ការដេក​​បើក​ភ្លើង​​រាល់​​ថ្ងែអ្នក​​នឹង​​ប្រឈម​​នឹង​ផល​​ប៉ះពាល់​​ដល់សុខភាព​​ទាំង​៥​​ប្រភេទ​​នេះ​

ជាទូទៅ​យើង​តែងតែ​មានទម្លាប់​ទទួល​ទាន​ដំណេក​ខុសៗ​គ្នា អ្នកខ្លះ​អាច​ទទួល​ទាន​ដំណេក​បានលុះ​ត្រា​ តែ​បើក​ភ្លើង​ឲ្យភ្លឺ​ជានិច្ច រីឯ​អ្នក​ខ្លះ​ទៀត អាច​ដេក​លក់​បាន​លុះ​ណា​តែបិទ​ភ្លើងឲ្យ​ងងឹត។  ដោយ​ឡែក លោ​ក​អ្នក​ប្រហែល​ជាមិន​ដឹង​ទេ​ថា ការ​ដែល​លោកអ្នក​ទទួលទាន​ដំណេក​អម​ជាមួយ​នឹងការ​បើក​ភ្លើង​ឲ្យ ភ្លឺរាល់ថ្ងៃ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សរីរាង្គ​របស់​អ្នកបាន។  ខាងក្រោម​នេះ​គឺជាផល​ប៉ះពាល់​មួយ​ចំនួន ពីការ​ដែល​​លោក​អ្នក​ទទួលទាន​ដំណេក​ដោយ​ធ្វើការ​បើកភ្លើង​ឲ្យភ្លឺ​រាល់​ថ្ងៃ។​

១. ធ្វើឲ្យស្បែកស្រអាប់

ការដែល​លោក​អ្នក​បើក​ភ្លើង​ដេក វានឹង​ធ្វើឲ្យ​ដំណេក​របស់លោក​អ្នក​មិនបាន​ពេញ​លេញ ព្រោះ​អ្នក​អាច​ក្រោក​កណ្តាល​យប់​ម៉ោង ១២ ជាង ឫម៉ោង ៤ជិតភ្លឺ ហើយនេះ​គឺជាបញ្ហា​ដែល​អាចធ្វើ​ឲ្យអ្នក​កើត​មុនទៀត​ផង។

២. ធ្វើឲ្យការចងចាំចុះខ្សោយ

ជាធម្ម​តា​បើ​យើង​បានដេក​ក្នុងភាព​ងងឹត នោះ​វានឹង​ជួយឲ្យ​យើងភ្ញាក់​ឡើងនៅ​ពេលព្រឹក ហើយនឹ​ង​ធ្វើ ឲ្យមាន​អារម្មណ៍ថា​ស្រស់ថ្លា។ ដោយ​ឡែក ប្រសិន​បើអ្នក​គេង​មិនបាន​គ្រប់គ្រាន់​ដោយ​សារតែ​បញ្ហា​ពន្លឺ នោះវា​នឹងបណ្តាល​ឲ្យអ្នក​អស់​កំលាំង និងធ្វើ​ឲ្យប៉ះពាល់​ដល់ខួរក្បាល​ទៀត​ផង ដែល​ធ្វើឲ្យឆាប់​ភ្លេច​អ្វីដែល​បានរៀន​ម​ក​យ៉ាងរ​ហ័ស។

៣. ធ្វើឲ្យលោកអ្នកធាត់

តើវាមិនគួរ​ឲ្យជឿ​មែន​ទេថា បើក​ភ្លើងគេង​នឹងធ្វើ​ឲ្យ​ធាត់​នោះ ? ជាការ​​ពិត​ណាស់ អ្នកវិ​ទ្យាសាស្រ្ត​បាន​រក​​ឃើញ​​ថា ប្រសិន​​បើអ្នក​​ចូល​គេង​​ដោយ​ធ្វើការ​បិទ​ភ្លើងជាប់​ជានិច្ច នោះវា​នឹងធ្វើឲ្យកា​ររំលាយ​អាហារ​របស់​អ្នកកាន់​តែមាន​ប្រសិទ្ធិភាព​ល្អថែម​ទៀត​។

៤ មានជំងឺច្រើន

មេឡា​នីន​នឹង​បញ្ចេញ​ក្នុងអំឡុង​ពេល​ដែល​អ្នក​គេង​ ហេតុនេះ​ការធ្វើ​ការ​​ប្រឆាំង​អុក​ស៊ីត​កម្មនឹង​​កើត​​មាន ឡើង ដែល​វាអាច​បណ្តាល​ឲ្យអ្នក​កើតជំងឺម​ហារីក​បាន​ប្រសិន​បើអ្នក​គេងបើក​ភ្លើង។ ផ្ទុយ​ទៅ​វិញ ប្រ សិន​បើអ្នក​គេង​បិទ​ភ្លើង នោះ​​ជំងឺ​ប្រភេទ​​នេះ​នឹង​មិន​អាច​កើត​ឡើង​​ដល់​​អ្នក​ឡើយ៕

ប្រភព៖​cool1007

  • ការដេក​​បើក​ភ្លើង​​រាល់​​ថ្ងែអ្នក​​នឹង​​ប្រឈម​​នឹង​ផល​​ប៉ះពាល់​​ដល់សុខភាព​​ទាំង​៥​​ប្រភេទ​​នេះ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:សុខភាព
Tags: