សួនច្បារ​ព្រះ​សក្យមុនីចេតិយ​ ការស្ថាបនា​សម្រេច​បាន​៤០%​នៃ​គម្រោង​ហើយ​

សួនច្បារ​ព្រះ​សក្យមុនីចេតិយ​ ការស្ថាបនា​សម្រេច​បាន​៤០%​នៃ​គម្រោង​ហើយ​



ភ្នំពេញ​ ៖ ការដ្ឋាន​កែលំអ​សួនច្បារ​ព្រះសក្យមុនីចេតិយ​​មក​ដល់​ពេលនេះ​ ការស្ថាបនា​សម្រេច​បាន ៤០%​នៃ​គម្រោង​ហើយ ពោល​គឺ​ការដ្ឋាន​កំពុង​ដាំ​ស្មៅ ផ្កា និង​​ស្ថាបនា​អាង​បាញ់​ទឹក​ជុំវិញ​ចេតិយ។​

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា គិត​មកដល់ពេលនេះ ​ការដ្ឋាន​កែលំអ​សួនច្បារ​ព្រះ​សត្យ​មុនី​ចេតិយ​សម្រេច​បាន​៤០%​នៃ​គម្រោង។ ក្នុង​ខណៈ​ពេលនេះ ការដ្ឋាន​កំពុង​ដាំ​ស្មៅ ផ្កា និង​ស្ថាបនា​អាង​បាញ់​ទឹក​ជុំវិញ​ចេតិយ។

ក្នុង​ដំណើរការ​ចុះ​ពិនិត្យមើល​ការដ្ឋាន​កែលំអ​សួនច្បារ​ព្រះ​សក្យមុនីចេតិយ​នេះ​កន្លងមក​លោក ប៉ា សុជាតិ​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ នឹង​កែលំអ​ជា​សួនច្បារ​ដាំ​ស្មៅ​ផ្កា ដាំ​ដើម​រំដួល​ជុំវិញ ដាំ​ដើម​ពោធិ៍ ផ្ទៃ​កម្រាល​ថ្មើរជើង ​និង​ទីធ្លា​រៀប​ថ្ម​បន្ទះ​ក្រានីត ។ ការ​ស្ថាបនា​អាង​បាញ់​ទឹក​ព័ទ្ធ​ជុំវិញ​ចេតិយ​ដោយ​បំពាក់​ភ្លើង​LED ​បាញ់​ពី​ក្នុង​ទឹក ស្ថាបនា​បង់​អង្គុយ​វែង​ជា​រង្វង់​ជុំវិញ​អាងទឹក និង​បំពាក់​ភ្លើង​បំភ្លឺ​សួនច្បារ​ផង​ដែរ។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ក៏​ធ្លាប់​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ ទីតាំង​នេះ ជាទី​តាំង​ល្អ​មួយ​ដែល​បាន​កកើត​ឡើង​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ​។ តាមរយៈ​ស្លាក​ដែល​ដាក់​ជាប់​នឹង​ព្រះ​សក្យ​មុនី​ចេតិយ គឺ​កសាង​ឡើង​ក្នុង​ពុទ្ធសករាជ ២៥០០ ចាប់ពី​ពាក់កណ្ដាល​សាសនា​មក​ម្ល៉េះ ដូច្នេះ​ហើយ ទើប​សាលា​រាជធានី​ភ្នំពេញ យកចិត្តទុកដាក់​ស្ថាបនា​ និង​ជួសជុល​ឡើងវិញ​។​

មន្ត្រី​រូប​នោះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី​ការ​កែលំអ​សួន​ព្រះ​សក្យមុនីចេតិយ ក៏​មាន​ការ​រៀបចំ​ទីតាំង​សណ្ដាប់ធ្នាប់​នៅ​ជុំវិញ​ទីតាំង​នេះ​ផង​ដែរ ដើម្បី​ឲ្យ​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន ​រួម​នឹង​សណ្ដាប់ធ្នាប់​ចំណត សណ្ដាប់ធ្នាប់​ចរាចរណ៍​ផង ពីព្រោះ​សព្វថ្ងៃនេះ​មាន​លក្ខណៈ​រញ៉េរញ៉ៃ​បន្តិច​ត្រង់​កន្លែង​ព្រះ​សក្យមុនីចេតិយ​នេះ​៕សួនច្បារ​ព្រះ​សក្យមុនីចេតិយ​ ការស្ថាបនា​សម្រេច​បាន​៤០%​នៃ​គម្រោង​ហើយ​

សួនច្បារ​ព្រះ​សក្យមុនីចេតិយ​ ការស្ថាបនា​សម្រេច​បាន​៤០%​នៃ​គម្រោង​ហើយ​

សួនច្បារ​ព្រះ​សក្យមុនីចេតិយ​ ការស្ថាបនា​សម្រេច​បាន​៤០%​នៃ​គម្រោង​ហើយ​