ព្រះ​សង្ឃពីរអង្គដែលត្រូវបាន​ផ្សឹក​បដិសេធ​កា​រចោទប្រកាន់​ពី​បទ​មាន​ថ្នាំញៀន​ ក្លែង​ឯកសារ​ និង​គំរាម​សម្លាប់

ព្រះ​​​សង្ឃ​​​​​​ត្រូវ​​​បាន​​​ចាប់ផ្សឹកពី​​​រ​​​អង្គ​​​​​​ដែល​​​​​​ជាប់​​​ចោទ​​​ថា មាន​​​ថ្នាំ​​​មេតំហ្វេតាមីន ​​​ ប្រើ​​​ប្រាស់​​​​​​ឯកសារ​​​ក្លែង​​​ និង​​​​​​គំរាម​​​សម្លាប់​​​ក្មេង​​​វត្ត​​​ម្នាក់​​​​នោះ​​​បាន​​​បន្ត​​​ការ​​​បើក​​​សវនាការ​​​កាល​​​ពីម្សិល​​​​​​ មិញ នៅ​​​​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ ដោយ​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នេះ​​ដែល​​​ពួក​​​គាត់​​អះ​អាង​ថាជា​​​ហេតុ​​​ផល​​​នយោ​​​បាយ។​​​

លោក ដាវ ទេព​ អាយុ​៣២​ឆ្នាំ​ និង​ ជា​ វណ្ណដា អាយុ​៣០​ឆ្នាំ​និយាយ​ថា ការ​ចាប់ខ្លួន​ពួក​គាត់​ដែល​​​ធ្វើឡើង​​កាល​ពី​ខែ​សីហា នៅ​វត្ត​អង្គ​តាមិញ​ ស្ថិត​ក្នុង​ខណ្ឌ​ពោធិ័សែន​ជ័យ ទី​ដែល​នគរ​បាល​និយាយ​ថា ពួក​គេ​​​បាន​រក​ឃើញ​ម៉ាទឹក​កក​០,០២​ក្រាម​​នៅ​ក្នុង​បន្ទប់​របស់​ពួកគាត់​ ជាមួយ​​​នឹង​​​​ដាវ​ កូន​កាំបិត​ និង​ពូថៅ​ គឺ​​​ផ្អែកលើ​ជា​ភ័ស្តុ​តាង​ដែលគេ​យក​ទៅ​​​ដាក់​ និង​​​ជា​​​ការ​​​ធ្វើ​ឡើង​​​​​ដើម្បី​​​​តប​ត​ចំពោះ​​​​សកម្មភាពនយោបាយ​របស់​ពួកគាត់​​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។

នគរ​បាល​​ក៏​បាន​រក​ឃើញ​ស្រោម​អនាម័យ​​​ លីអូស្ត្រី និង​ឯកសារ​​​ក្លែង ដែល​​​ក្រសួង​​​ធម្មការ ​​​និង​​​សាសនា​​​តម្រូវសម្រាប់​ការ​បួស​ជាសង្ឃ​​​។​​​ការ​​​ចោទ​​​ប្រកាន់​​​ទី​​​៣​​​ ពាក់​​​ព័ន្ធ​​​ការ​​​គំរាម ​​​ជួន ​​​រដ្ឋា អាយុ​​​២២​​​ឆ្នាំ​​​ បន្ទាប់​​​ពី​​​​​​លោក ដាវ ទេព ​​​មាន​​​​​​ជម្លោះ​​​ជា​​​មួយ​​​ក្មេង​​​វត្ត​​​រូបនេះ​។

អំឡុង​​​សវនាការ​​​កាល​​​ពី​​​ម្សិលមិញ ​​​លោក ​​​អឹុម វណ្ណៈ​​​ ចៅក្រម​​​ប្រធាន​​​ក្រុមប្រឹក្្សា​​​ជំនុំ​​​ជម្រះ​​​បាន​​​សួរ​​​លោក ដាវ ទេព ថា តើ​​​គាត់​​​ស្គាល់​​​របស់​​​ទាំង​​​នេះ​​​ដែល​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅក្នុង​​​បន្ទប់​​​របស់​​​គាត់​ឬទេ។

cam-photo-front-channa-1ចៅ​​​ក្រម​​​រូប​​​នេះ​​​បាន​​​សួរ​​​ថា “ចុះ​​​អំពី​​​សម្លៀក ​​​​​​បំពាក់​​​ និង​​​ដាវ​​​…​​​ដែល​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅ​​​ក្រោមគ្រែវិញ​​​​?”។​​​លោក ​​​ដាវ ​​​ទេព បាន​​​ឆ្លើយ​​​​​តប​ថា “ខ្ញុំ​​​មិន​​​បាន​ដឹង​​ពី​​​រឿង​​​នេះ​​​ទេ ​​​ហើយ​​​ខ្ញុំ​​​ក៏​​​មិនស្គាល់​អ្នក​ចង់​​​ធ្វើ​​​បាប​​​ខ្ញុំ​​​ដែរ​​​។ ខ្ញុំ​​​មិន​​​ឃើញ​​​​​​របស់​​​នេះ​​​ទេ​ ហើយ​​​នៅ​​​ពេល​​​នគរ​​​បាល​​​​​​​​​បាន​​​ឆែក​​​ឆេរ​​​ ខ្ញុំ​​​មិន​​​បាន​​​នៅទី​​​នោះឡើយ​​​​​​”។

នៅ​​​ពេល​​​ចៅ​​​ក្រម​​​រូប​​​នេះ​​​បាន​​​សួរ​​​ថា ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​ផ្តិត​​​មេដៃ​​​លើ​​​របាយការណ៍​​​នគរ​​​បាល​​​ ដែល​​​សរសេរ​​​ថា របស់​​​ទាំង​​​នេះ​​​ជា​​​កម្ម​​​សិទ្ធិ​​​របស់​​​ខ្លួននោះ  ​​​លោក ដាវ ​​​ទេព ​​​បាន​​​និយាយ​​​ថា “ ខ្ញុំ​​​មិន​​​បាន​​​ផ្តិត​​​មេដៃ​​​ដោយ​​​ការ​​​​ស្ម័គ្រ​​​ចិត្ត​​​ទេ ប៉ុន្តែ នៅពេល​​​ខ្ញុំ​​​មក​​​ដល់​​​អធិការដ្ឋាន​​​នគរ​​​បាល​​​ខណ្ឌ​​​ ពួក​​​គេ​​​បាន​​​បង្ខំ​​​ឲ្យ​​​ខ្ញុំ​​​ផ្តិត​​​មេដៃ​​​លើ​​​របាយការណ៍​​​នោះ”។

ចៅ​​​ក្រម​​​ អឹុម វណ្ណៈ បាន​​​បន្ត​​​ចោទ​​​សួរ​​​លោក​​​​ ជា វណ្ណដា ពាក់​​​ព័ន្ធ​​​ម៉ាទឹកកក​​​ដែល​​​រក​​​ឃើញ​​​ក្នុង​​​បន្ទប់​​​។ ចៅក្រម​​​ វណ្ណៈ បាន​​​សួរ​​​ថា ​​​”តើ​​​អ្នក​​​មាន​​​អ្វី​​​ៗពាក់​​​ព័ន្ធ​​​នឹង​​​ថ្នាំ​​​ញៀន​​​ឬ?”។ ​​​លោក វណ្ណដា បាន​​​ឆ្លើយ​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ពី​រឿង​​​នេះ​​​ទេ សូម​​​្បី​​​បារី​​​ ​​​ខ្ញុំ​​​មិនទាំង​​​​​​ចេះ​​​ជក់​​​ផង​​​​​​”។

បុរស​​​ទាំង​​​ពីរ​​​នាក់​​​នៅ​​​តែ​​​បដិសេធ​​​ថា មិន​​​បាន​​​ក្លែង​​​ឯកសារ​​​ដែល​​​បង្ហាញ​​​ថា ពួក​​​គេ​​​ជា​​​សង្ឃ​​​ដោយ​​​ប្រាប់​​​តុលាការ​​​ថា ពួក​​​គេ​​​បាន​​​បួស​​​ត្រឹម​​​ត្រូវ​​​នៅ​​​វត្ត​​​ពីរ​ផ្សេង​​​​គ្នា​​​នៅ​​​តាម​ខេត្ត ​​​មុន​​​ពេល​​​មកកាន​់​​​​រាជធានីភ្នំពេញ​​​។

លោក ហម ស៊ុនរិទ្ធ មេធាវី​​​តំណាង​​​អតីត​​​ព្រះ​​​សង្ឃ​​​ទាំង​​​ពី​​​រអង្គ​​​នេះ បាន​​​ជំរុញ​​​ឲ្យ​​​តុលាការ​​​​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់ទាំង​នេះ​​​​ ដោយ​​​​​លើក​​​ឡើង​​​ថា មិន​​​មាន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​ក្នុង​​​ការ​​​ដាក់​​​បន្ទុក​​​លើ​​​កូន​​​ក្តី​​​របស់​​​លោក​​​ទេ ពីព្រោះ​​​ពួក​​​គាត់​មិន​​​មាន​​​វត្ត​​​មាន​​​នៅ​​​ពេល​​​នគរ​​​បាល​​​ឆែក​​​ឆេរ​​​បន្ទប់​​​របស់​​​ពួកគាត់​​​​ឡើយ ហើយ​​​ក៏​​​មិន​​​មាន​​​សាក្សី​​​ផ្សេង​​​ទៀត​ឃើញ​​​ការ​​​ឆែក​​​ឆេរ​​​នោះ​​​ដែរ​​​។

លោក​​​បាន​​​បន្ថែម​​​ថា “តុលាការ​​​បាន​​​ចោទ​​​ប្រកាន់​​​កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​ ពី​​​បទ​​​ក្លែង​​​ឯកសារ​​​។ ខ្ញុំ​​​ចង់​​​មើល​​​ថា តើ​ឯកសារ​​​អ្វី​ដែលគាត់​បាន​ក្លែង​​​នោះ​​​។ គ្មាន​​​ភ័ស្តុ​​​តាង​​​ដែល​​​បង្ហាញ​​​ថា កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​​​​បាន​​​ក្លែង​​​ឯកសារ​​​ឡើយ​​​”។

ចៅ​​​ក្រម វណ្ណៈ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​តុលាការ​​​នឹង​​​ប្រកាស​​​សាលក្រម​​​នៅ​​​ថ្ងៃ​​​ទី​​​១ ខែ​​​មេសា៕ សារុន

The post ព្រះ​សង្ឃពីរអង្គដែលត្រូវបាន​ផ្សឹក​បដិសេធ​កា​រចោទប្រកាន់​ពី​បទ​មាន​ថ្នាំញៀន​ ក្លែង​ឯកសារ​ និង​គំរាម​សម្លាប់ appeared first on ខេមបូឌា ដេលី.