Leicester ប៉ះ Barcelona នៅ​ International Champions Cup

Leicester នឹង​ប៉ះ​ក្រុម​ខ្លាំងៗ​ Barcelona និង Paris St-Germain នៅ​​ក្នុង​ពាន​រង្វាន់​មិត្តភាព​មុន​បើករដូវ​កាល​ថ្មី International Champions Cup នៅ​ទឹកដី​អាមេរិក។

 

Leicester ប៉ះ Barcelona នៅ​ International Champions Cup

 

ក្រុម​កំពូល​តារាង Premier League នឹង​ត្រូវ​ប៉ះ Celtic នៅ​ថ្ងៃ​២៣ កក្កដា ប៉ះ PSG ថ្ងៃ​៣០ កក្កដា និង​ប៉ះ Barcelona ថ្ងៃ​ទី៣ ខែសីហា។ ក្រៅ​ពី Leicester ក្រុម Liverpool ក៏​ត្រូវ​ប៉ះ Chelsea នៅ​ពាន​រង្វាន់​ដូចគ្នា ថ្ងៃ​ទី ២៧ កក្កដា រួច​បន្ត​ប៉ះ​គូ​សត្រូវ​ចាស់ AC Milan ​ថ្ងៃ​ទី៣០កក្កដា និង​ចុងក្រោយ​ប៉ះ Barcelona ថ្ងៃ​ទី​៦​សីហា។

 

Chelsea ដែល​ជា​ក្រុម​មួយ​ក្នុង​ចំណោម​៣​មក​ពី​អង់គ្លេស ត្រូវ​ប៉ះ Real Madrid ថ្ងៃ​ទី​៣០ កក្កដា និង​ប៉ះ AC Milan ថ្ងៃ​ទី៣ ខែ​សីហា។ ក្រៅ​ពី​ក្រុម​ខាងលើ​នៅ​មាន​ក្រុម​ខ្លាំង​ៗមួយ​ចំនួន​ទៀត សរុប​ទាំងអស់ ១០ចូលរួម ធ្វើការ​ប្រកួតប្រជែង​ដើម្បី​ដណ្ដើម​ពាន​រង្វាន់ International Champions Cup ដូច​បង្ហាញ​ក្នុង​រូប​នេះ​ស្រាប់។

 

Leicester ប៉ះ Barcelona នៅ​ International Champions Cup

 

ដោយ​ឡែក Manchester City, Tottenham Hotspur និង Manchester United ត្រូវ​ប្រកួតទេសចរណ៍នៅ​ប្រទេស​ចិន មុន​បើក​រដូវកាល​ថ្មី​ ដែល​នឹង​ចាប់​ផ្ដើម​ នៅ​ថ្ងៃ​សៅរ៍​ទី ១៣ ខែ​សីហា៕

 

ចុច​អាន៖ MSN របស់​ Barca ហត់​នឿយ​ជាង​ BBC របស់​ Real មុន​ជំនួប​ El Clasico

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC