លី លី​ហ្សា តារា​ថ្មី​ចង់​ថត​ឈុត​សិច​ស៊ី​រោលរាល

រាជធានី​ភ្នំពេញ ៖ តារា​ថ្មី​កញ្ញា​លី លី​ហ្សា ដ៏​ស្រស់ប្រិមប្រិយ​និយម​សម្តែង​តួ​កាច​ឆ្នាស ពិសេស​ជា​តួអង្គ​សិច​ស៊ី ។ ក្នុង​ឈុត​សម្លៀក​បំពាក់​ទាន់សម័យ​ចំនួន​២​ឈុត​ស្តែង​ឱ្យ​ឃើញ​ភាពយេ​ៗ សិច​ស៊ី ក្នុង​ថ្ងៃ​ខួបកំណើត​ឈាន​ចូល​វ័យ​២៣​ឆ្នាំ កាលពី​រាត្រី​ថ្ងៃ​ទី​២០ មីនា ២០១៦ នៅ​ភោជនីយដ្ឋាន​គជ់​អង្គរ​ក្នុង​រាជធានី​ភ្នំពេញ កញ្ញា​លី លី​ហ្សា ថ្លែង​បែប​រួសរាយ​រាក់ទាក់​ថា នាង​ចូល​ប្រឡូក​សិល្បៈតាម​រយៈ​មិត្តភក្តិ​ជួយ​ណែនាំ​ដល់​អ្នកដឹកនាំ​រឿង​តាម​បណ្តា​ផលិតកម្ម​មួយ​ចំនួន ។ កន្លង​មក​លី​ហ្សា​សម្តែង​ឱ្យ​ផលិតកម្ម​ថោ​ន សាន់​ដេ និង​អឹ​ម​ជាដើម ។ ការ​បញ្ចូល​ជីវិត​ក្នុង​ពិភព​សិល្បៈ​នេះ​ព្រោះតែ​ចំណង់​ចំណូលចិត្ត​ដែល​ស្រឡាញ់​តាំងពី​ក្មេង​មក ទោះ​លី​ហ្សា​ដឹង​ថា​សិល្បៈ​ត្រូវ​តស៊ូ ត្រូវការ​ទេព​កោសល្យ និង​ប្រជែង​គ្នា​យក​ប្រជាប្រិយ​ភាព​ខ្លាំង​បែប​ណា​ក្តី ។

ស្រី​ស្រស់​តូច​ច្រឡឹង​ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ចូលរួម​ខួបកំណើត​ចាប់អារម្មណ៍​ឈុត​សម្លៀក​បំពាក់​សិច​ស៊ី​ បង្ហាញ​សម្រស់​ដើមទ្រូង​រូប​នេះ​និយាយ​ថា នាង​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​មួយ​ឆ្នាំ​ជាង​នេះ​មាន​ភាព​រីក​លូតលាស់​ជា​លំដាប់ ធ្វើ​ឱ្យ​នាង​ហាក់​ដក់ចិត្ត​ចង់​បម្រើ​សិល្បៈ​តទៅ​ទៀត ។ «​នាង​ខ្ញុំ​ជា​តារា​សម្តែង​ ប្រសិនបើ​ឲ្យ​នាង​ខ្ញុំ​ថត​របៀប​ជា​តួ​ស្លូត​តួ​កម្សត់​នោះ គឺ​មើលទៅ​មិន​ត្រូវចិត្ត​ប៉ុន្មាន​នោះ​ទេ ។ ប៉ុន្តែ​បើ​និយាយ​ពី​ចំណូលចិត្ត​វិញ​ចង់​សម្តែង​តួ​កាច​ឆ្នាស​ឆ្នើម ហើយ​សិច​ស៊ី​បង្ហាញ​ភាព​រោលរាល​ក្នុង​សាច់​រឿង​ទៅ​តាម​លក្ខណៈ​សិល្បៈ ​ព្រោះ​ត្រេ​មុខ​នាង​ខ្ញុំ គឺ​ភាគច្រើន​អ្នកដឹកនាំ​គាត់​ឲ្យ​តែ​តំណែង​បែប​នេះ​កន្លង​មក ។

ការ​ថត​លក្ខណៈ យេ​ៗ​លេច​លើ​ក្រោម​នេះ​នាង​ខ្ញុំ​ហាក់​មិន​បារម្ភ​ពេក​ទេ ព្រោះថា​អ្នកគ្រប់គ្រង​យើង​គាត់​ពិតជា​ដឹង​ថា អ្វី​អាច​ធ្វើ​បាន និង​ធ្វើ​ទៅ​មិន​បាន ។ ម្យ៉ាងទៀត​នាង​ខ្ញុំ​ក៏​គិត​ពី​លក្ខណៈ​វប្បធម៌​ដែរ​ មិន​អាច​ចេះ​តែ​ប៉ាតណាប៉ាតណី​ដែរ ។

ក្នុង​ឆ្នាំ​២០១៦​នេះ សម្រាប់​ផែនការ​ក្នុង​ពិភព​សិល្បៈ​របស់​នាង​ខ្ញុំ​គឺ​ចង់​មាន​វត្តមាន​សម្តែង​ក្នុង​ភាពយន្ត​ខ្មែរ​បើ​បាន​ច្រើន​កាន់តែ​ល្អ ។ លើស​ពី​នេះ​នាង​ខ្ញុំ​ចង់​ថត​ស្ប៉ត​បែប​ឈុត​សម្លៀក​បំពាក់​សិច​ស៊ី ជា​ឈុត​ប៊ី​គី​នី​ជូន​បណ្តា​ក្រុមហ៊ុន​លក់​ផលិតផល​នានា​ និង​លក់​សម្លៀក​បំពាក់​នានា ។ តម្លៃ​ខ្លួន​សម្តែង​នាង​ខ្ញុំ​មិនសូវ​ជា​គិតគូរ​ប៉ុន្មាន​ទេ អាច​និយាយ​គ្នា​បាន សំខាន់​ចង់​ពង្រីក​ទីផ្សារ​សិល្បៈ​ឲ្យ​បាន​ច្រើន​ប៉ុណ្ណោះ » ។ លី លី​ហ្សា និយាយ​បែប​នេះ ។

ទាក់ទិន​នឹង​ពិធី​ខួបកំណើត​ដែល​ប្រារព្ធ​ឡើង​នោះ​លី លី​ហ្សា និយាយ​ថា ព្រោះតែ​ចង់​លើករាសី​ឱ្យ​លូត​ឡើង​ខ្ពស់​ថែម​ទៀត ដោយ​បាន​អញ្ជើញ​មិត្តភក្តិ​អ្នកសិល្បៈ​ប្រមាណ​ជាង​១០​នាក់ និង​ភ្ញៀវ​ជា​អ្នកជំនួញ​សរុប​១៥០​នាក់ ។ នេះ​ជា​ជំហាន​ទី​១​ប៉ុណ្ណោះ បើ​ថ្ងៃក្រោយ​អាជីព​សិល្បៈ​លូតលាស់​ខ្លាំង​ឡើង លី លី​ហ្សា នឹង​រៀបចំ​ខួបកំណើត​បែប​អធិកអធម ។

ស្រី​ស្អាត​លី លី​ហ្សា​ អះអាង​ថា នាង​មិន​ទាន់​មាន​គូស្នេហ៍​ទេ​ទោះជា​មាន​អ្នក​តាម​ស្រឡាញ់​ច្រើន​ក៏​ដោយ ។ លី​ហ្សា​ប្រាថ្នា​បុរស​មានចិត្ត​ស្មោះ ចេះ​យល់ចិត្ត​ប្រពន្ធ មាន​ចំណេះ​ដឹង​ជា​ធំ ឯ​ទ្រព្យសម្បត្តិ​គឺជា​រឿង​គិតគូរ​តាម​ក្រោយ​ប៉ុណ្ណោះ ៕