សឿ សុធា​រ៉ា ត្រៀម​ចេញទៅ​អង់គ្លេស​

6 Videos


​បន្ទាប់ពី​មានកូន​មក គេ​បាន​កត់សំគាល់ឃើញ​ការងារ​សិល្បៈ​របស់​តារា​សម្តែង​រូប​ស្រស់ សឿ សុធា​រ៉ា មានការ​ធ្លាក់ចុះ​ច្រើន យូរ​ម្តងៗ​ទើប​នាង​បង្ហាញ​វត្តមាន​នៅលើ​ឆាក​ប្រគុំ​តន្ត្រី​នៅតាម​ស្ថានីយទូរទស្សន៍​នានា ។ ស្របពេល​រឿង​ថ្មី «​ស្រមោល​ស្នេហ៍​អតីត​» កំពុង​ចាក់​បញ្ចាំង​នៅ​ទូរទស្សន៍​បាយ័ន ក៏​មានការ​បង្ហើប​ថា ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ សឿ សុធា​រ៉ា មាន គម្រោង​ចេញទៅ​សម្តែង​នៅ​ប្រទេស​អង់គ្លេស​រួមជាមួយ​តារា​បួន​ដួង​ទៀត ។​

សឿ សុធា​រ៉ា ត្រៀម​ចេញទៅ​អង់គ្លេស​

M88


សឿ សុធា​រ៉ា ត្រៀម​ចេញទៅ​អង់គ្លេស​

​សឿ សុធា​រ៉ា ធ្លាប់ជា​តារា​សម្តែង​ដែលមាន​ប្រជាប្រិយភាព​គួរសម តែ​ក្រោយពី​នាង មាន​ស្វាមី និង កូន​មក គេ​បានកត់សំគាល់​ឃើញថា តារា​សម្តែង​រូបនេះ ហាក់​មិនសូវមាន​សកម្មភាព​ថ្មីៗ​ក្នុង​សិល្បៈ​នោះទេ ។ ក្នុងនោះ​ក៏មាន​ការ បង្ហើប​ពី​សំណាក់​មិត្តភក្តិ​ក្នុង​ពិភព​សិល្បៈ​ថា កន្លងមក​មាន​គេ​ទាក់ទង សឿ សុធា​រ៉ា សម្តែង​រឿង​ជា​បន្ត បន្ទាប់​ដែរ តែ​យ៉ាងណា​នាង​ច្រានចោល ប្រសិនបើ​គេ​តម្រូវឱ្យ​នាង​សម្តែង​ជា​តួ​ម្តាយ ឬ តួរង ។ សព្វថ្ងៃ សឿ សុធា​រ៉ា កំពុងមាន​វត្ត​មាននៅ​ក្នុង​រឿង​ភាគ​ទូរទស្សន៍​បាយ័ន​រឿង «​ស្រមោល​ស្នេ​ហ៏​អតីត​» ក្នុង​តំណែង​ជា​តួ ឯក​ស្រី ។​

សឿ សុធា​រ៉ា ត្រៀម​ចេញទៅ​អង់គ្លេស​

សឿ សុធា​រ៉ា ត្រៀម​ចេញទៅ​អង់គ្លេស​

សឿ សុធា​រ៉ា នៅតែ​ជាតា​រា​ស្រី​ដែលមាន​សមត្ថភាព​ជាពិសេស​នាង​នៅតែមាន​រូប​សម្រស់​ស្រស់ ស្អាត​ប្លែក​ជាង​មុន ។ តែ​រូប​សម្រស់​ស្អាត​ប្លែក​របស់​នាង​ត្រូវបាន​មហាជន​និយាយថា បានមកពី​ការកែ​កុន​ក្រោម​មុខ កាំបិត មានដូចជា​ចាក់​ចង្ការ ធ្វើ​ច្រមុះ និង វះកាត់​ថ្គាម​ជាដើម ។ ប៉ុន្តែ​យ៉ាងណា​តារា​សម្តែង​វ័យ ២៩ ឆ្នាំ រូបនេះ បាន​ប្រាប់ថា ក្រៅពី​ត​ចង្ការ និង ធ្វើ​ច្រមុះ​នាង​មិនបាន​កែកុន​រូប​សម្រស់​ដូច​គេ​និយាយ​នោះទេ ។ ទម្រង់​មុខ របស់​នាង​ប្លែក ដោយសារ​នាង​ស្រកសាច់​ស្គម​ជាង​មុន ។​

សឿ សុធា​រ៉ា ត្រៀម​ចេញទៅ​អង់គ្លេស​

សឿ សុធា​រ៉ា ត្រៀម​ចេញទៅ​អង់គ្លេស​

​សឿ សុធា​រ៉ា បាន​ទទួលស្គាល់ថា រយៈពេល​កន្លងមក ពិតជា​មាន​គេ​ទាក់ទង​ជា​បន្តបន្ទាប់​ពិតមែន តែ​ការងារ​មួយចំនួន នាង​បាន​ច្រានចោល ដោយសារ​គិតថា បើ​ទទួល​សម្តែង​អាចធ្វើអោយ​តម្លៃ​ខ្លួន​កាន់តែ​ធ្លាក់ចុះ ។ ប៉ុន្តែ​នៅក្នុង​អំឡុង​ខែមេសា​ខាងមុខនេះ នាង​មានបំណង​ចេញទៅ​សម្តែង​នៅ​ប្រទេស​អង់គ្លេស​រយៈពេល​មួយខែ​រួមជាមួយ​តារា​ប្រុស​ស្រី​ចំនួន​បួន​រួប​ទៀត ។

សឿ សុធា​រ៉ា ត្រៀម​ចេញទៅ​អង់គ្លេស​

សឿ សុធា​រ៉ា ត្រៀម​ចេញទៅ​អង់គ្លេស​

នាង​ទទួល​ការសម្តែង​នៅក្រៅ​ប្រទេស​នេះ ដោយសារ​គិត ថា ជា​លើកដំបូង​ដែល​នាង​បាន​ចេញទៅ​សម្តែង​នៅ​ប្រទេស​អង់គ្លេស ។ «​ខ្ញុំ​បាន ត្រៀម​នូវ​បទ​ចម្រៀង ពី ដើមៗ​ជា​ចង្វាក់​ប្រជាប្រិយ​និង​សម្លៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ សម្រាប់​បង្ហាញ​ដល់​បងប្អូន​ក៏ដូចជា​និស្សិត​ដែល​រស់ នៅ​ប្រទេស​អង់គ្លេស​ផងដែរ​» ។ នេះ​ជាការ​លើកឡើង​របស់​តារា​សម្តែង សឿ សុធា​រ៉ា ៕ ចេ​នី​

សឿ សុធា​រ៉ា ត្រៀម​ចេញទៅ​អង់គ្លេស​

សឿ សុធា​រ៉ា ត្រៀម​ចេញទៅ​អង់គ្លេស​