ចំណុច​​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​ ​Apple​ ​ផលិត​ ​iPhone SE​​ ​មាន​រាង​តូច​

វត្ត​មាន​ថ្មី​របស់​​ ​iPhone SE​ ​ពិត​ជា​ធ្វើ​ឲ្យ​អតិថិជនមួយចំនួន​​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ទិញ​​ណាស់​​ ​​ព្រោះ​តែ​រូបរាង​របស់​វា​គឺ​ដូច​ទៅ​នឹង​ ​iPhone​ ​ជំនាន់​ចាស់​ ​ហើយ​មាន​ពាក្យ​ចំអក​ជា​ច្រើន​ថា​ ​iPhone​ ​បាន​ដើរ​ថយ​ក្រោយ​។​ ​ប៉ុន្តែ​អ្នក​ប្រហែល​មិន​ទាន់​ដឹង​ទេ​ថា​ហេតុអ្វី​បាន​ជា​ ​Apple​ ​ផលិត​ ​iPhone SE​ ​មាន​រាង​តូច។​ បើចង់ដឹង តោះ​ទៅ​មើល​ទាំង​អស់​គ្នា​៖​
 
១. ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់​ទោះ​ប្រើ​ជា​មួយ​ដៃ​ម្ខាង​ ​និង​ងាយ​ដាក់​ក្នុង​ហោ​ប៉ៅ​ផង​ដែរ​។​
 
ចំណុច​​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​ ​Apple​ ​ផលិត​ ​iPhone SE​​ ​មាន​រាង​តូច​
 
២. មាន​ទម្ងន់​ស្រាល​ជាង​ iPhone6/6s ៣០ក្រាម​តែ​អាច​ធន់​ជា​មួយ​ការ​ប៉ះ​ទង្គិច​ខ្លាំង​ជាង​។​
 
៣. ទោះ​ជា​មាន​រាង​តូច​ ​ប៉ុន្តែ​លក្ខណៈ​ខាង​ក្នុង​គឺ​ដូច​ទៅ​នឹង​ iPhone 6s​ ​ដែល​មាន​កាមេរ៉ា​ ​១២​មេហ្គាភិចសែល​ ​និង​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ដ៏​ទំនើប​របស់​ ​Apple​ ​A9​។​
 
ចំណុច​​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​ ​Apple​ ​ផលិត​ ​iPhone SE​​ ​មាន​រាង​តូច​
 
៤. ​មើល​ទៅ​ស្រដៀង​ ​iPhone 5​ ​ប៉ុន្តែ​តាម​ពិត​គឺ​មិន​ដូច​ឡើយ​ដោយ​​អ្នក​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មី​ ហើយ​ប្លែក​ជា​ការ​រចនា​បែប​កូន​កាត់​ ​iPhone​ ​5​ ​និង​ 6​។
 
ចំណុច​​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​ ​Apple​ ​ផលិត​ ​iPhone SE​​ ​មាន​រាង​តូច​
 
៥. តម្លៃ​ទាប​ជាង​ iPhone 6S ដល់​ទៅ​រាប់​រយ​ដុល្លារ​
 
ចំណុច​​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​ ​Apple​ ​ផលិត​ ​iPhone SE​​ ​មាន​រាង​តូច​
​ 
អាន​បន្ត​ ​៖​ iPad Pro ស៊េរី​ថ្មី​ទំហំ​តូច​ជាង​មុន​ តែ​សមត្ថភាព​នៅ​ខ្លាំង​ក្លា​ដដែល​​​
 
ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ techinsider