ឪពុក លី ច័ន្ទសីហា ទម្លាយថាចង់បានចៅ ទាំងដែលកូនស្រី នៅសល់ពេល១ឆ្នាំទៀត ទើបរៀបការ

ភ្នំពេញៈ រយៈពេលជាង១ខែហើយ ដែលតារាទឹកភ្នែក នាង លី ច័ន្ទសីហា បានសម្រេចចិត្តភ្ជាប់ពាក្យ ជាមួយគូស្នេហ៍ ដែលជានិស្សិតរៀនបន្ត នៅប្រទេសវៀតណាម ប៉ុន្តែគូដណ្តឹងមួយគូនេះ មិនទាន់បានទម្លាយ ពីដំណឹងរៀបការផង ស្រាប់តែថ្មីៗនេះ លោក លី សុខជន ដែលជា ឪពុកបង្កើតរបស់ លី ច័ន្ទសីហា បានទម្លាយថាលោកចង់ បានចៅប្រុសម្នាក់ តែអ្វីដែលគួរឲ្យ សោកស្តាយនោះ គឺនៅសល់ពេលប្រមាណ ១ឆ្នាំទៀត ទើបកូនលោកទាំងពីរដឹកដៃគ្នា រៀបការតាមប្រពៃណី ។

ឪពុករបស់តារាទឹកភ្នែកនាង លី ច័ន្ទសីហា បានរំលេចសារមួយ បង្ហាញពីអារម្មណ៍ពិត របស់លោក ជាសាធារណៈនៅលើ Facebookថា« រយៈពេលមួយឆ្នាំទៀតមិនយូរទេ ខ្ញុំនិងមានសមាជិកថ្មីម្នាក់ទៀត ជាមិនខាន ក្នុងរាត្រីនេះ សូមអោយក្ដីសុបិន្ដរបស់ប៉ា ក្លាយជាការពិតផង ជូនពរអ្នកទាំងពីរ ក្នុងពេលខាងមុខឆាប់ៗនេះ ជួបតែសុភមង្គល និងបានចៅអោយប៉ា ដូចក្ដីប្រាថ្នាផង » ។

សូមជម្រាបផងដែរថា តារាទឹកភ្នែកកញ្ញា លី ច័ន្ទសីហា បានសម្រេចចិត្ត ភ្ជាប់ពាក្យជាមួយគូស្នេហ៍ ដែលជាមន្ត្រីយោធា ដែលកំពុងបន្តការសិក្សា នៅប្រទេសវៀតណាម លោក ច័ន្ទ ថៃសេង ហៅ (ហ៊ាសេង) កាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងទៅនេះ តាមប្រពៃណីនៅគេហដ្ឋាន របស់នាងផ្ទាល់ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ។ ដោយឡែក ទាក់ទងទៅនិង គម្រោងរៀបការវិញ ត្រូវបានឪពុករបស់នាង ទម្លាយថា នៅសល់ពេល១ឆ្នាំទៀត ទើបកូនស្រីបណ្តូលចិត្ត ដឹកដៃគ្នាចូលរោងការ ព្រោះថាអនាគតកូនប្រសារ របស់លោក នៅបន្តការសិក្សា នៅប្រទេសវៀតណាម នៅឡើយ ៕

ឪពុក លី ច័ន្ទសីហា ទម្លាយថាចង់បានចៅ ទាំងដែលកូនស្រី នៅសល់ពេល១ឆ្នាំទៀត ទើបរៀបការ
ឪពុក លី ច័ន្ទសីហា ទម្លាយថាចង់បានចៅ ទាំងដែលកូនស្រី នៅសល់ពេល១ឆ្នាំទៀត ទើបរៀបការ
ឪពុក លី ច័ន្ទសីហា ទម្លាយថាចង់បានចៅ ទាំងដែលកូនស្រី នៅសល់ពេល១ឆ្នាំទៀត ទើបរៀបការ
ឪពុក លី ច័ន្ទសីហា ទម្លាយថាចង់បានចៅ ទាំងដែលកូនស្រី នៅសល់ពេល១ឆ្នាំទៀត ទើបរៀបការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload