លើក​នេះ​ Apple បាញ់​ទាំង​ Android និង​ Windows ពី​ការ​អាប់​ដេត​ដ៏​យឺត​យ៉ាវ​

​នៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​ប្រារព្ធ​ឡើង​ដើម្បី​ប្រកាស​ពី​ផលិតផល​ថ្មី​ៗ​ ក្រុមហ៊ុន​ Apple ក៏​មិន​ភ្លេច​ឆ្លៀត​ពេល​បាញ់​​គូ​ប្រជែង​ធំៗ​របស់​ខ្លួន​ ដោយ​ម្ដង​នេះ​មាន​ទាំង​ Android និង​ Windows។

 

លើក​នេះ​ Apple បាញ់​ទាំង​ Android និង​ Windows ពី​ការ​អាប់​ដេត​ដ៏​យឺត​យ៉ាវ​

 

អំឡុង​ពេល​ប្រកាស​ពី​ iPhone SE រួម​ទាំង​​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ជំនាន់​ចុង​ក្រោយ​ 9.3 លោក Phil Schiller ​បាន​សម្គាល់​ថា​​​មាន​ឧបករណ៍​ iOS ប្រមាណ​​៨០​ភាគ​រយ​នៃ​ចំនួន​សរុប​​ គឺ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 9 រួច​ស្រេច។ ដោយ​ឡែក​ប្រៀប​ទៅ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Marshmallowជំនាន់​ចុង​ក្រោយ​​ឯ​ណោះ​វិញ​ មាន​​​ដំណើរ​ការ​នៅ​លើ​ឧបករណ៍​ Android ​ប្រមាណ​២,៣​ភាគ​រយ​ប៉ុណ្ណោះ​នៃ​ចំនួន​សរុប។

 

​នាយក​ទីផ្សារ​នៃ​​ក្រុមហ៊ុន​​ Apple ​រូប​នេះ​បាន​បន្ត​ទៀត​ថា​​ ​កន្លង​មក​ក្រុមហ៊ុន Intel និង​ Microsoft ធ្លាប់​បាន​ឲ្យ​ដឹង​ថា​មាន​កុំព្យូទ័រ​ច្រើន​ជាង​ ៦០០​លាន​គ្រឿង​​ មិន​បាន​ធ្វើ​ការ​អាប់ដេត​ក្នុង​​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ។ ជា​ចុង​ក្រោយ​លោក​បាន​បន្ថែម​មួយឃ្លា​​ថា​៖ “​នេះ​ជា​រឿង​​ដ៏​កម្សត់​មួយ”៕

 

ចុច​អាន៖ iPhone SE​ ចេញ​ហើយ​សមត្ថភាព​ខ្លាំង​​ដូច​ iPhone 6s ​តែ​តម្លៃ​ថោក​ជាង​ពាក់​កណ្ដាល

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TheVerge​​​​​​​​​​​​​