក្បាល​មេ​ក្រូ​ហ្វូ​ន​នោះ​ទៅផ្ទះ ​​រួច​​​ក៏​មានការ​ឈ្លោះ​ប្រកែក​​គ្នា​ ​ព្រម​ទាំង​​ឈាន​ដល់​ការ​វាយតប់​គ្នា​យ៉ាង​អនាធិបតេយ្យ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ ថែមទាំង​រំខាន​ដល់​ការ​ដេក​ពួន​របស់​អ្នកជិតខាង​ទៀត​ផង។ ដោយហេតុ​នេះ​ហើយ​ ទើប​អាជ្ញាធរ​ចុះ​មក​បិទ​បែបនេះ៕