លោក ឱម យ៉ី​ន​ទៀង ៖ អង្គ​ភាព​មិន​ខ្វល់​ពី​លោក កឹម សុខា មាន​ស្រី​ញី តែ​អាច​ខ្វល់ខ្វាយ​ករណី​លុយ​ដែល​ទិញ​ផ្ទះ​ដី​ឲ្យ​ស្រី

លោក ឱម យ៉ី​ន​ទៀង ៖ អង្គ​ភាព​មិន​ខ្វល់​ពី​លោក កឹម សុខា មាន​ស្រី​ញី តែ​អាច​ខ្វល់ខ្វាយ​ករណី​លុយ​ដែល​ទិញ​ផ្ទះ​ដី​ឲ្យ​ស្រី



ភ្នំពេញ ៖ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ថ្លែង​បែបនេះ នៅ​កិច្ចប្រជុំ​ពិភាក្សា និង​ពិចារណា​ទៅលើ​ពាក្យបណ្ដឹង​របស់​ក្រុម​យុវជន និង​និស្សិត ដែល​បានដាក់​ពាក្យ​ប្ដឹង​លោក​កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ពីបទ​សង្ស័យ​បាន​ប្រព្រឹត្ត​អំពើពុករលួយ ដោយ​ភ្ជាប់​អង្គហេតុ​មួយចំនួន ក្នុងនោះ​មានការ​ទិញ​ដី ទិញ​ផ្ទះ​មួយ​ចំនួន និង​ខ្សែអាត់​សំឡេង​ដែល​លោក កឹម សុខា​ ទំនាក់ទំនង​ដាក់​លុយ​តាម​ធនាគារ​ទៅ​ឲ្យ​ស្រី​ម្នាក់​ចំនួន​៤ ពាន់​ដុល្លារ។

មន្ត្រី​ច្បាប់​រស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​លើក​ឡើង​ថា ការ​មាន​ស្រី​ស្នេហ៍​នៅ​ខាងក្រៅ​នេះ បើ​ពិនិត្យ​តាម​ទិដ្ឋភាព​ច្បាប់ គឺ​ពាក់ព័ន្ធ​និង​មាត្រា​៧​នៃ​ច្បាប់​ឯកពន្ធនភាព ដែល​ពាក់ព័ន្ធ​ជាមួយ​ច្បាប់ព្រហ្មទណ្ឌ​ទូទៅ ដែល​ជា​ដែន​សមត្ថកិច្ច​របស់​ន​គ​របាល​ទូទៅ មិន​បង្ហាញ​ពី​តម្រុយ​នៃ​អំពើពុករលួយ​ទេ ដូច្នេះ​តាម​ទិដ្ឋភាព​ច្បាប់​មិន​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ។ ដោយឡែក​ខ្សែអាត់​សំឡេង ឬ​ ការ​ថត​សំឡេង​នេះ យោង​តាម​មាត្រា​៣០១ នៃ​ក្រមព្រហ្មទណ្ឌ ក៏​ជា​ប្រភេទ​បទល្មើស​ទូទៅ​ផង​ដែរ ដែល​ជា​ដែន​សមត្ថកិច្ច​របស់​ន​គ​របាល​ទូទៅ និង​ព្រះរាជអាជ្ញា មិន​ស្ថិត​ក្នុង​ដែល​សមត្ថកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ​។

ចំណែក​មន្ត្រី​មួយ​ចំនួនទៀត​អះអាង​ថា កុំ​គិត​ពី​ការ​លួច​ថត​សំឡេង ពីព្រោះ​តាមច្បាប់​នៅពេល​ម្ចាស់​សំឡេង​មិន​ប្តឹងផ្តល់ ឬ​ធ្វើ​មិន​ដឹង​មិន​លឺ មានន័យថា ម្ចាស់​យល់ព្រម​ហើយ ដូច្នេះ​គួរតែ​គិត​ពី​បទល្មើស​វិញ​ថា​ តើ​មាន​អ្វី​ជា​តម្រុយ ដែល​អាច​ធ្វើ​ការស៊ើបអង្កេត​បាន ពីព្រោះ​នៅក្នុង​បណ្តឹង ក៏​បាន​លើក​ឡើង​ពី​ចំណុច​សង្ស័យ​មួយ​ចំនួន ដូចជា​ការទិញ​ផ្ទះ​ពីរ​បី​កន្លែង និង​ដាក់​លុយ​ទៅ​ឲ្យ​ស្រី​ជាដើម។

ដោយឡែក​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​ពិភាក្សា​លើ​ពាក្យបណ្ដឹង​របស់​ក្រុមយុវជន និង​និស្សិត​ទាំងនោះ​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ទទួល​យកពាក្យ​បណ្ដឹង​របស់​ក្រុម​យុវជន​នេះ គឺ​គ្រាន់តែ​ទទួល​យកមក​ពិនិត្យ និង​ពិចារណា​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៤ ខែមីនា ខាងមុខ ទើប​អង្គភាព​សម្រេច​ថា ត្រូវ​ទទួលយក ឬ​មិន​ទទួលយក មក​បើក​ការស៊ើបអង្កេត ពីព្រោះ​ត្រូវ​រង់ចាំ​ការ​ធ្វើ​កោសល្យវិច័យ​ខ្សែអាត់​សំឡេង​ជា​មុន​សិន។

លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បញ្ជាក់​ថា រឿង​រាវ​ផ្លូវ​ភេទ​របស់លោក កឹម សុខា អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិន​ខ្វល់​នោះទេ ប៉ុន្តែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អាច​ស៊ើបអង្កេត​ទៅលើ​ភាពមិនប្រក្រតី ឬ​តម្រុយ​ដែល​ទាក់ទង​ទៅ​នឹង​អំពើពុករលួយ​របស់លោក កឹម សុខា មានន័យថា មិន​ខ្វល់​ពី​លោក កឹម​សុខា មាន​ស្រី​ញី​ទេ ប៉ុន្តែ​អាច​ស៊ើបអង្កេត​ថា លោក កឹម សុខា បាន​លុយ​ពី​ណា​ទិញ​ផ្ទះ​ដី​ឲ្យ​ស្រី​។ ចំពោះ​បញ្ហា​អាត់​សំឡេង​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង អះអាង​ថា លោក កឹម សុខា បាន​ទទួល​ស្គាល់​ផ្លូវច្បាប់​រួចហើយ​ថា ខ្សែអាត់​សំឡេង​នេះ​ពិតជា​ខ្សែអាត់​សំឡេង​របស់​គាត់ ហើយ​មិនតែប៉ុណ្ណោះ លោក កឹម សុខា បាន​ប្រថាប់ត្រា​ទៀត​គឺ “​បី​មិន​រាយការណ៍​” (​មិន​ឆ្លើយ មិន​ឆ្លង មិន​ឈ្លោះ​)​។

លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង អះអាង​ថា រឿង​នេះ​ក្លាយទៅជា​រឿង​សាធារណៈ​ទៅ​ហើយ ដូច្នេះ​លោក កឹម សុខា អាច​ឆ្លើយ​តាម​សារព័ត៌មាន ហើយ​លោក​ក៏​អាច​ប្រា​ប់លោក កឹម សុខា តាម​សារព័ត៌មាន​ដែរ​។ លោក​បញ្ជាក់​ថា “​រឿង​ពុករលួយ​មិន​ងាយ​ទេ ដូច្នេះ​ខ្ញុំ​អាច​មើល​រឿង​ចាស់​ឡើងវិញ មិនមែន​អត់​ទេ​អូន ចឹ​ង​បាន​ថា មិន​អាច​មើលស្រាល​បានទេ​លើ​ភស្តុតាង ហើយ​យើង​នឹង​ពិនិត្យ​ថា តើ​ភស្តុតាង​ណា​នៅ​រស់ ភស្តុតាង​ណា​ស្លាប់ យើង​មិនមែន​យក​តាម​ខ្សែអាត់​សំឡេង​ទាំងអស់​នោះ​ទេ ជួនកាល​តែមួយ​ក៏​បាន​ដែរ​”។

បន្ទាប់ពី​កិច្ចពិភាក្សា លោកស្រី ចំរើន ដែល​ជា​តំណាង​យុវជន និង​និស្សិត​បាន​ចូលរួម​ក្នុង​ពិធី​នោះបាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោក កឹម សុខា ជា​បុគ្គល​សាធារណៈ ហើយ​បាន​យក​លុយ​ទៅ​ចាយវាយ​ទិញ​ផ្ទះ ទិញ​ដី​ឲ្យ​ស្រី ដូច្នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវតែ​បើក​ការស៊ើបអង្កេត​លើ​ករណីនេះ ហើយ​ប្រសិនបើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិន​បើក​ការស៊ើបអង្កេត​ទេ ក្រុម​របស់លោក នឹង​បើក​យុទ្ធនាការ​ធំ​មួយទៀត​លើ​ករណី​នេះ តែ​លោក​មិន​បញ្ជាក់​ថា យុទ្ធនាការ​នោះ​មាន​អ្វីខ្លះ​នោះទេ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៦ ក្រុមយុវជន និង​និស្សិត​ប្រមាណ​៥០ នាក់ បាន​យកពាក្យ​បណ្តឹង​ទៅ​ដាក់ជូន​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយបាន​ប្តឹង​លោក កឹម សុខា សង្ស័យថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ការទិញ​ដី ផ្ទះ និង​ផ្តល់​លុយ​ឲ្យ​ស្រី​កំណាន់ ហើយ​ការ​សម្រេច​ប្តឹង​បន្ទាប់ពី​មានការ​បែកធ្លាយ​សម្លេង​សន្ទនា​ជាមួយ​នារី​ម្នាក់ ដែល​លោក កឹម សុខា បានដាក់​លុយ​តាម​ធនាគារ​ចំនួន​៤០០០ ដុល្លារ និង​ការទិញ​ដី ទិញ​ផ្ទះ​ជាច្រើន​កន្លែង​ទៀត​៕

លោក ឱម យ៉ី​ន​ទៀង ៖ អង្គ​ភាព​មិន​ខ្វល់​ពី​លោក កឹម សុខា មាន​ស្រី​ញី តែ​អាច​ខ្វល់ខ្វាយ​ករណី​លុយ​ដែល​ទិញ​ផ្ទះ​ដី​ឲ្យ​ស្រី លោក ឱម យ៉ី​ន​ទៀង ៖ អង្គ​ភាព​មិន​ខ្វល់​ពី​លោក កឹម សុខា មាន​ស្រី​ញី តែ​អាច​ខ្វល់ខ្វាយ​ករណី​លុយ​ដែល​ទិញ​ផ្ទះ​ដី​ឲ្យ​ស្រី លោក ឱម យ៉ី​ន​ទៀង ៖ អង្គ​ភាព​មិន​ខ្វល់​ពី​លោក កឹម សុខា មាន​ស្រី​ញី តែ​អាច​ខ្វល់ខ្វាយ​ករណី​លុយ​ដែល​ទិញ​ផ្ទះ​ដី​ឲ្យ​ស្រី