iPhone SE ត្រូវ​គេ​ដុត​ម៉ា​ចាស់​ដៃ​ក្នុង​វីដេអូ​ Troll ថ្មី

​jacksfilms​ ជា​គណនី​ YouTube ​ដ៏​​ល្បី​ឈ្មោះមួយ​​​ បាន​បញ្ចេញ​វីដេអូ​ខ្លី​​ បង្កប់​ដោយ​ន័យ​សើច​ចំអក​ចំពោះ​​វត្តមាន​ iPhone SE ដែល​ក្រុមហ៊ុន​ Apple បាន​ប្រកាស​កាល​ពី​ម្សិលមិញ​នេះ។

 

 

ក្នុង​វីដេអូ​គេ​បាន​វាយ​ប្រហារ​ចំៗ​ថា​​ទូរសព្ទ​ថ្មី​នេះ​ពិត​ជា​ហួស​សម័យ​ខ្លាំង​ ចំពោះ​​អ្នក​ប្រើ​ប្រាស់​ដែល​​ពួក​គេ​បាន​លង់​ស្រឡាញ់​លើ​ស្មាតហ្វូន​អេក្រង់​ទំហំ​ធំ​រួច​ទៅ​ហើយ។ មិន​តែ​ប៉ុណ្ណោះ​ក៏​បាន​និយាយ​ពី​​ការ​បាន​បង្កើន​សមត្ថភាព​ CPU លើ​ iPhone SE ឲ្យ​លឿន​ជាង​ទូរសព្ទ​ iPhone 5s ដែល​ចេញ​តាំង​ពី​ឆ្នាំ​២០១៣។

 

នៅ​ចុង​បញ្ចប់​នៃ​វីដេអូ​នេះ​ដែរ​គេ​ក៏​បាន​សម្ដែង​ការ​​សោក​ស្ដាយ​​ទៅ​កាន់​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Apple លោក​ Steve Jobs ចំពោះ​វត្តមាន​របស់​ iPhone ម៉ូដែល​ចុង​ក្រោយ​នេះ៕

 

ចុច​អាន៖ លើក​នេះ​ Apple បាញ់​ទាំង​ Android និង​ Windows ពី​ការ​អាប់​ដេត​ដ៏​យឺត​យ៉ាវ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ ​​​​BGR

​​