កូ​រ៉េ​ខាង​ត្បូង​បាន​រាយ​ការ​ណ៍ថា មាន​ករណ៍​ទី១​កើត​ឡើង​នៃ​មេរោគ​Zika ​ក្នុង​ប្រទេស​របស់​ខ្លួន

​សេ​អ៊ូល៖ ​យោង​តាម​ការ​ចុះផ្សាយ​ពី​គេហទំព័រក្យូ​ដូជប៉ុន ​បាន​រាយ​ការណ៍​ថា ​អាជ្ញា​ធរ ​សុខាភិបាល​របស់​ប្រទេស​កូរ៉េខាង​ត្បូង ​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ៍​ម្សិល​ម៉ិញ ​បញ្ជាក់​ថា ​ករណី​ដំបូង​នៃ​ជំងឺ Zika​បាន​កើត​ឡើង​នៅ​ក្នុង​ប្រ​ទេស​របស់​ខ្លួន។
កូ​រ៉េ​ខាង​ត្បូង​បាន​រាយ​ការ​ណ៍ថា មាន​ករណ៍​ទី១​កើត​ឡើង​នៃ​មេរោគ​Zika ​ក្នុង​ប្រទេស​របស់​ខ្លួន
មជ្ឍ​មណ្ឌល​គ្រប់​គ្រង​និង​ការពារ​ជំងឺ​នេះ ​បាន​និយាយ​ថា ​បុរស​អាយុ ​៤៣​ឆ្នាំ ​ម្នាក់ ​បាន​រក​ឃើញ​ថា ​មាន​ផ្ទុក​នូវវីរុស​នេះ​ ហើយ​ជំងឺ​​នេះ​បាន​រីករាល​ដាល​ខ្លាំង​នៅ​អាមេរិក​ឡា​ទីន ​ពោល​គឺ​ប្រទេស​ប្រស៊ីល។បុរស​ដែល​ផ្ទុក​នូវវីរុស​Zika ​នេះ​ជា​អ្នក​ជំនួយ​ម្នាក់ ​ហើយ​រូប​គាត់​បាន​ធ្វើ​ដំណើរ​ទៅកាន់ ​ប្រទេស​ ប្រស៊ីល ​ដើម្បី​ធ្វើ​ជំនួញ​រយះ​ពេល​បីស​ប្តាហ៍ ​បន្ទាប់​មក​គាត់​ក៏ត្រឡប់​មក​កាន់​ប្រទេស ​កូរ៉េ​ខាង​ត្បូង​វិញ​ នៅដើម​ខែ​មីនា​នេះ ​ហើយ​ត្រូវ​បាន​រក​ឃើញ​ថា ​ជា​មនុស្ស​ដំបូង​គេ​បង្អស់​ក្នុង ចំ​ណោម​ប្រ​ជា​ជន​អស់​ទូ​ទាំង​ប្រទេស​ ដែល​បាន​ឆ្លង​នូវ​វីរុស ​ហ្សីកា​(Zika)​៕​ប្រែសម្រួលដោយ៖ កញ្ញា
​​​​​