មិន​មែន​គ្រាន់​តែ​គេង​មិន​លក់​ទេ នៅ​អាច​កើត​មហារីក​ភ្នែក​ទៀត បើ​ចុច​ទូរស័ព្ទ​ពេល​យប់​ងងឹត​យូរ​ពេក

តើ​អ្នក​ចូលចិត្ត​ចុច​ទូរស័ព្ទ ឬ​មើល​រឿង​សិន​មុន​នឹង​គេង​មែន​អត់? តាម​ពិត​ផល​ប៉ះពាល់​នៃ​ការ​ចុច​ទូរស័ព្ទ ឬ​សម្លឹង​កុំព្យូទ័រ​មុន​ពេល​គេង​នោះ មិន​មែន​គ្រាន់​តែ​ធ្វើ​ឲ្យ​យើង​គេង​មិន​លក់​ទេ តែ​វា​នៅ​អាច​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​មហារីក​ភ្នែក​បាន​ទៀត​ផង ។
យោង​តាម​ការ​សិក្សា​ថ្មីៗ​នេះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា ពន្លឺ​ភ្លើង​ខៀវ​ចេញ​ពី​ទូរស័ព្ទ និង​កុំព្យូទ័រ ធ្វើ​ឲ្យ​អាក់ខាន​ដំណើរ​ផលិត​ជាតិ​មេឡានីន ដែល​មាន​ភារកិច្ច​ធ្វើ​ឲ្យ​យើង​គេង​លក់​ស្រួល តែ​នៅ​ពេល​គេង​មិន​លក់ គ្រប់គ្នា​ដក​ទូរស័ព្ទ​មក​ចុច​ទៀត ដូច្នេះ​ហើយ​វា​នឹង​ធ្វើ​យើង​រឹត​តែ​គេង​មិន​លក់​ទៀត ចុង​ក្រោយ​បាន​ត្រឹម​បញ្ឈរ​ភ្នែក​អស់​រាប់​ម៉ោង ទម្រាំ​នឹង​គេង​លក់ ។
ស្រប​ពេល​ដែល​គេង​មិន​គ្រប់ ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ប្រព័ន្ធ​ការពារ​ក្នុង​រាងកាយ ហើយ​សម្លឹង​ទូរស័ព្ទ​ច្រើន​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​សមត្ថភាព​ភ្នែក​ផង​នោះ ពេល​ខ្លះ​វា​ក៏​អាច​បង្ក​ជា​ជំងឺ​មហារីក​ភ្នែក​បាន​ទៀត​ផង ជាក់ស្ដែង​អ្វី​ដែល​គ្រោះថ្នាក់​បំផុត​នោះ​គឺ ការ​សម្លឹង​ទូរស័ព្ទ ឬ​មើល​កុំព្យូទ័រ​រាប់​ម៉ោង ក្នុង​បន្ទប់​ងងឹត ដែល​ជះ​ពន្លឺ​ចេញ​ពី​ទូរស័ព្ទ ឬ​កុំព្យូទ័រ​តែ​មួយ​នោះ វា​ពិតជា​ប៉ះពាល់​ខ្លាំង​ណាស់ ។
ល្មម​ដល់​ពេល​ដែល​គ្រប់គ្នា​កាត់​បន្ថយ​ពេល​អង្គុយ​មុខ​ទូរស័ព្ទ និង​កុំព្យូទ័រ​ហើយ បើ​ចង់​គេង​លក់​ស្រួល​យប់​ឡើង កុំ​ចុច​ទូរស័ព្ទ​មុន​ពេល​ចូល​គេង បើ​មិន​ចង់​ខ្សោយ​សមត្ថភាព​ភ្នែក ឬ​កើត​ជំងឺ​មហារីក​ភ្នែក កុំ​ចុច​ទូរស័ព្ទ​ក្នុង​បន្ទប់​ងងឹត​ឲ្យ​សោះ ៕
ប្រភព៖​kqube
  • មិន​មែន​គ្រាន់​តែ​គេង​មិន​លក់​ទេ នៅ​អាច​កើត​មហារីក​ភ្នែក​ទៀត បើ​ចុច​ទូរស័ព្ទ​ពេល​យប់​ងងឹត​យូរ​ពេក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:សុខភាព
Tags: