រាត្រីទឹកឃ្មុំ ក្លាយជាទឹកខ្មេះ កូនក្រមុំ វេចបង្វិច រត់តាមសង្សារ

កំពង់ធំ៖ កូនកំលោះអភ័ព្ទស្នេហ៍ អាយុ ៣៧ឆ្នាំ រៀបការជាមួយកូនក្រមុំអាយុ១៨ឆ្នាំ សង្ឃឹមថា រាត្រីទឹកឃ្មុំដ៏ផ្អែមល្ហែម បែរប្រែក្លាយជារាត្រីទឹកខ្មេះ កូនក្រមុំបានវេចបង្វិច រត់តាមសង្សារជាប្រជាការពារ ទុកឲ្យកូនកំលោះដេកឱបទុក្ខ ខ្មាសញាតិផៅសន្តាន ទ្រាំមិនបានប្តឹងអាជ្ញាធរ ទាមទារយកបណ្តាការ ពីឪពុកម្តាយខាងស្រីវិញ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិ-ឃុំក្រយ៉ា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ អាពាហ៍ពិពាហ៍នេះ អាចខាងស្រីមិនពេញចិត្ត ទើបសម្រេចចិត្តនាំគ្នារត់ អតីតសង្សារជា ប្រជាការពារភូមិ ធ្វើឲ្យខកខានកូនកំលោះវ័យ៣៧ឆ្នាំ ដែលសង្ឃឹមថា បានឡើងឋានសួគ៌ដ៏សុខមនោរម្យនោះ ក្លាយទៅជាកំហឹងឈឺចាប់ខ្មាសញាតិ អ្នកភូមិ រកអ្វីប្រៀបផ្ទឹមពុំបាន៕

រាត្រីទឹកឃ្មុំ ក្លាយជាទឹកខ្មេះ កូនក្រមុំ វេចបង្វិច រត់តាមសង្សារ
រាត្រីទឹកឃ្មុំ ក្លាយជាទឹកខ្មេះ កូនក្រមុំ វេចបង្វិច រត់តាមសង្សារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត