ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ករណី​ចែកចាយ​សារធាតុ​ញៀន​

ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ករណី​ចែកចាយ​សារធាតុ​ញៀន​



ឧត្តរមានជ័យ​ ៖ កាលពី​វេលា​ម៉ោង​១៩​និង​៤៥​នាទី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៦ សមត្ថកិច្ច​ការិយា​ល័​យ​ប្រឆាំង​គ្រឿងញៀន​ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ចុះ​បង្ក្រាប​ករណី​ចែកចាយ​សារ​ធាតុ​ញៀន បាន​១​ករណី នៅ​ចំណុច​ភូមិ​ឈូក សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​។

​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ​ដែល​សមត្ថកិច្ច​យើង ឃាត់ខ្លួន​បាន​នោះ​មានឈ្មោះ ​បូ ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​រស់នៅ​ភូមិ​ឈូក សង្កា​ត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង រួម​មាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ice)​ចំនួន​១​កញ្ចប់ ស្មើ​នឹង​៥​ក្រាម ទូរស័ព្ទ​១​គ្រឿង​។​

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ​សួរនាំ​បន្ត ដើម្បី​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់​៕​

ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ករណី​ចែកចាយ​សារធាតុ​ញៀន​

ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ករណី​ចែកចាយ​សារធាតុ​ញៀន​