កម្ពុជា​បដិសេធ​សំណើរ​របស់​វៀតណាម​ដា​ក់​ចាប៉ីដងវែង​ជា​សម្បត្តិ​បេតិកភណ្ឌ​រួមគ្នា​

6 Videos


​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ​បាន​អះអាងថា កម្ពុជា​មិនអាច ធ្វើតាម​ការទាមទារ​រ​បស់​ប្រទេស​វៀតណាម ឲ្យ​មានការ​ដាក់​ប​ញ្ជូ​ល​ចាប៉ីដងវែង​ទៅក្នុងអង្គការ​យូណេស្កូ រួមគ្នា​រវាង​ប្រទេស​ទាំងពីរ​បានទេ ព្រោះ​ចាប៉ីដងវែង​ជា​សម្បត្តិ​វប្បធម៌​​របស់​កម្ពុជា​តែមួយគត់​សូម្បីតែ​នៅតាម​ប្រាសាទ​នានា​របស់​ខ្មែរ​ក៏មាន​រូបចម្លាក់​ចាប៉ីដងវែង​ដែរ ខុសប្លែក​ពី​វៀ​ណា​ម​គ្មានអ្វី​សម្អាង​។​

កម្ពុជា​បដិសេធ​សំណើរ​របស់​វៀតណាម​ដា​ក់​ចាប៉ីដងវែង​ជា​សម្បត្តិ​បេតិកភណ្ឌ​រួមគ្នា​

M88


ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ មានប្រសាសន៍ថា ប្រទេស​វៀតណាម​បាន​តវ៉ា​ទាមទារ​ចង​ឲ្យ​កម្ពុជា​ដាក់​ចាប៉ីដងវែង​ចូលទៅ​អង្គការ​យូណេស្កូ​ជា​សម្បត្តិ​វប្បធម៌​រួមគ្នា​រវាង​ប្រទេស​កម្ពុជា និង ប្រទេស​វៀតណាម ។

កម្ពុជា​បដិសេធ​សំណើរ​របស់​វៀតណាម​ដា​ក់​ចាប៉ីដងវែង​ជា​សម្បត្តិ​បេតិកភណ្ឌ​រួមគ្នា​

ប្រទេស​វៀតណាម​អះអាងថា ការ​ទាម ទារ​ដាក់​ចាប៉ីដងវែង​រួមគ្នា​នេះ ដោយសារ​វៀតណាម​គេ​សម្អាងថា ចាប៉ីដងវែង ក៏ មានការ​ប្រើប្រាស់ និង លេង​ផងដែរ ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​រស់នៅក្នុង​ប្រទេស​វៀតណាម ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​កម្ពុជា​មិនអាច​ទទួលយក​ការទាមទារ​របស់​វៀត​ណា​ម​បានទេ ចំពោះ​ការដាក់បញ្ចូល​ចាប៉ីដងវែង​រួមគ្នា​នោះ ព្រោះ​ចាប៉ីដងវែង​ជា​វប្បធម៌​​របស់​ខ្មែរ​មិនអាច​យកទៅដាក់​រួមគ្នា​បានទេ ។

កម្ពុជា​បដិសេធ​សំណើរ​របស់​វៀតណាម​ដា​ក់​ចាប៉ីដងវែង​ជា​សម្បត្តិ​បេតិកភណ្ឌ​រួមគ្នា​

ឯកឧត្តម ជុច ភឿន បាន​អំពាវនាវ​ឲ្យ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ត្រូវតែ​ធ្វើ​យ៉ាង​​ណា​ចូលរួម​ថែរក្សា និង កា​ពារ​ព្រមទាំង​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ដ៏​សម្បូរបែប​ឲ្យ​បាន​រុងរឿង​ដើម្បី​ឲ្យ​បរទេស​បាន​ស្គាល់​បន្ថែមទៀត​៕ សុថា​ត់