រថយន្ត​ដឹក​ឈើ​គ្រញូង​ចំនួន​២​គ្រឿង​ ត្រូវ​កម្លាំង​ចម្រុះ​បង្ក្រាប​

រថយន្ត​ដឹក​ឈើ​គ្រញូង​ចំនួន​២​គ្រឿង​ ត្រូវ​កម្លាំង​ចម្រុះ​បង្ក្រាប​

ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦ រថយន្ត​ដឹក​ឈើ​គ្រញូង​ចំនួន​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប ដែល​ជនសង្ស័យ​ចំនួន​២​នាក់​ធ្វើ​សកម្មភាព​ដឹក​បទល្មើស​ឈើ​គ្រញូង​មកដល់​ចំណុច​មុខ​សាលា​វិទ្យាល័យ ​ហ៊ុន សែន ត្រពាំង​ប្រាសាទ ស្ថិតនៅ​ក្នុង​ភូមិ​ទួល​តាសេក ឃុំ​/ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​បង្ក្រាប កម្លាំង​ចម្រុះ​រួមមាន ​កងរាជអាវុធហត្ថ​ស្រុក សមត្ថកិច្ច​ ប៉ូលិស​ស្រុក​ និង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក បាន​ធ្វើ​ការ​ឆែកឆេរ​ក្នុង​រថយន្ត​លុចស៊ី​ស ឃើញ​មាន​ឈើ​ប្រភេទ​គ្រញូង​ចំនួន​៥១​ដុំ ស្មើ​នឹង​៥០១​គីឡូក្រាម។

សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​អ​/​ហ បាន​តាមដាន ​និង​ឈាន​ដល់​កំណត់​មុខសញ្ញា ដោយ​ចេញពី​ផ្លូវ​យុទ្ធសាស្ត្រ​ជាប់​បន្ទាត់​ព្រំដែន ​នៃ​ស្រុក​ត្រពាំង​ប្រាសាទ ទើប​ធ្វើ​សកម្មភាព​ដេញ​ស្ទាក់​តែម្ដង ប៉ុន្តែ​មិនទាន់​ចាប់​បាន​ភ្លាមៗ​ទេ ដោយ​រថយន្ត​ហាយ​ប្រ៊ីត​ជា​អ្នកបើកបរ បើកផ្លូវ ​និង​បិត​ផ្លូវ​មិន​ឲ្យ​រថយន្ត​របស់​សមត្ថកិច្ច អ​/​ហ ស្ទាក់​បាន​ឡើយ​។​ លុះដល់​ចំណុច​ខាងលើ​ រថយន្ត​ហាយ​ប្រ៊ីត​ក៏​បាន​បុក​រថយន្ត​សមត្ថកិច្ច​ពីក្រោយ នៅ​ពេល​នោះ​ក៏​ទៅមុខ​លែង​រួច ​ទើប​ចាប់​បាន​តែម្ដង។

ជនសង្ស័យ​ចំនួន​២​នាក់ដែល​សមត្ថកិច្ច​ចម្រុះ​ចាប់​ឃាត់ខ្លួន​នោះមាន ១​-ឈ្មោះ ​ម៉ៅ ធា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ។ ទី​២​-ឈ្មោះ​ ផាន ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​ភូមិ/ឃុំ​អូ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​ បច្ចុប្បន្ន រថយន្ត​ទាំង​២​គ្រឿង ​និង​អ្នកបើកបរ ព្រម​ទាំង​វត្ថុតាង​ឈើ​គ្រញូង​កំពុង​ធ្វើ​កំណត់ហេតុ​ក្នុង​ទីស្នាក់ការ​អ​/​ហ ស្រុក​ត្រពាំង​ប្រាសាទ ​និង​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​តុលាការ​តាម​នីតិ​វិធី​ច្បាប់​៕រថយន្ត​ដឹក​ឈើ​គ្រញូង​ចំនួន​២​គ្រឿង​ ត្រូវ​កម្លាំង​ចម្រុះ​បង្ក្រាប​