សម្រាត​ខោ​កុមារី​អាយុ​៩​ឆ្នាំ​លេង​​ប៉ុនប៉ង​រំលោភ​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

សម្រាត​ខោ​កុមារី​អាយុ​៩​ឆ្នាំ​លេង​​ប៉ុនប៉ង​រំលោភ​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន



កំពង់ឆ្នាំង ​៖ យុវជន​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ចាប់ខ្លួន​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​នៅ​រសៀល​ថ្ងៃទី​២២ ​ខែ​មីនា ឆ្នាំ​២០១៦ តាម​បណ្ដឹង​ចោទប្រកាន់​ពី​ម្តាយ​កុមារី​រងគ្រោះ​ថា បាន​ចាប់​សម្រាត​ខោ​ប៉ុនប៉ង​រំលោភ​កូន​ស្រី​គាត់​អាយុ​៩​ឆ្នាំ ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​រសៀល​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ចំណុច​មាត់​ទន្លេ ស្ថិត​ក្នុងភូមិ​ព្រែក​រាំង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ នៅ​ពេល​ដែល​ជនសង្ស័យ​បបួល​ជនរងគ្រោះ​ទៅ​មើល​ឆ្កែ​ខ្លួន​ឈឺ​នៅ​មាត់ទន្លេ​។​
​ ​
លោក ឌុ​ច ចំរើន នាយការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បា​ន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ប៉ុនប៉ង​ចាប់រំលោភ​កុមារី​ជា​អនីតិជន​រូប​នោះ​មានឈ្មោះ សៀក សុខា អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ព្រែក​រាំង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ចំណែក​កុមារី​រងគ្រោះ​មាន អាយុ​៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​កើតហេតុ​។
​ ​
លោក ឌុ​ច ចំរើន បាន​បន្ត​ថា​ កាលពី​រសៀល​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៦ កុមារី​រងគ្រោះ​បាន​ដើរ​តាម​ឈ្មោះ សៀក សុខា ទៅ​មើល​ឆ្កែ​របស់​ជនសង្ស័យ​ឈឺ​ដេក​នៅ​មាត់ទន្លេ ពេល​ទៅ​ដល់​ឃើញ​ឆ្កែ​ឈឺ​មែន ពេលនោះ ​ឈ្មោះ​ សៀក សុខា បាន​ឲ្យ​កុមារី​រងគ្រោះ ជួយ​បី​ឆ្កែ​ឲ្យ​គឺ​ពេលនោះ​ហើយ ​ដែល​ជន​សង្ស័យ​បាន​ឆ្លៀត​ឱកាស ចាប់​សម្រាត​សំពត់​នាង​ចុះក្រោម​ដល់​ត្រឹម​ជង្គង់ ហើយ​បាន​យកដៃ​ចាប់​លេង​ប្រដាប់​ភេទ​កុមារី​រងគ្រោះ ភ្លាមៗ​នោះ​កុមារី​រងគ្រោះ​បាន​ទម្លាក់​ឆ្កែ​ចោល​រត់​ឡើងគោក និង​ទៅ​ប្រាប់​ម្តាយ​តែម្តង​។
​ ​
ក្រោយពី​ម្តាយ​បានដឹង​រឿង​នេះ ក៏បាន​ដឹក​ដៃ​កូន​មក​សាកសួរ ចំពោះមុខ​ ឈ្មោះ​ សៀក សុខា តែ​ត្រូវ​គេ​ប្រកែក ប៉ុន្តែ​​កុមារី​រងគ្រោះ​បាន​ស្រែក​ថា ពូ​ឯង​ធ្វើ​ផ្ដេសផ្ដាស​មក​លើ​ខ្ញុំ​ម៉េច​ក៏​ថា​អត់​។ ក្រោយពេល​កើតហេតុ ជនសង្ស័យ​បាន​គេច​ខ្លួន​ទៅផ្ទះ​ម្តាយ នៅ​ភូមិ​ក្អែ​កពង ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច ជាប់​ព្រំប្រទល់​ខេត្តកំពង់ចាម​បាន​២​ថ្ងៃ ដោយ​នឹក​ស្មាន​ថា ​គ្មាន​រឿង​អ្វី​កើតឡើង ក៏​ត្រឡប់​មក​ផ្ទះ​វិញ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែម្តង​។
​ ​
ក្រោយពី​សមត្ថកិច្ច​នគរបាល​ជំនាញ​សាកសួរ​យក​ចម្លើយ នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជន​ស​ង្ស័​យ​ ឈ្មោះ សៀក សុខា ក៏បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ពិតប្រាកដ​មែន ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​នៅ​ល្ងាច​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៦ ដោយ​ចោទ​ពី​បទ​ប្រទូស្ត​កេរ្តិ៍ និង​ប៉ុនប៉ង​ចាប់រំលោភ៕

សម្រាត​ខោ​កុមារី​អាយុ​៩​ឆ្នាំ​លេង​​ប៉ុនប៉ង​រំលោភ​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន