សម្តេច​តេ​ជោ​ និង​ប្រមុខ​រដ្ឋាភិបាល​នានា​ត្រូវ​បាន​អញ្ជើញ​ទទួលទាន​អាហារ​ពេល​ល្ងាច​ដោយ​នាយករដ្ឋមន្ត្រី​ចិន

ភ្នំពេញ ៖ កាលពី​ល្ងាច​មិញ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សរសេរ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ថា សម្ដេច​បាន​ចូលរួម​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ ឯកឧត្តម Li Keqiang នាយករដ្ឋមន្ត្រី​ចិន និង​ប្រមុខរដ្ឋ​ និង​តំណាង​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ទាំង​៥។

សម្តេច​បាន​សរសេរ​ថា ពិធី​លៀង​សាយភោជន៌​កាលពី​ល្ងាច​មិញ​នេះ​គឺ​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​ភាព​ស្និទ្ធស្នាល​បំផុត ដែល​បាន​រឹត​បន្តឹង​នូវ​ចំណង​មិត្រភាព និង​សហប្រតិបត្តិការ​កាន់តែ​ល្អ​​រឹងមាំ​រវាង​ប្រមុខ​ដឹកនាំ និង​ប្រជាជន​នៃ​ប្រទេស​តាម​ដង​ទន្លេមេគង្គ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

សម្តេច​បាន​រំលឹក​ផងដែរ​ថា សព្វថ្ងៃនេះ កម្ពុជា​យើង​ទទួលបាន​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ច្រើនជាងគេ ហើយ​ទន្ទឹមនឹងនោះ រដ្ឋាភិបាល​ប្រទេស​ចិន​តែងតែ​យកចិត្តទុកដាក់​ជានិច្ច​ក្នុង​ការជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​​​កម្ពុជា​ឲ្យ​កាន់តែ​ឆាប់​រីកចម្រើន​លឿន​ទៅមុខ។

គួរ​រំលឹក​ថា សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ក៏ដូចជា​បណ្តា​ឯកឧត្ដម​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​មេគង្គ​៤​ផ្សេងទៀត បាន​អញ្ជើញ​ធ្វើដំណើរ​ទៅដល់​ទីក្រុង Sanya ខេត្ត​Hainan ប្រទេស​ចិន ជា​បន្តបន្ទាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​២២​មីនា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង លើក​ទី​១ និង​វេទិកា​ប៊ូ​អាវ ស្តីពី​អាស៊ី នៅ​ខេត្ត Hainan ប្រទេស​ចិន ពីថ្ងៃ​ទី​២២​ដល់​ថ្ងៃទី​២៤​ ខែ​មីនាឆ្នាំ​២០១៦​។ យន្តហោះ​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹក​នាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ចុះចត​នៅ​ចំណត​អាកាសយាន​អន្តរជាតិ Sanya ខេត្ត Hainan ប្រទេស​ចិន កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី ម៉ោង​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ត្រូវ​នឹង​ម៉ោង​៩​និង​៣៥​នាទី ម៉ោង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា៕