តារាស្រី K-Pop មិនទាន់ស្គាល់ អត្តសញ្ញាណម្នាក់ សារភាពជាប់ពាក់ព័ន្ធ នឹងរឿងអាស្រូវលក់ខ្លួន ខណៈគេសង្ស័យថា ជាតារាចម្រៀងស្រីម្នាក់

កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត ក្នុងប្រទេសកូរ៉េខាងត្បូង មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីតារាស្រី K-Pop មិនទាន់ត្រូវបាន គេស្គាល់អត្តសញ្ញាណម្នាក់ បានឆ្លើយសារភាពថា នាងជាប់ពាក់ព័ន្ធ នឹងរឿងអាស្រូវលក់ខ្លួន។

តារាស្រី K-Pop មិនទាន់ស្គាល់ អត្តសញ្ញាណម្នាក់ សារភាពជាប់ពាក់ព័ន្ធ នឹងរឿងអាស្រូវលក់ខ្លួន ខណៈគេសង្ស័យថា ជាតារាចម្រៀងស្រីម្នាក់
តារាស្រី K-Pop ដែលបានឆ្លើយសារភាព ជាប់ពាក់ព័ន្ធ នឹងរឿងអាស្រូវលក់ខ្លួន

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាស្រី K-Pop រូបនោះ បានទទួលប្រាក់ ចំនួន ១ម៉ឺនដុល្លារអាមេរិក បន្ទាប់ពីជួបជាមួយ នាយកប្រតិបត្តិ សញ្ជាតិកូរ៉េកាត់អាមេរិក វ័យ៤៥ឆ្នាំម្នាក់ ឈ្មោះថា M Choi យ៉ាងហោចណាស់ ចំនួន៣ដងរួចមកហើយ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅគ្រាដំបូង ពេលដែលតារាស្រីរូបនោះ ត្រូវប៉ូលិសហៅមកសួរនាំ នាងបានបដិសេធ ការចោទប្រកាន់ទាំងអស់ ហើយអះអាងថា នាងត្រូវគេឲ្យថ្លៃខ្លួនពិតប្រាកដមែន ប៉ុន្តែនាងបានបដិសេធភ្លាមៗថានាងមិនបានលក់ខ្លួនទេ បន្ទាប់ពីលឺបែបនោះរួច។

តារាស្រី K-Pop មិនទាន់ស្គាល់ អត្តសញ្ញាណម្នាក់ សារភាពជាប់ពាក់ព័ន្ធ នឹងរឿងអាស្រូវលក់ខ្លួន ខណៈគេសង្ស័យថា ជាតារាចម្រៀងស្រីម្នាក់

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពមិនបានបញ្ជាក់ឡើយថា មូលហេតុអ្វី ទើបធ្វើឲ្យ តារាស្រីរូបនោះ សម្រេចចិត្ត ប្តូរខ្លួនប្រាណ ជាមួយនឹង ទឹកប្រាក់ទៅវិញ។

គួរបញ្ជាក់ផងដែរថា អត្តសញ្ញាណរបស់តារាស្រី K-Pop រូបនោះ នៅមិនទាន់បានផ្សព្វផ្សាយ ឲ្យដឹងនៅឡើយទេ ប៉ុន្តែអ្នកនិយម លេងអ៊ីនធឺណែត មានមន្ទិលសង្ស័យថា តារាស្រីរូបនោះ អាចជានាង G.NA ដែលមានឈ្មោះពេញថា Gina Jane Choi សញ្ជាតិកាណាដា វ័យ២៨ឆ្នាំ គឺជាតារាចម្រៀងស្រី K-Pop ដ៏ល្បីឈ្មោះមួយរូប ក្នុងផលិតកម្ម «Cube Entertainment» របស់ប្រទេសកូរ៉េខាងត្បូង៕

តារាស្រី K-Pop មិនទាន់ស្គាល់ អត្តសញ្ញាណម្នាក់ សារភាពជាប់ពាក់ព័ន្ធ នឹងរឿងអាស្រូវលក់ខ្លួន ខណៈគេសង្ស័យថា ជាតារាចម្រៀងស្រីម្នាក់
តារាស្រី K-Pop មិនទាន់ស្គាល់ អត្តសញ្ញាណម្នាក់ សារភាពជាប់ពាក់ព័ន្ធ នឹងរឿងអាស្រូវលក់ខ្លួន ខណៈគេសង្ស័យថា ជាតារាចម្រៀងស្រីម្នាក់
តារាស្រី K-Pop មិនទាន់ស្គាល់ អត្តសញ្ញាណម្នាក់ សារភាពជាប់ពាក់ព័ន្ធ នឹងរឿងអាស្រូវលក់ខ្លួន ខណៈគេសង្ស័យថា ជាតារាចម្រៀងស្រីម្នាក់
នាង G.NA ដែលត្រូវគេសង្ស័យថា ជាប់ពាក់ព័ន្ធ នឹងរឿងអាស្រូវលក់ខ្លួន

ប្រភព ៖ បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload