មន្ទីរ​ជំនាញ​ឆ្នាំ​២០១៦​មាន​គម្រោង​ជួសជុល​ចាក់​អ៊ុត​កៅស៊ូ​ផ្លូវ​ចំនួន​២​ខ្សែ និង​ផ្លូវ​បេតុង​មួយ​ចំនួន​ទៀត​ដោយ​គ្រោង​និង​ចំណាយ​ថវិកា​អស់​ប្រមាណ​៣​ពាន់​លាន​រៀល

មន្ទីរ​ជំនាញ​ឆ្នាំ​២០១៦​មាន​គម្រោង​ជួសជុល​ចាក់​អ៊ុត​កៅស៊ូ​ផ្លូវ​ចំនួន​២​ខ្សែ និង​ផ្លូវ​បេតុង​មួយ​ចំនួន​ទៀត​ដោយ​គ្រោង​និង​ចំណាយ​ថវិកា​អស់​ប្រមាណ​៣​ពាន់​លាន​រៀល



ព្រះសីហនុ ៖ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​លោក ណុប ហេង បាន​ឲ្យ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា នេះ​ថា ក្នុង​ឆ្នាំ​២០១៦ មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ​មាន​គម្រោង​ជួសជុល​ចាក់​អ៊ុត​កៅស៊ូ​ផ្លូវ​ចំនួន ២​ខ្សែ ប្រវែង ៤​គីឡូម៉ែត្រ និង​ផ្លូវ​បេតុង​មួយ​ចំនួន​ទៀត។

លោក​ណុប ហេង បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា តាម​ផែនការ គម្រោង​ទី​១ មន្ទីរ​និង​ចាក់​អ៊ុត​កៅស៊ូ​ផ្លូវ​ចាប់ពី​មុខ​រោង ចក្រ​ស្រាបៀ​អង្គរ រហូតដល់​មុខ​កំពង់ ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មាន​ប្រវែង ២​គីឡូម៉ែត្រ និង​គម្រោង​ទី​២ គឺ​ចាប់ពី​តោ​ពីរ​ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ រហូតដល់​ផ្លូវ​កែង​បន្ទាយ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ មាន​ប្រវែង ២​គីឡូម៉ែត្រ ទទឹង ៧​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដោយ​ពង្រីក​ផ្លូវ​ភ្លោះ​មួយ​ម៉ែត្រ​សងខាង។

ដែល​គម្រោង​ទាំងនេះ​និង​ត្រូវ​ចំណាយ​ថវិកា​អស់​ប្រមាណ​ជា ៣​ពាន់​លាន​រៀល។ ដើម្បី​ធានា​ការប្រើប្រាស់​បាន​យូរ ជួយ​សម្រួលការ​ធ្វើ​ចរាចរណ៍ និង​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​ក្នុង​ទី​ប្រជុំ​ជន​ក្រុងព្រះសីហនុ។

លោក​ប្រធាន​មន្ទីរ​សា​ធា​រណការ បាន​ឲ្យ​ដឹង​ទៀត​ត​ថា នៅ​ក្នុង​ឆ្នាំ​២០១៥​កន្លងមក ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ផ្តល់​គម្រោង​២ ដើម្បី​អភិវឌ្ឍ​ក្នុង​ទីក្រុង​ព្រះសីហនុ ទី​១ ការ​ចាក់​ក្រាល​កៅស៊ូ DBST វិថី​៧​មករា (​ផ្លូវ​ជុំវិញ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​) ប្រវែង​១.២១៥​ម៉ែត្រ ទទឹង​៧​ម៉ែត្រ និង​គម្រោង​ទី​២ ការសាងសង់​ដាក់​លូ​អ៊ុយ​វិថី​ផែ (​ផ្លូវ​លេខ​៧០០) បាត ០.៨០​ម៉ែត្រ កម្ពស់ ០.៨០​ម៉ែត្រ ប្រវែង ១.៥៨៥​ម៉ែត្រ ដោយ​ចំណាយ​ថវិកា ១​ពាន់​លាន​រៀល ។ ក្រៅពី​ធ្វើ ការ​ជួសជុល​ពង្រីក​ផ្លូវ​ចាក់​អ៊ុត​កៅស៊ូ និង​លូ​អ៊ុយ មន្ទីរ​ក៏​បាន​ធ្វើ​ផ្លូវ​បេតុង​បាន​ចំនួន ០៣​ខ្សែ ខ្សែ​ទី​១ នៅ​ឧតុនិយម​ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ប្រវែង ៣២០​ម៉ែត្រ ទទឹង ៦​ម៉ែត្រ។ ខ្សែ​ទី​២ ផ្លូវ​លេខ​២១០ ប្រវែង ២៦២​ម៉ែត្រ ទទឹង ៦​ម៉ែត្រ។ និង​ផ្លូវ​ទី​៣ ផ្លូវ​លេខ ១២៣៧ ប្រវែង ២៨៣​ម៉ែត្រ ទទឹង ៦​ម៉ែត្រ ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ​៣។

ក្រៅពី​ការងារ​ជួសជុល​ពង្រីក​ផ្លូវ​ក្នុង​ក្រុង និង​ធ្វើ​លូ​អ៊ុយ មន្ទីរ​ក៏​បាន​ធ្វើការ​ជួសជុល​លុប​សំបុក​មាន់​ផ្លូវ​សំខាន់​មួយ​ចំនួន​នៅ​ក្នុង​ក្រុងព្រះសីហនុ​បាន​ចំនួន ៤.០០០​ម៉ែត្រការ៉េ​ថែមទៀត​ផង។

លោក ណុប ហេង បាន​បន្ត​ថា ក្រៅពី​ការងារ​ធ្វើការ​ជួសជុល ពង្រីក​ផ្លូវ និង​ដាក់​លូ​អ៊ុយ មន្ទីរ​ក៏​បាន​ធ្វើការ​គូស​គំនូស​ចរាចរណ៍ ការ​ដាក់​ស្លាក​សញ្ញា​ចរាចរណ៍ ការ​ដាក់​ឈ្មោះ​នឹង​លេខ​ផ្លូវ​បាន​ចំនួន​៨​ខ្សែ ក្នុង​ក្រុងព្រះសីហនុ ដោយ​ប្រើប្រាស់​ស្លាក​សញ្ញា​ឈ្មោះ​លេខ​ផ្លូវ​បាន​ចំនួន ៥០០​ស្លាក​សញ្ញា ការ​ដាក់​បង្គោល​នឹង​ដៃ​អំពូល​ភ្លើង​ចរាចរ​ណ៍​ចំនួន ៥​ខ្សែ និង​នៅ​មាន​ដាក់​ស្លាក​សញ្ញា​ឈ្មោះ​ផ្លូវ​នៅ​តាម​ផ្លូវ​តូច​ៗ ៤​ខ្សែ​ផ្សេងទៀត​ផង​ដែរ ដើម្បី​ជួយ​សម្រួល​ចរាចរ​ណ៍​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​កម្សាន្ត​ខេត្ត​ព្រះសីហនុ។

លោក ណុប ហេង បាន​បញ្ជាក់​ទៀត​ថា ក្រោយពី​រាជរដ្ឋាភិបាល​សម្រេច​ដក​ហូត​និង​បញ្ចប់​ការថែទាំ​ផ្លូវជាតិ​លេខ​៤ របស់​ក្រុមហ៊ុន AZ រួចមក រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ឲ្យ​ខេត្ត​នីមួយៗ​ជា​អ្នកគ្រប់គ្រង​ថែរក្សា​ផ្លូវជាតិ​លេខ​៤ ដោយ​ចែក​ជា​៦​ផ្នែក ក្នុង​នោះ​ខេត្ត​ព្រះសីហនុ​ទទួល​ធ្វើការ​ជួសជុល​ថែទាំ​ផ្លូវ ជាតិ​លេខ​៤ ប្រវែង ៤០​គីឡូម៉ែត្រ គឺ​ចាប់ពី​ផ្លូវ​រថភ្លើង​វាលរេញ មកដល់​ទីប្រជុំ​ជន​ខេត្ត​ព្រះសីហនុ​។ ហើយ​ចំពោះ​មុខ​មន្ទីរ​បាន​ធ្វើ​ការ​ចាក់​តម្រង់​ចិញ្ចើម​តាម​ដង ផ្លូវជាតិ​លេខ​៤ ព្រមទាំង​បាន​ដាក់​បង្គោល​គីឡូម៉ែត្រ ស្លាក​សំគាល់​ប្រមាណ​៥០០​បន្ទះ និង​បង្គោល​សុវត្ថិភាព​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៤ និង​បាន​គូស​គំនូស​កណ្តាលផ្លូវ​ថែម​ទៀត​ផង ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​ជាតិ អន្តរ ជាតិ ធ្វើដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៤ គោរព​ច្បាប់​ចរាចរ​ផ្លូវគោក​ទាំងអស់​គ្នា កាត់បន្ថយ​គ្រោះថ្នាក់ និង​ការ​បាត់​បង់ជីវិត​មនុស្ស និង​ខូចខាត​ទ្រព្យសម្បត្តិ​នៅ​ផ្លូវជាតិ​លេខ​៤៕

មន្ទីរ​ជំនាញ​ឆ្នាំ​២០១៦​មាន​គម្រោង​ជួសជុល​ចាក់​អ៊ុត​កៅស៊ូ​ផ្លូវ​ចំនួន​២​ខ្សែ និង​ផ្លូវ​បេតុង​មួយ​ចំនួន​ទៀត​ដោយ​គ្រោង​និង​ចំណាយ​ថវិកា​អស់​ប្រមាណ​៣​ពាន់​លាន​រៀល មន្ទីរ​ជំនាញ​ឆ្នាំ​២០១៦​មាន​គម្រោង​ជួសជុល​ចាក់​អ៊ុត​កៅស៊ូ​ផ្លូវ​ចំនួន​២​ខ្សែ និង​ផ្លូវ​បេតុង​មួយ​ចំនួន​ទៀត​ដោយ​គ្រោង​និង​ចំណាយ​ថវិកា​អស់​ប្រមាណ​៣​ពាន់​លាន​រៀល មន្ទីរ​ជំនាញ​ឆ្នាំ​២០១៦​មាន​គម្រោង​ជួសជុល​ចាក់​អ៊ុត​កៅស៊ូ​ផ្លូវ​ចំនួន​២​ខ្សែ និង​ផ្លូវ​បេតុង​មួយ​ចំនួន​ទៀត​ដោយ​គ្រោង​និង​ចំណាយ​ថវិកា​អស់​ប្រមាណ​៣​ពាន់​លាន​រៀល មន្ទីរ​ជំនាញ​ឆ្នាំ​២០១៦​មាន​គម្រោង​ជួសជុល​ចាក់​អ៊ុត​កៅស៊ូ​ផ្លូវ​ចំនួន​២​ខ្សែ និង​ផ្លូវ​បេតុង​មួយ​ចំនួន​ទៀត​ដោយ​គ្រោង​និង​ចំណាយ​ថវិកា​អស់​ប្រមាណ​៣​ពាន់​លាន​រៀល មន្ទីរ​ជំនាញ​ឆ្នាំ​២០១៦​មាន​គម្រោង​ជួសជុល​ចាក់​អ៊ុត​កៅស៊ូ​ផ្លូវ​ចំនួន​២​ខ្សែ និង​ផ្លូវ​បេតុង​មួយ​ចំនួន​ទៀត​ដោយ​គ្រោង​និង​ចំណាយ​ថវិកា​អស់​ប្រមាណ​៣​ពាន់​លាន​រៀល