ភ្លើង​ឆេះ​ព្រៃ​តំបន់​៣ នៅក្នុង​ស្រុក​បរិបូណ៌​សង្ស័យ​អ្នក​លួច​កាប់​ព្រៃ​លិច​ទឹក​និង​ដុត​ព្រៃ​យក​ដី​ធ្វើជា​កម្ម​សិ​ទ្ធិ

ភ្លើង​ឆេះ​ព្រៃ​តំបន់​៣ នៅក្នុង​ស្រុក​បរិបូណ៌​សង្ស័យ​អ្នក​លួច​កាប់​ព្រៃ​លិច​ទឹក​និង​ដុត​ព្រៃ​យក​ដី​ធ្វើជា​កម្ម​សិ​ទ្ធិ



កំពង់ឆ្នាំង ៖ ភ្លើង​ឆេះ​ព្រៃ​តំបន់​៣​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ព្រះសង្ឃ ប្រជាពលរដ្ឋ និង​សិស្ស​ក្នុង​សាលា​ដែល​កំពុង​រៀន នៅ​ចំណុច​ជុំវិញ​វត្ត​ថ្នល់​អណ្តែត ហៅ​វត្ត​កំពង់​អួរ ស្ថិតក្នុង ភូមិ​កំពង់​អួរ ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង ៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែ​មិនា ឆ្នាំ​២០១៦ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំគ្នា​ជួយ​ពន្លត់ ក្នុង​នោះ​ក៏​មាន​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​មួយ​គ្រឿង​ផង ដោយ​បាន​សហការ​គ្នារ​យៈ​ពេល​ជាង​២​ម៉ោង​ទើប​គ្រប់ គ្រង​សភាពការណ៍​បាន​មិន​ឆេះ​រាលដាល ចូល​ដល់​វត្ត​សាលារៀន និង​ផ្ទះ​ប្រជាពលរដ្ឋ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ភ្លើង​បាន​ឆេះ​ព្រៃ​ព័ទ្ធ​ពីក្រោយ​វត្ត មក​ខាង​ជើងវត្ត និង​រាល​ទៅ​ខាង​សាលារៀន និង​សំដៅ​ទៅ​រក​ផ្ទះ​ប្រជាពលរដ្ឋ ដែល​នៅ​ជិត​នោះ ភា្លមៗ​នោះ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​បាន​នាំ​គ្នា យក​ដំបង​វ៉ៃ​ព្រៃ​ពន្លត់ តែ​មិន​ឈ្នះ​បន្ទាប់មក រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ស្នងការ​នគរបាល​ខេត្ត​១​គ្រឿង បាន​ចេញទៅ​ជួយ​បាញ់​ទឹក​ពន្លត់​ដោយ​បូម​ពី​ទន្លេ ទៅ​បាញ់​ទឹក​អស់​៣​រថយន្ត ទើប​គ្រប់គ្រង​សភាពការណ៍ នេះ​បាន។

ក្នុង​ពេល​នោះ​ដែរ គេ​ឃើញ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន បាន​ជញ្ជូន​ឥវ៉ាន់ ចេញពី​លំនៅឋាន ទៅមុខ​សាលារៀន ដែល​ជា​កន្លែង​មាន​សុវត្ថិភាព​ផង​ដែរ។

លោក ហេង អំ ប្រធាន ភូមិ​កំពង់​អួរ បាន​ឲ្យ​ដឹង​ថា កន្លងមក​មិនដែល​មាន​ភ្លើង​ឆេះ​ព្រៃ​បែប​នេះ​ឡើយ តែ​ឆ្នាំនេះ​គឺ​មាន​អ្នក​លួច​កាប់​រាន​យក​ដី​ព្រៃ និង​ដុត​ព្រៃ​លិច​ទឹក​យក​ធ្វើ​កម្ម​សិទ្ធិ ទើប​លោក​សង្ស័យ​ថា ភ្លើង​ឆេះ​ព្រៃ​ខាងលើ​នេះ​អាច​បណ្តាល​មក​ពី ជនខិលខូច​លួច​កាប់​និង​ដុត​ព្រៃ​យក​ដី​ធ្វើ​កម្ម​សិទ្ធិ ទើប​ឆេះ​រាលដាល​បែបនេះ និង​ខូចខាត​ឆេះ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣​អស់​ប្រមាណ ២០​ហិតា៕

ភ្លើង​ឆេះ​ព្រៃ​តំបន់​៣ នៅក្នុង​ស្រុក​បរិបូណ៌​សង្ស័យ​អ្នក​លួច​កាប់​ព្រៃ​លិច​ទឹក​និង​ដុត​ព្រៃ​យក​ដី​ធ្វើជា​កម្ម​សិ​ទ្ធិ ភ្លើង​ឆេះ​ព្រៃ​តំបន់​៣ នៅក្នុង​ស្រុក​បរិបូណ៌​សង្ស័យ​អ្នក​លួច​កាប់​ព្រៃ​លិច​ទឹក​និង​ដុត​ព្រៃ​យក​ដី​ធ្វើជា​កម្ម​សិ​ទ្ធិ  ភ្លើង​ឆេះ​ព្រៃ​តំបន់​៣ នៅក្នុង​ស្រុក​បរិបូណ៌​សង្ស័យ​អ្នក​លួច​កាប់​ព្រៃ​លិច​ទឹក​និង​ដុត​ព្រៃ​យក​ដី​ធ្វើជា​កម្ម​សិ​ទ្ធិ ភ្លើង​ឆេះ​ព្រៃ​តំបន់​៣ នៅក្នុង​ស្រុក​បរិបូណ៌​សង្ស័យ​អ្នក​លួច​កាប់​ព្រៃ​លិច​ទឹក​និង​ដុត​ព្រៃ​យក​ដី​ធ្វើជា​កម្ម​សិ​ទ្ធិ ភ្លើង​ឆេះ​ព្រៃ​តំបន់​៣ នៅក្នុង​ស្រុក​បរិបូណ៌​សង្ស័យ​អ្នក​លួច​កាប់​ព្រៃ​លិច​ទឹក​និង​ដុត​ព្រៃ​យក​ដី​ធ្វើជា​កម្ម​សិ​ទ្ធិ ភ្លើង​ឆេះ​ព្រៃ​តំបន់​៣ នៅក្នុង​ស្រុក​បរិបូណ៌​សង្ស័យ​អ្នក​លួច​កាប់​ព្រៃ​លិច​ទឹក​និង​ដុត​ព្រៃ​យក​ដី​ធ្វើជា​កម្ម​សិ​ទ្ធិ