រា​ហ៊ូ​ចាប់​ចន្ទ​ពណ៌​ក្រហម​នឹង​កើតឡើង​ស្របពេល​ដំណាលគ្នា​នឹង​ការលេចឡើង​នូវ​ភព​ព្រហស្បតិ៍​ដ៏​ភ្លឺ​ចិញ្ចាច​នៅ​យប់​ស្អែក​នេះ​

    ​នៅ​ថ្ងៃស្អែក​នេះ យើង​នឹង​បានឃើញ​ព្រឹត្តិការណ៍​ចន្ទ​គ្រាស​ក្រហម​កើតឡើង​ស្របពេល​ដំណាលគ្នា​នឹង​ការលេចឡើង​នូវ​ភព​ព្រហស្បតិ៍​ដ៏​ភ្លឺ​ចិញ្ចាច​។​

រា​ហ៊ូ​ចាប់​ចន្ទ​ពណ៌​ក្រហម​នឹង​កើតឡើង​ស្របពេល​ដំណាលគ្នា​នឹង​ការលេចឡើង​នូវ​ភព​ព្រហស្បតិ៍​ដ៏​ភ្លឺ​ចិញ្ចាច​នៅ​យប់​ស្អែក​នេះ​

​    ​នៅពេល​ចន្ទ​គ្រាស​ក្រហម​ចាប់ផ្តើម​នៅ​ម៉ោង ១០ និង ៤៨ នាទី​យប់​នៅ​ភាគ​ខាងកើត​ប្រទេស​អូស្ត្រាលី (​នៅ​ខ្មែរ​គឺ​ម៉ោង ៧ និង ៤៨ នាទី​យប់​) ភព​ព្រហស្បតិ៍​នឹងមាន​ពន្លឺ​ភ្លឺ​ចែងចាំង​ខុសពី​ធម្មតា​។ ហើយ​បន្ទាប់ពី​ភព​នេះ​បាន​ចូលមក​កៀក​ព្រះ​ចន្ទ​កាលពី​យប់​ថ្ងៃ​ចន្ទ​មក វា​នឹង​មើលទៅ​រាងដូចជា​ផ្កាយ​ភ្លឺ​ចិញ្ចាច​ដ៏​ធំ​សម្បើម​មួយ​នៅក្បែរ​ចន្ទ​គ្រាស​ក្រហម​ពេញវង់ ដូច្នេះ​សូម​ត្រៀម​កាមេរ៉ា​ទុកឱ្យហើយ​ទៅ​។​

រា​ហ៊ូ​ចាប់​ចន្ទ​ពណ៌​ក្រហម​នឹង​កើតឡើង​ស្របពេល​ដំណាលគ្នា​នឹង​ការលេចឡើង​នូវ​ភព​ព្រហស្បតិ៍​ដ៏​ភ្លឺ​ចិញ្ចាច​នៅ​យប់​ស្អែក​នេះ​

​    ​គេ​រំពឹងថា អំឡុង​ពេលនោះ ភាព​ភ្លឺ​ចិញ្ចាច​របស់​ភព​ព្រហស្បតិ៍​នឹង​ឡើងដល់​កម្រិត​ដក ២,៥ ហើយ​ព្រះ​ចន្ទ​ពេញវង់ ទោះបី​កំពុង​ត្រូវ​រា​ហ៊ូ​លេប​បាត់​ក្តី ក៏​នៅតែមាន​ពន្លឺ​ភ្លឺ​ខ្លាំង​នៅ​កម្រិត ដក ១២,៤ នៃ​ខ្នាត​រង្វាស់​ពន្លឺ​។

រា​ហ៊ូ​ចាប់​ចន្ទ​ពណ៌​ក្រហម​នឹង​កើតឡើង​ស្របពេល​ដំណាលគ្នា​នឹង​ការលេចឡើង​នូវ​ភព​ព្រហស្បតិ៍​ដ៏​ភ្លឺ​ចិញ្ចាច​នៅ​យប់​ស្អែក​នេះ​

​    ​តំបន់​ដែល​អាច​មើលឃើញ​បាតុភូត​ដ៏​អស្ចារ្យ​នេះ​គឺ​ភាគ​ខាងលិច​នៃ​សហរដ្ឋអាមេរិក ភាគ​ខាងកើត​ប្រទេស​អូស្ត្រាលី នូ​វែ​ល​ហ្សេ​ឡង់ ជប៉ុន អាស៊ី​ខាងកើត អាស៊ី​កណ្តាល និង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​។​

​    ​ចន្ទ​គ្រាស​ក្រហម​នេះ​ត្រូវគេ​រំពឹងថា​នឹងមាន​រយៈពេល ៤ ម៉ោង​និង ១៥ នាទី​នៅ​យប់​ថ្ងៃ​ពុធ​ស្អែក​នេះ​។ អំឡុង​បាតុភូត​នេះ ផ្នែក​ខ្លះ​នៅ​ភាគ​ខាងជើង​នៃ​ព្រះ​ចន្ទ​នឹង​រំកិល​ទៅ​ពណ៌​ក្រហម​ស្តើង​បន្តិច​ម្តងៗ​។​

រា​ហ៊ូ​ចាប់​ចន្ទ​ពណ៌​ក្រហម​នឹង​កើតឡើង​ស្របពេល​ដំណាលគ្នា​នឹង​ការលេចឡើង​នូវ​ភព​ព្រហស្បតិ៍​ដ៏​ភ្លឺ​ចិញ្ចាច​នៅ​យប់​ស្អែក​នេះ​

​    ​ដូច្នេះ តើ​អ្វី​ជា​ចន្ទ​គ្រាស​ក្រហម​? ឈ្មោះ​នេះ​សំដៅ​ទៅលើ​ព្រះ​ចន្ទ​រំកិល​ខ្លួន​ចូល​ប៉ែក​ខាងចុង​នៃ​ស្រមោល​ផែនដី ជាជាង​រំកិល​ចូលទៅ​ផ្នែក​កណ្តាល​នៃ​ស្រមោល​ផែនដី​ទាំងស្រុង ហេតុនេះហើយ​បានជា​វា​ត្រូវបាន​ហៅថា​ចន្ទ​គ្រាស​ក្រហម ដោយសារ​វា​នៅ​ទទួល​ពន្លឺ​ពី​ព្រះអាទិត្យ ហើយ​បាន​ជះ​ចំណាំងផ្លាត​ទៅលើ​ភព​ព្រហស្បតិ៍ ដែល​ធ្វើឱ្យ​ភព​នេះ​រឹតតែ​ភ្លឺ​ខ្លាំង នៅ​យប់​ស្អែក​នេះ​។​

​    ​ចន្ទ​គ្រាស​ពេញវង់​ធម្មតា​នឹងមិន​កើតឡើង​ទៀត​ទេ​រហូតដល់​ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៨ ប៉ុន្តែ​ចន្ទ​គ្រាស​ក្រហម​មួយទៀត​នឹង​កើតឡើង​នៅ​ខែកញ្ញា​ឆ្នាំនេះ​៕

ប្រភព៖ TimeAndDate