ម៉ាស្សាភ្នែក ដោយផ្លែត្រសក់

ត្រសក់គឺជាប្រភេទបន្លែដ៏ល្អមួយ សំរាប់ភាពត្រជាក់។ ទឹកត្រសក់មានវីតាមីន A និង C ដែលអាចធ្វើឲ្យស្បែកមាន សភាពស្រស់ស្អាត និងភ្លឺថ្លា ហើយអាចធ្វើឲ្យ ស្បែកមានសំនើម និងមិនមានកន្ទួលរមាស់ ពីព្រោះថាត្រសក់ មានសារធាតុអង់ស៊ីម ដែលអាចធ្វើឲ្យមានការ ផ្លាស់ប្តូរកោសិកាស្បែកថ្មី និងធ្វើឲ្យស្បែកត្រជាក់ ព្រមទាំងអាចកាត់បន្ថយ អាការៈហើមបានផងដែរ។

ទន្ទឹមនឹងនេះដែរ ត្រសក់មានសារប្រយោជន៏ ល្អបំផុតសំរាប់សម្រស់ភ្នែក ដែលវាជួយកំចាត់នូវអាការៈ រោយភ្នែក និងស្បែកភ្នែកខ្វះសំនើម។
ជាមួយគ្នានេះដែរ អ្នកត្រូវចិតត្រសក់ជាចំនិតស្តើងៗ ហើយយកទៅដាក់ក្នុងទូទឹកកឲ្យត្រជាក់ បន្ទាប់មក អ្នកត្រូវយកទឹកទៅ ប្រោះនៅលើបរិវេណ ជុំវិញភ្នែកឲ្យជោក។ រួចហើយអ្នកត្រូវយក ត្រសក់ដែលហាន់រួចហើយ ទៅបិទនៅជុំវិញភ្នែក និងនៅលើភ្នែក ហើយទុកវាចោលក្នុងរយៈពេល ៥នាទី។

ក្រៅពីនេះទៀត អ្នកអាចយកចំនិតត្រសក់នោះ មកដាក់នៅលើផ្ទៃមុខ ទាំងមូលក៏បាន ដើម្បីឲ្យស្បែកមានសំនើម និងស្រស់ថ្លា ថែមទាំងមើលទៅក្មេងជាងវ័យ៕

ប្រភព៖​lookingtoday

  • ម៉ាស្សាភ្នែក ដោយផ្លែត្រសក់已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:សុខភាព
Tags: