​ក្រសួងបរិស្ថាន​គ្រោង​ឲ្យ​ពលរដ្ឋ​ចិញ្ចឹម​សត្វព្រៃ​សម្រាប់​បរិភោគ​

6 Videos


​រដ្ឋមន្ត្រី​វ័យក្មេង ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ គ្រោង​នឹងធ្វើ​ច្បាប់​មួយ ដែលមាន​ឈ្មោះថា «​ក្រម​បរិស្ថាន​» ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ អាច​បើក​កសិដ្ឋាន​ចិញ្ចឹម​សត្វព្រៃ នៅតាម​តំបន់​របស់ខ្លួន ។ ការចិញ្ចឹម​សត្វព្រៃ ដើម្បី​ជា​ប្រយោជន៍​កាត់បន្ថយ​ការ​បរបាញ់​សត្វព្រៃ ព្រមទាំង​អាចបំពេញ​តម្រូវការ​អា​ហារ​របស់​ប្រជាពលរដ្ឋ​។ អង្គ​ការដែល​ធ្វើការ​ងា​រលើប​ញ្ហា​សត្វព្រៃ មួយចំនួន​បាន​សាទរ​ចំពោះ​គម្រោង​ធ្វើ​ច្បាប់​នេះ ប៉ុន្តែ​ក៏​ទាមទារ​ឲ្យ​មានការ​សិក្សា និង​យន្តការ​ច្បាស់លាស់ ដើម្បី​ជៀសវាង​ផលប៉ះពាល់ ឬ ការបំផ្លាញ​នានា ។​

​ក្រសួងបរិស្ថាន​គ្រោង​ឲ្យ​ពលរដ្ឋ​ចិញ្ចឹម​សត្វព្រៃ​សម្រាប់​បរិភោគ​

M88


​ ​
​លោក​សាយ សំ​អាល់ បានបញ្ជាក់​ពី​ជំហរ​បង្កើត​ច្បាប់​មួយ មាន​ឈ្មោះថា «​ក្រម​បរិស្ថាន​» ឲ្យ​ខាន​តែ​បាន នៅក្នុង​អណ​ត្តិ​ដែល​លោក​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​នេះ ។ នេះ​ជា ច្បាប់​មួយ ដែលមាន​បំណង​បម្រើ​ប្រយោជន៍​ធម្មជាតិ​ជាច្រើន រួមមាន​ធានា​កា​រវិ​និ យោគ​ទៅ​ថ្ងៃមុខ ធានា​ការអភិរក្ស​ជីវៈចម្រុះ អភិរក្ស​ធនធាន​ព្រៃឈើ ហើយ​ច្បាប់​នេះ ក៏​នឹង​ការពារ​សិទ្ធិមនុស្ស សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ នៅ​តំបន់​ឧទ្យាន​ជាតិ និង តំបន់​ដែនជម្រកសត្វព្រៃ ។

​ក្រសួងបរិស្ថាន​គ្រោង​ឲ្យ​ពលរដ្ឋ​ចិញ្ចឹម​សត្វព្រៃ​សម្រាប់​បរិភោគ​

ប្រសិនបើ​ច្បាប់​នេះ លេចចេញ​ជា​រូបរាង​នោះ ប្រជាពលរដ្ឋ​ក្នុង​តំបន់ អាច​ទទួលបាន​ការអនុញ្ញាត ក្នុងការ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​សត្វព្រៃ ដោយ​ខ្លួនឯង​ ។ ចំពោះ​បញ្ហា​នេះ អង្គការ​មូលនិធិ​សកល​សម្រាប់​ការអភិរក្ស​ធម្មជាតិ WWF បាន​សាទរ​ចំពោះ​គម្រោង​នៃ​ការធ្វើ​ច្បាប់​នេះ​ព្រោះថា វា​អាច​បង្កើន​ចំនួន​សត្វព្រៃ នៅ​កម្ពុជា ៕ សុថា​ត់​

​ក្រសួងបរិស្ថាន​គ្រោង​ឲ្យ​ពលរដ្ឋ​ចិញ្ចឹម​សត្វព្រៃ​សម្រាប់​បរិភោគ​

​ក្រសួងបរិស្ថាន​គ្រោង​ឲ្យ​ពលរដ្ឋ​ចិញ្ចឹម​សត្វព្រៃ​សម្រាប់​បរិភោគ​

​ក្រសួងបរិស្ថាន​គ្រោង​ឲ្យ​ពលរដ្ឋ​ចិញ្ចឹម​សត្វព្រៃ​សម្រាប់​បរិភោគ​