MSN របស់​ Barca ហត់​នឿយ​ជាង​ BBC របស់​ Real មុន​ជំនួប​ El Clasico

ជំនួប​ធំ​ក្រុម​យក្ស​អេស្ប៉ាញ El Clasico ​នឹង​មក​ដល់​នៅ​ចុង​សប្ដាហ៍​ក្រោយ​នេះ​ហើយ ប៉ុន្តែ​សម្រាប់​កីឡាករ​ឆ្នើម​ទាំង​៣​របស់​ក្រុម​ FC Barcelona ដែល​មាន​ Lionel Messi, Luis Suarez និង​ Neymar នឹង​ហត់​នឿយ​ជាង​ Gareth Bale, Karim Benzema និង​ Cristiano Ronaldo របស់​ក្រុម​ Real Madrid ដោយ​សារ​ MSN ​ប្រកួត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ច្រើន​ជាង និង​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ជាង។

 

MSN របស់​ Barca ហត់​នឿយ​ជាង​ BBC របស់​ Real មុន​ជំនួប​ El Clasico

 

BBC របស់​ Real ​មាន​តែ​ Ronaldo ម្នាក់​ប៉ុណ្ណោះ ដែល​ក្រុម​ជម្រើស​ជាតិ​កោះ​ហៅ​ ​ហើយ​ព័រទុយហ្គាល់​នឹង​ត្រូវ​លេង​មិត្តភាព​២​ប្រកួត នៅ​​ទឹក​ដី​ខ្លួន​ឯង​១​ប្រកួត និង​​នៅ​បែលហ្សិក​​១​ប្រកួត។ ប៉ុន្តែ​ប៉ះ​បែលហ្សិក អាច​នឹង​លុប​​ការ​ប្រកួត​ចោល​ទៀត ដោយសារ​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ទី​នោះ​ម្សិល​មិញ ដូច្នេះ​ CR7 អាច​នឹង​លេង​តែ​១​ប្រកួត​ប៉ុណ្ណោះ។

 

ចំពោះ​ Bale ជម្រើស​ជាតិ​វែល​ ពុំ​បាន​ហៅ​ទេ ដោយសារ​ទើប​ជា​ពី​របួស​ ទើប​គ្រូ​បង្វឹក​ចង់​ឲ្យ​សម្រាក​ឲ្យ​បាន​ច្រើន ខណៈ​ដែល​ Benzema ក៏​ជម្រើស​ជាតិ​បារាំង​ ​អត់​បាន​ហៅ​ដែរ ដោយសារ​រឿង​​អាស្រូវ​​វីដេអូ​សិច​ជាមួយ​ Valbuena។

 

MSN របស់​ Barca ហត់​នឿយ​ជាង​ BBC របស់​ Real មុន​ជំនួប​ El Clasico

 

រីឯ​ MSN របស់​ Barca វិញ ពួកគេ​នឹង​លេង​ម្នាក់​២​ប្រកួត​ពេញ​ ឲ្យ​ជម្រើស​ជាតិ​​ដូច​គ្នា។ Messi នឹង​លេង​២​ប្រកួត​នៅ​ឈីលី និង​អាហ្សង់ទីន, Suarez ​នឹង​លេង​២​ប្រកួត​នៅ​ប្រេស៊ីល​ និង​អ៊ុយរុយហ្គាយ ខណៈ​ដែល​ Neymar ក៏​ត្រូវ​ប៉ះ​អ៊ុយរុយហ្គាយ​ទឹក​ដី​ខ្លួន​ឯង មុន​ពេល​ទៅ​ប៉ះ​ប៉ារ៉ាហ្គាយ​ផង​ដែរ។

 

ជាង​នោះ​ទៀត​ MSN ​ប្រកួត​ឲ្យ​ជម្រើស​ជាតិ​ សុទ្ធ​តែ​នៅ​តំបន់​អាមេរិក​ខាង​ត្បូង ដែល​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​​ជាង​ Ronaldo ​ដែល​លេង​នៅ​អឺរ៉ុប​ស្រាប់។ អ្នកចាត់ការ​ក្រុម​​អ្នក​មាន​បុណ្យ​លោក​ Luis Enrique ថា​ MSN របស់​លោក នឹង​​ត្រឡប់​មក​ដល់​ក្លឹប​វិញ​នៅ​ថ្ងៃ​សុក្រ ​មុន​ពេល​ប្រកួត​ប៉ះ​ Real នៅ​ថ្ងៃ​សៅរ៍ តែ​១​ថ្ងៃ​ប៉ុណ្ណោះ៕

 

-ចុចអាន៖ Zidane ​ថា​ Real ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​សង​សឹក​ Barca

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ Sport-English