ចន ច័ន្ទលក្ខិណា និង យុគ ចិន្តា នាំគ្នាជិះកង់ បង្អួតសម្រស់ លើទឹកដីអង្គរ

ភ្នំពេញៈ តារាសម្តែង និងជាពិធីការិនី ដែលមានឈ្មោះបោះសំឡេង ក្នុងសង្វៀនសិល្បៈ អ្នកមេម៉ាយចាយសម្រស់ នាង ចន ច័ន្ទលក្ខិណា និង អ្នកនាង យុគ ចិន្តា បាននាំគ្នាទៅជិះកង់បង្អួតរាង និងសម្រស់ នៅលើទឹកដីអង្គរ ក្នុងបំណងចូលរួម កាត់បន្ថយជាតិពុល ក៏ដូចជាដើម្បីសុខភាព ដោយការងាកមកជិះកង់ ជំនួសការជិះរថយន្តនិងម៉ូតូ ។

រូបថតជាច្រើនសន្លឹក ត្រូវបានអ្នកមេម៉ាយ ចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា បង្ហោះនៅលើ Facebook របស់នាង ដោយភ្ជាប់មកជាមួយ រូបថតជាច្រើនសន្លឹក ដែលនាងនិង អ្នកនាង យុគ ចិន្តា បាននាំគ្នាជិះកង់ ធ្វើដំណើរកម្សាន្ត នៅលើទឹកដីអង្គរ ដើម្បីចូលរួមកាត់បន្ថយជាតិពុល ដោយងាកមកជិះកង់ជំនួស ការជិះរថយន្ត ឫម៉ូតូដែលមានជាតិពុលផ្សេងៗ ។

នាពេលកន្លងមកទស្សនិកជន ធ្លាប់តែបានឃើញវត្តមាន តារាល្បីទាំងពីរដួងនេះ តុបតែងខ្លួនស្រស់ស្អាត ជិះរថយន្តសេរីទំនើប តែដោយឡែក នៅថ្ងៃនេះ ទស្សនិកជននិងបានឃើញ ពីជីវិតសាមញ្ញរបស់ តារាទាំងពីរដួង ដែលស្លៀកឈុតកីឡា ហើយនាំគ្នាជិះកង់ លំហែកាយបែបធម្មតា អ្វីដែលពិសេសនោះ គឺតារាពីរដួងនេះ បានថតរូបជាច្រើនសន្លឹក ដែលមានជាប់រូបប្រាសាទអង្គរវត្ត ពេលព្រះអាទិត្យរៀបលិច ពិតជាស្រស់ស្អាត ខ្លាំងណាស់ ៕

ចន ច័ន្ទលក្ខិណា និង យុគ ចិន្តា នាំគ្នាជិះកង់ បង្អួតសម្រស់ លើទឹកដីអង្គរ
ចន ច័ន្ទលក្ខិណា និង យុគ ចិន្តា នាំគ្នាជិះកង់ បង្អួតសម្រស់ លើទឹកដីអង្គរ
ចន ច័ន្ទលក្ខិណា និង យុគ ចិន្តា នាំគ្នាជិះកង់ បង្អួតសម្រស់ លើទឹកដីអង្គរ
ចន ច័ន្ទលក្ខិណា និង យុគ ចិន្តា នាំគ្នាជិះកង់ បង្អួតសម្រស់ លើទឹកដីអង្គរ
ចន ច័ន្ទលក្ខិណា និង យុគ ចិន្តា នាំគ្នាជិះកង់ បង្អួតសម្រស់ លើទឹកដីអង្គរ
ចន ច័ន្ទលក្ខិណា និង យុគ ចិន្តា នាំគ្នាជិះកង់ បង្អួតសម្រស់ លើទឹកដីអង្គរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload