ញាំ​ទឹកឃ្មុំ​ជាមួយនឹង​ខ្ទឹមស​ជា​រៀងរាល់​ព្រឹក នឹង​មាន​អ្វី​កើតឡើង​?

ញាំ​ទឹកឃ្មុំ​ជាមួយនឹង​ខ្ទឹមស​ជា​រៀងរាល់​ព្រឹក នឹង​មាន​អ្វី​កើតឡើង​?

​ដូច​ដែល​មនុស្ស​ភាគច្រើន​បានដឹង​រួច​មក​ហើយ​ថា ខ្ទឹមស​គឺជា​ប្រភេទ​អាហារ​ដ៏​ល្អ​បំផុត​មួយ សម្រាប់​សុខភាព​មនុស្ស​។ ទន្ទឹមនឹងនេះ វា​ក៏​ត្រូវបាន​គេ​ចាត់ទុកថា​វា ជា​ប្រភេទ​ឱសថ​អង់​ទី​ប៊ីយ៉ូ​ទិ​កធម្មជាតិ និង​អាច​ព្យាបាល​បាន​នូវ​ជំងឺ​ជាច្រើន​។​

​ខ្ទឹម​ស ត្រូវបាន​គេ​អះអាង​វា​ថា​ជា​ប្រភេទ​ឱសថ​ល្អ​បំផុត​នោះ​គឺ​ដោយសារតែ អត្ថប្រយោជន៍​របស់​វា​ក្នុងការ​ធ្វើឲ្យ​សុខភាព​បេះដូង​ប្រសើរឡើង ព្រោះ​តែ​វា​បាន​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម និង​ការ​ប្រឈម​នឹង​ខ្សោយបេះដូង​។ លើសពីនេះទៅទៀត គឺ​វា​មាន​ប្រសិទ្ធភាព​ក្នុង​ការកាត់បន្ថយ​ឥទ្ធិពល​នៃ​ជំងឺ ក្រិន​រឹង​ស​សៃឈាម​។​

ខ្ទឹមស​ក៏មាន​អត្ថប្រយោជន៍​បន្ថែម​ទៀត​ដែរ ព្រោះ​វា​ក៏​បាន​ជួយ​សម្រួល​នូវ​បញ្ហា​សុខភាព​ទូទៅ រួមមាន​ដូចជាៈ ការបង្ក​រោគ​នៃ​ពពួក​មេរោគ​ផ្សិត​, សត្វល្អិត​ទិច​ឬ​ខាំ​, គ្រុ​នក្តៅ ឬ​គ្រុនផ្តាសាយ​,​ជំងឺរាគ និង​ជំងឺ​អា​លែ​ហ្សី​ទៅ​នឹង​លម្អង​ផ្កា​។ ការប្រើ​ខ្ទឹមស​ជាប្រចាំ ក៏​អាច​ជួយ​បាន​ផង​ដែរ​ក្នុង​ការកាត់បន្ថយ​នូវ​រោគសញ្ញា នៃ​ការរីក​ធំ​របស់​ប្រូ​ស្តា​ត​, ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​រលាក​សន្លាក់​។​

លើសពីនេះ​ទៀត ខ្ទឹមស​គឺ​អាច​រំញោច​ដល់​ប្រព័ន្ធ​ភាពសុំាំ​របស់​រាងកាយ និង​ធ្វើឲ្យ​សមត្ថភាព រាងកាយ​របស់​អ្នក​ល្អប្រសើរ​ឡើង ដើម្បី​ជួយ​បំបាត់​ជាតិពុល​។ នៅពេល​ដែល​វា​ត្រូវ​បាន​ប្រើ​ផ្សំ​ជាមួយនឹង​ខ្ញី និង​ខ្ទឹមបារាំង នោះ​វា​នឹង​ជួយ​គាំទ្រ​ក្នុង​ការព្យាបាល​បន្សាប​ការព្យាបាល​ដោយ​ប្រើ​គីមី​។​

តើ​យើង​គួរប្រើ​ខ្ទឹមស​យក​មក​ទទួល​ទាន​បែបណា​?
ដូចដែល​បាន​រៀបរាប់​ពី​ខាងលើ​មក ការ​ញាំ​ខ្ទឹមស​ឆៅ គឺ​ពិតជា​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន ជាជាង​ការប្រើ​យក​ទៅ​ចម្អិន​ជាមួយ​ម្ហូបអាហារ នេះ​ក៏​ដោយសារ​តែ​វា​មាន​ផ្ទុក​សារធាតុ​សកម្ម គឺ allicin ដែល​នេះ​ជា​សារធាតុ​មួយ​ដ៏​សំខាន់​ក្នុង​ការពង្រឹង​សុខភាព​រាងកាយ​។​

ដើម្បី​ទទួលបាន​នូវ​លទ្ធផល​ដ៏​មាន​ប្រសិទ្ធភាព អ្នក​ត្រួវ​តែ​ញាំ​ខ្ទឹម​ស​១៥​នាទី មុន​ពេល​ទទួលទាន​អាហារ​។​

ដោយសារ​តែ​វា​មាន​រសជាតិ​ហិល និង​ក្រពុល​ខ្លាំង ដូច្នេះ​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការបំបាត់​បញ្ហា​ទាំងនេះ គឺ​អ្នក​ត្រូវ​លាយ​វា​ជាមួយនឹង​ទឹកឃ្មុំ​។

អ្នក​ក៏ត្រូវ​ផឹក​វា​ជា​រៀងរាល់ថ្ងៃ​ផងដែរ  ហើយ​ត្រូវ​ចិញ្ច្រាំ​ខ្ទឹម​ពីរ​ទៅ​បី​ដុំ ហើយ​លាយ​វា​ជាមួយនឹង​ទឹកឃ្មុំ ។ អ្នក​នឹង​មាន​អារម្មណ៍ល្អ និង​ថាមពល​មាំមួន​ជាង​ពេលមុន បន្ទាប់ពី​បាន​ញាំ​វាឲ្យ​ទៀងទាត់​៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី23 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។