៥ តិច​និក សំខាន់​ភ្ញោ​ច​រសជាតិ​សិច ឲ្យ​កាន់តែ​រោលរាល

​មាន​គូស្នេហ៍​ជាច្រើន​ដែល​ធ្លាប់​ប្រឡូក​ប្រឡែង​ល្បែង​ស្នេហ៍​ជាមួយគ្នា​យ៉ាង​ពុះ​ក​ញ្ច្រោ​ល​។ ប៉ុន្តែ​ពេលវេលា​កន្លង​យូរ​ទៅ បានធ្វើ​ឲ្យ​រសជាតិ ពីមុន​កាន់តែ​ខ្សោះ​អស់​រសជាតិ​។ តាមពិត​មិនមែន​មាន​មូលហេតុ​ចេញពី​ថ្វីដៃ ឬ​ក្បាច់​រួមភេទ​របស់​អ្នក​ចុះខ្សោយ​ឡើយ តែ​អាចមកពី​សភាព​ច្រំ​ដែលៗ​ជាមួយនឹង​រសជាតិ​ដើម​។ ហេតុនេះ​គួរ​សាកល្បង​បង្កើន​ប្រសិទ្ធភាព​សិច​ឡើងវិញ ជាមួយ​តិច​និក​មួយចំនួន​ដូចខាងក្រោម :

– ផ្លាស់ប្តូរ​វិធី​បបោសអង្អែល៖
​សម្រាប់​គូស្នេហ៍​ដែល​ជោកជាំ​ដោយ​ក្បាច់​សិច​ស្រាប់​ហើយ​នោះ គេ​ពិតជា​ដឹងថា ការ​លួងលោម បបោសអង្អែល ជា​ដំណាក់កាល​ដ៏​សំខាន់​មួយ បើ​មិន​ចង់​ឲ្យ​រសជាតិ​សិច​របស់​អ្នក​ប្រែជា​ជូរចត់ ត្រូវ​ចេះ​ផ្លាស់ប្តូរ​វា ពី​ជំហាន​ដំបូង​ឲ្យ​ហើយ​។ រក​វិធី​ដាស់​អារម្មណ៍​ប្លែកៗ​តែ​អាច​ប្រើការ​បាន មក​អនុវត្ត​ជាមួយគ្នា ឆ្លាស់​ចំណុច​ភ្ញោ​ច​ជា​បន្តបន្ទាប់ ដើម្បី​ជួយ​ឲ្យ​ស្រណុក​ស្រួល​ជាង​មុន​ពិសេស ជួយ​បង្កើន​រសជាតិ​សិច​ឲ្យ​ប្រសើរ​។​

-ឈុត​គួរ​ឲ្យ​ស្រលាញ់ គួរ​ឲ្យ​ស្នេហ៍ស្និទ្ធ៖
ទោះជា​ចុងក្រោយ សម្លៀកបំពាក់​មិនមែនជា​អ្វី​ចាំបាច់​សម្រាប់​ភាព​ស្រណុក​ស្រួល​ក៏ដោយ ប៉ុន្តែ​ការ​ជ្រើស​ប្រើ​ឈុត​ស្រស់ ទាក់ភ្នែក  ក៏​ជួយ​បង្កើន​បរិយាកាស រួមភេទ​ដែល​មិនគួរ​ឲ្យ​ជិន​ឆ្អល់​បានដែរ​។ សម្រាប់​ស្ត្រី​បើ​ស្លៀកពាក់​ឈុត​ស្តើង មើល​ស្ទើរ​ឆ្លុះ​នោះ រឹងរឹតតែ​ជួយ​លើក​រាងរៅ​ឲ្យ​លេច​ត្រដែត​គួរ​គយគន់ ហើយ​ធ្វើ​ឲ្យ​គូស្នេហ៍​អត់ទ្រាំ​មិនបាន​លើកដៃ​លូក​រាវ​សព្វ​ខ្លួនប្រាណ​អ្នកជា​មិនបាន​។​

– សិច​ពេល​អរុណរះ៖
​ចូរ​កុំ​យល់ថា សិច​ជា​កាម​កិច្ច​ដែល​ត្រូវ​ឡើង​នៅ​ពេលយប់​ព្រលប់​ឲ្យ​សោះ​។ តាមពិតទៅ ក្នុងពេល​ព្រឹក​ព្រលឹម ក្រោយពី​គេង​សម្រាក​យ៉ាង​ស្កប់ស្កល់​ពេល​មួយ​យប់ ហើយ​នោះ​ក៏​អាចធ្វើ​ឲ្យ​អ្នក​ទាំងពីរ​មាន​កម្លាំង​ពលំ​គ្រប់គ្រាន់​ហើយ អាច​ប្រព្រឹត្ត​ល្បែង​លើ​គ្រែ​យ៉ាង​រោយ​រាល​ជាប់ចិត្ត​ដូចគ្នា​។ ជាងនេះទៀត ខ្យល់អាកាស​ត្រជាក់​នាពេល​ព្រលឹម នឹង​ជួយ​ឲ្យ​ម្ចាស់​ស្នេហ៍​ទាំងពីរ​ទទួល​អារម្មណ៍​ស្រស់ស្រាយ សុខកាយ សប្បាយចិត្ត​ជាមួយ​ការរួម​សិច​យ៉ាង​ពេញទំហឹង​ដែរ​។​-

– បោសសម្អាត​សួន​ស្នេហ៍៖
ថ្វិ​បើ​ក្បាច់​រួមភេទ​របស់​អ្នក មាន​ច្រើន​បែបបទ និង​អស្ចារ្យ​យ៉ាងណាក៏ដោយ ប៉ុន្តែ​បើ​ទ្រនំ ឬ​ទី​ដំណេក​របស់​អ្នក​មើលទៅ​ទើសភ្នែក គ្មាន​សណ្តាប់ធ្នាប់ និង​ខ្វះ​អនាម័យ ហើយ​នោះ វា​នឹង​កាត់បន្ថយ​អារម្មណ៍ ស្រណុក​ស្រួល មួយ​ភាគ​ជាមិនខាន​។ ហេតុនេះ ក្រោយពេល​រួមភេទ​ហើយ គូស្នេហ​គួរ​ខិតខំ​រៀបចំ​ទី​ដំណេក​ឲ្យ​បាន​ស្អាត​ល្អ​គាប់​ភ្នែក មាន​ក្លិនក្រអូប​ប្រហើរ​ទាក់​ទញ ទុកជា​ការត្រៀម សម្រាប់​ការវាយលុក​ដ៏​មាន​រសជាតិ នៅ​លើក​ក្រោយៗ​បន្តទៀត​។​

– មិន​ប្រើ​គ្រែ​ដំណេក៖
​គ្រែ​គេង​ទន់ល្មើយ អាច​ជាទី​សែនសប្បាយ​សម្រាប់​ការរួម​ភេទ ប៉ុន្តែ​ការ​សោយសុខ​នៅតែ​លើ​គ្រែ ដោយ​គ្មាន​ផ្លាស់ប្តូរ​បរិយាកាស​បង្ក​ទៅជា​ភាពស៊ាំ​ដែល​ជិនណាយ​បាន​។​ដូច្នេះ គួរ​សាក​រកមើល​ទីតាំង​ថ្មីៗ​ក្នុងផ្ទះ ដើម្បី​ភ្លក្ស​រសជាតិ​ស្នេហ៍​ឲ្យ​កាន់តែ​ប្រសើរឡើង ព្រោះ​សិច​ប្រៀបបាន​នឹង​អាហារ​ដែលមាន​គុណប្រយោជន៍ ជួយ​បំប៉ន​ក្តី​ស្នេហ៍​ឲ្យ​កាន់តែ​ស្និទ្ធស្នាល​ដូច្នោះ​ដែរ​។ បើសិន​អ្នក​ទទួលទាន​តែ​អាហារ​មួយ​មុខ​ដដែលៗ មិនយូរ​មិនឆាប់ វា​នឹង​នាំ​ឲ្យ​ទ្រ​លាន់​មិនខានឡើយ​៕

ប្រភព៖ cen

  • ៥ តិច​និក សំខាន់​ភ្ញោ​ច​រសជាតិ​សិច ឲ្យ​កាន់តែ​រោលរាល已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:សុខភាព
Tags: