កូន​មិន​ដែល​ញ៉ាំ​បាយ​អស់ពី​ចាន​ម្តងណា​សោះ​?

ជាទូទៅ កុមារ​វ័យ​សិក្សា​សាលា​ម​តេ្ត​យ្យ តែង​មាន​ទម្លាប់​ទទួលទាន​អាហារ​តិចតួច ហើយ​ទំពារ ធ្វើឲ្យ​ការទទួលទាន​របស់​ពួកគេ ម្តងៗ មាន​សភាព​លំបាក​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​អីចឹង​។ ប៉ុន្តែ​ទម្លាប់​នេះ នឹង​ចាប់ផ្តើម​ប្រែប្រួល​ល្អប្រសើរ​ឡើងវិញក្រោយ​ពេល​វេលា​រំលង​ហួស​ទៅ​បាន ១-២ ឆ្នាំ ព្រោះ​អំឡុង​ពេល​នេះ គេ​ចាប់ផ្តើម​ទទួលទាន​អាហារ​កាន់តែច្រើន និង​លឿន​ជាង​មុន​។​​ដើមចម​ដែល​ធ្វើឲ្យ​គេ​ប្រែប្រួល​នៅពេលនោះ គឺ​គេ​ចាប់ផ្តើម​ធ្វើ​ចលនា​រាងកាយ តាមរយៈ​ការលេង​ផ្សេងៗ រៀង រាល់ថ្ងៃ ដោយ​ក្នុង​មួយថ្ងៃ យ៉ាងហោចណាស់ ក៏​មាន​រយៈពេល​ពី ៩០​នាទី ដល់ ១២០​នាទី​ដែរ​។ ការ​បាន​បញ្ចេញ​ថាមពល​ច្រើនៗ និង ការ​បាន​កម្រើក​រាងកាយ​ស្ទើរ​គ្រប់​ចំណែក​បែបនេះ នឹង​ធ្វើឲ្យ​គេ​មានអារម្មណ៍​ហេវ​ឃ្លាន រៀង​រាល់​ដល់​ពេល​កំណត់​ទទួលទាន​អាហា​រ ជាពិសេស​អារម្មណ៍​នឹក​ឃ្លាន​នេះ ឃ្លាន​នោះ សព្វបែបយ៉ាង ដែល​នៅ​ទីបំផុត បញ្ហា​ធ្លាប់​កើត​មាន​ពេល​ទទួលទាន​អាហារ លែង​មាន​តទៅទៀត​ហើយ​។ នៅ​ទីបំផុត គេ​នឹង​ក្លាយទៅជា​អ្នក​ទទួល​ទាន​អាហារ ក្នុង​មួយ​ពេល ២​ចាន រហូត​ដល់​ចម្រើន​វ័យ​ជា​មនុស្ស​ពេញ រូប ពេញរាង​ដូច​គេឯង​៕

ប្រភព៖ iknow

  • កូន​មិន​ដែល​ញ៉ាំ​បាយ​អស់ពី​ចាន​ម្តងណា​សោះ​?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:ចំនេះដឹង
Tags: