គ្រែ​វៃ​ឆ្លាត​​សាក​សម​បំផុត​ ​សម្រាប់​អ្នក​ខ្ជិល​បត់​ភួយ​រៀប​ខ្នើយ​


សម្រាប់​បុគ្គល​មួយ​ចំនួន​ពួក​គេ​តែ​តែង​រអ៊ូរទាំ​ជា​មួយ​នឹង​ការ​រៀប​ចំ​គ្រែ​របស់​ពួក​គេ​ក្រោយ​ពេក​ក្រោក​ពី​ដំណេក​។​ ​ប៉ុន្តែ​បញ្ហា​នេះ​ប្រហែល​ជា​ជិត​លែង​មាន​ហើយ​ក្រោយ​​ក្រុមហ៊ុន​មួយ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​បាន​បង្កើត​នូវ​គ្រែ​វៃ​ឆ្លាត​មួយ​ប្រភេទ​ដែល​អាច​បត់​ភួយ​ ​និង​រៀប​ខ្នើយ​បាន​ដោយ​ស្វ័យប្រវត្ត​។​

ដោយ​ក្រុមហ៊ុន​ខាង​លើ​បាន​បង្ហាញ​ថា​​គ្រែ​វៃ​ឆ្លាត​នេះ​មិន​មែន​សម្រាប់​លក់​នោះ​ទេ​ ​ពោល​ពួក​គេ​គ្រាន់​តែ​ចង់​បង្ហាញ​ពី​បច្ចេកវិទ្យា​ប្លែកៗ​របស់​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ​។​ ​ប៉ុន្តែ​ខាង​ក្រុមហ៊ុន​ក៏​បាន​បន្ថែម​ថា​ប្រសិន​បើ​គ្រែ​ប្រភេទ​នេះ​ទទួល​ការ​ស្វាគមន៍​ ​និង​ការ​គាំ​ទ្រ​ច្រើន​ពី​អតិថិជន​ ​ពួក​គេ​នឹង​ផលិត​គ្រែ​ប្រភេទ​នេះ​សម្រាប់​អតិថិជន​ទូទៅ​ប្រើប្រាស់​ផង​ដែរ​៕

ប្រែ​សម្រួលដោយ​ ​៖​ sabay (​រដ្ឋ)​
​ប្រភព​ ​៖​ businessinsider

  • គ្រែ​វៃ​ឆ្លាត​​សាក​សម​បំផុត​ ​សម្រាប់​អ្នក​ខ្ជិល​បត់​ភួយ​រៀប​ខ្នើយ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:វីដេអូ
Tags: