សម្រាត​ខោ​ក្មេង​ស្រី​៩​ឆ្នាំ លេង​ប្រដាប់​ភេទ ត្រូវ​នគរបាល​ចាប់ខ្លួន

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​ត្រូវ​បាន​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​តុលាការ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៦ តាម​ពាក្យបណ្ដឹង​ចោទ ប្រកាន់​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ថា​បាន​ប៉ុនប៉ង​រំលោភ​ កូនស្រី​គាត់​អាយុ​៩​ឆ្នាំ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមីនា មុន​ការ​ចាប់ខ្លួន​២​ថ្ងៃ នៅ​ចំណុច​មាត់ទន្លេ ស្ថិត​ក្នុងភូមិ​ព្រែក​រាំង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខណៈ​ដែល​ជនសង្ស័យ​រូប​នោះ និង​ក្មេង​ស្រី​រង​គ្រោះ ទៅ​មើល​ឆ្កែ​ឈឺ​មាត់ទន្លេ ។

លោក ឌុ​ច ចំរើន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​របស់​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​និយាយ​ឲ្យ​ដឹង​ថា ជនសង្ស័យ​ប៉ុនប៉ង​ចាប់ រំលោភ​ក្មេង​ស្រី​ជា​អនីតិជន​រូប​នោះ​មានឈ្មោះ សៀ​ក សុខា អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែក​រាំង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​មាន អាយុ​៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ប្រភព​ដដែល​បាន​បន្ត​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៦ ក្មេង​ស្រី​រង​គ្រោះ​បាន​ដើរ​តាម​ជនសង្ស័យ ទៅ​មើល​ឆ្កែ​ឈឺ ដេក​នៅ​មាត់ទន្លេ ពេល​ទៅ​ដល់​ ឃើញ​ឆ្កែ​ឈឺ​មែន ។

ពេល​នោះ ឈ្មោះ​សៀ​ក សុខា ដែល​ជា​ជនសង្ស័យ បានអោយ​កុមារី​រង​គ្រោះ ជួយ​បី​ឆ្កែ​ឲ្យ គឺ​ពេល​នោះ​ហើយ​ដែល​ជនសង្ស័យ​បាន​ឆ្លៀតឱកាស ចាប់​សម្រាត​សំពត់​ នាង​ចុះ​ក្រោម​ដល់​ត្រឹម​ជង្គង់ ហើយ​បាន​យក ដៃ​ចាប់​លេង​ប្រដាប់​ភេទ កុមារី​រង​គ្រោះ ។ ភ្លាម​នោះ​កុមារី​រង​គ្រោះ បាន​ទម្លាក់​ឆ្កែ​ចោល រត់ឡើង​គោក និង​ទៅ​ប្រាប់​ម្តាយ ។ ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​ម្តាយ​បានដឹង​រឿង​នេះ ក៏​បាន​ដឹក​ដៃ​កូន​មក​សាកសួរ តែ​ត្រូវ​ឈ្មោះ​សៀ​ក សុខា បាន​ប្រកែក​តែ​កុមារី​រង​គ្រោះ បាន​ស្រែ​កថា ពូ​ធ្វើ​ផ្តេសផ្តាស​មក​លើ​ខ្ញុំ ។

ក្រោយ​កើតហេតុ ជនសង្ស័យ​បាន​គេច​ទៅ​ផ្ទះ​ម្តាយ នៅ​ភូមិ​ក្អែក​ពង ស្រុក​កំពង់ត្រឡាច បាន​២​ថ្ងៃ​ដោយ​នឹក​ស្មានថា​គ្មាន​រឿង​អ្វី​កើតឡើង ក៏​ត្រឡប់​មក​វិញ​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។ ក្រោយ​ពី​ការ​សាកសួរ របស់​មន្ត្រី​នគរបាល​ជំនាញ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ជនសង្ស័យ​ក៏​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ ប្រកាន់​ប្រាកដ​មែន ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដោយ​ចោទ​ពី​បទ​ប៉ុនប៉ង​ចាប់រំលោភ និង​ប្រទូស​កេរ្តិ៍ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត