​គ្រុនពោះវៀន​មាន​រោគសញ្ញា​អ្វីខ្លះ​?

​គ្រុនពោះវៀន​មាន​រោគសញ្ញា​អ្វីខ្លះ​?

​រោគសញ្ញា​នៃ​ជំងឺ​គ្រុនពោះវៀន​អាច​លេចចេញ​ពី​ស្រាល​ទៅ​ធ្ងន់​, អាស្រ័យ​ទៅលើ​កត្តា​មួយចំនួន​ដូចជា អាយុ​, សុខភាព​ប្រចាំកាយ និង​ប្រវត្តិ​នៃ​ការចាក់​វ៉ាក់សាំង និង​ទីតាំង​ដែល​ការឆ្លង​អាច​កើតមាន​។​

​ជំងឺ​គ្រុនពោះវៀន​អាច​កើតមាន​ភ្លាមៗ ឬ​សំងំស្ងៀម​ក្នុង​រយៈពេល​ជាច្រើន​សប្តាហ៍​។ រោគសញ្ញា​ភ្លាមៗ​នៃ​ជំងឺ​នេះ​រួមមាន​៖

  • ​គ្រុនក្តៅ​ដែល​អាច​ទៅដល់​៤០​អង្សា​សេ​
  • ​មាន​អារម្មណ៍​ឈឺ​សាច់ដុំ​, អស់កម្លាំង ឬ​ខ្សោយ​
  • ​ទល់​លាមក​
  • ​រាគ​
  • ​ឈឺក្បាល​
  • ​ឈឺ​ពោះ និង​មិន​ចង់​ញ៉ាំ​អាហារ​
  • ​ឈឺ​ក​

​នៅពេល​ដែល​ជំងឺ​គ្រុនពោះវៀន​មិន​ត្រូវបាន​គេ​ព្យាបាល​, រោគសញ្ញា​អាច​វិវត្ត​កាន់តែ​អាក្រក់ទៅៗ​ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍​។ ក្រៅពី​គ្រុនក្តៅ​, មនុស្ស​មួយចំនួន​អាច​ស្រក​ទម្ងន់​, ហើម​ពោះ ឬ​ឡើង​កន្តួលក្រហម​នៅ​នឹង​ក្រោម​ទ្រូង ឬ​ផ្នែក​ខាងលើ​នៃ​ពោះ​។ ជាធម្មតា កន្តួល​ក្រហម​នេះ​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ពី​២ ទៅ​៥​ថ្ងៃ​។​

 ក្នុង​ករណី​ភាគច្រើន​, រោគសញ្ញា​នៃ​ជំងឺ​គ្រុនពោះវៀន​ចាប់ផ្តើម​បាត់​ទៅ​វិញ​ក្នុង​សប្តាហ៍​ទៅ​៣ និង​ទី​៤ នៅពេល​ដែល​ជំងឺ​នេះ​មិន​បណ្តាល​អោយ​ទៅ​ជា​បញ្ហា​សុខភាព​ដទៃទៀត​។ ក្រោយ​ពី​ជំងឺ​នេះ​បាត់​ទៅ​វិញ​នោះ​, វា​ក៏​អាច​ត្រឡប់មកវិញ​ផងដែរ​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី23 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។