​ចិត្តវិទូ​ អាមេរិក​៖ ភាព​ឯេកា​នាំ​ឲ្យ​ឆាប់​ស្លាប់​មុន​អាយុ

ក្រុង​វ៉ាស៊ីនតោន: ភាព​ឯកោអាច​ជំរុញ​ឲ្យ​មនុស្ស​ឆាប់ស្លាប់​ក្នុង​អាត្រា​ ១៤ ភាគរយ​ពេល​ឈាន​ដល់វ័យចាស់​។ នេះ​បើ​យោងតាមការ​សិក្សា​មួយ​ដែល​ចុះ​ផ្សាយ​កាល​ពីថ្ងៃចន្ទ​ ដែល​ផ្ដោតលើ​មូលដ្ឋាន​សរីរសាស្រ្ដចំពោះ​ភាព​ឯកោ។

ក្រុម​អ្នក​វិទ្យាសាស្រ្ដ បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដីថ្លែង​ការណ៍​ចុះ​ផ្សាយក្នុង ​ទស្សនាវដ្ដី PNAS ថា​ គ្រោះ​ថ្នាក់ចំពោះ​ការ​ផ្ដាច់​ខ្លួន​ពី​សង្គម​ត្រូវ​បាន​ដឹងច្បាស់​តាំងពី​យូរ​យារ តែ​ផល​ប៉ះពាល់​ចំពោះ​រាង​កាយ​នៅមិនច្បាស់​នៅ​ឡើយទេ។

ដឹកនាំ​ដោយ​អ្នកចិត្ត​វិទូ​ ចន កាស៊ីយ៉ូប៉ូ មក​ពី​សាកលវិទ្យាល័យ​ឈីកាហ្គោ ក្រុមស្រាវជ្រាវ​ធ្លាប់​បានគូស​បង្ហាញ​​អំពី​ទំនាក់ទំនង​រវាងភាព​ឯកោ​ និង​ទាំងហ្សែន​ផ្ទុក​ក្ដី​ខ្វល់ខ្វាយ​ច្រើនដែល​ពាក់ព័ន្ធ​នឹង​ការ​រលាក និង​ការថមថយសកម្មភាព​ហ្សែន​​ផ្សេង​ៗ​ទៀត​ដែល​ដើរតួនាទី​សំខាន់​ចំពោះ​ប្រតិកម្ម​​សពាង្គ​កាយ​។

លទ្ធផល​នៃភាព​ឯកោ​បង្ក​ឲ្យ​ប្រព័ន្ធ​ផ្សាំ​ជំងឺ​ចុះ​ខ្សោយ​ ​ធ្វើឲ្យអ្នក​ដែល​រស់​ឯកោ​កាន់​តែរង​គ្រោះ​ដោយសារ​ជំងឺផ្សេង​ៗ។ ការស្រាវជ្រាវ​ចុងក្រោយ​បំផុត ពួ​កគេបានសិក្សា​លើ​កោសិ​កាឈាម​ស​ដែល​ប្រព័ន្ធ​ផ្សាំជំងឺ​ចេញ​ការពារ​​ប្រឆាំង​​នឹង​បាក់តេរី និង​​មេរោគ​ផ្សេងៗ​។

ពួកគេ​បាន​រក​ឃើញ​ហ្សែន​ខ្វល់​ខ្វាយ​​ក្នុង​កោសិការ​ឈាមស​លើ​អ្នក​រស់​នៅ​ឯកោ​ និង​ផ្ដាច់ខ្លួន​ពីសង្គម​។ ក្រុម​ស្រាវជ្រាវ បាន​​និយាយ​ថា​៖ «កោសិកាឈាម​ស​ និង​ភាព​ឯកោ​ទំនង​ជា​មាន​ទំនាក់ទំនងស្អិត​​ល្មួត​​ ដែល​បុគ្គល​គ្រប់​រូបគួរ​តែចេះ​ជួយផ្សព្វផ្សាយ​ ឬក៏​​ក្រើន​រំឭក​គ្នា​គ្រប់​ពេល​វេលា​»។

ពួកគេ​បាន​​លើក​​ឡើង​ទៀត​ថា៖ «​លទ្ធ​ផល​ទាំង​នេះត្រូវបាន​សិក្សា​​យ៉ាង​ជាក់​លាក់​ចំពោះ​ភាពឯកោ​ ហើយ​វា​​មិន​ត្រូវ​បាន​ផ្ដោត​សំខាន់លើ​ជំងឺ​ធ្លាក់ទឹកចិត្ដ ស្ដ្រេស ឬក៏​​បញ្ហា​សង្គម​ផ្សេង​ៗ​ឡើយ​»៕

ប្រភព៖ postkhmer

  • ​ចិត្តវិទូ​ អាមេរិក​៖ ភាព​ឯេកា​នាំ​ឲ្យ​ឆាប់​ស្លាប់​មុន​អាយុ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:សុខភាព
Tags: