Liverpool អាច​ទិញ​បាន​ Morata ​តែ​មាន​លក្ខខ័ណ្ឌ​មួយ

ក្លឹប​ហង្ស​ក្រហម​ Liverpool កំពុង​ត្រៀម​ទឹក​ប្រាក់​៣១​លាន​ផោន (ជាង​៤៤លាន​ដុល្លារ) ដើម្បី​ទិញ​ខ្សែ​ប្រយុទ្ធ​ Alvaro Morata  ពី​ក្រុម​ជើង​ឯក​អ៊ីតាលី​ Juventus នៅ​​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ខាង​មុខ​នេះ។ នេះ​បើ​តាម​កាសែត​អ៊ីតាលី​មួយ​ បាន​ចុះ​ផ្សាយ។

 

Liverpool អាច​ទិញ​បាន​ Morata ​តែ​មាន​លក្ខខ័ណ្ឌ​មួយ

 

Morata គឺជា​​ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​​រដូវ​កាល​មុន​ ​និង​ស៊ុត​បាន​១៥​គ្រាប់ រួម​ទាំង​គ្រាប់​នៅ​ UEFA Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ​ផង​ដែរ។ ប៉ុន្តែ​រដូវ​កាល​នេះ កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ ស៊ុត​បាន​តែ​៦​គ្រាប់​ប៉ុណ្ណោះ នៅ​ Serie A និង​ពុំ​សូវ​ជាប់​ជម្រើស​ដំបូង​ទេ ដោយ​បាត់​បង់​តំណែង​ទៅ​ឲ្យ​ Paulo Dybala។

 

កន្លង​មក​​ Arsenal ក៏​ចង់​បាន​​​ខ្សែ​ប្រយុទ្ធ​ពូកែ​អូស​ញាក់​រូប​នេះ​ដែរ ខណៈ​ដែល​ក្លឹប​ចាស់​របស់​គេ Real Madrid ក៏​​ចង់​ទិញ​ត្រឡប់​ទៅ​វិញ​ដូច​គ្នា នូវ​តម្លៃ​២៣​លាន​ផោន។ ប៉ុន្តែ​ម្សិល​មិញ​នេះ​ កាសែត​អ៊ីតាលី Tuttosport ​បាន​ឲ្យ​ដឹង​ Liverpool បាន​ត្រៀម​លុយ​​ហ៊ាន​ឲ្យ​ថ្លៃ​ជាង​គេ រហូត​ដល់​៣១​លាន​ផោន ដើម្បី​ទិញ​យក​ Morata នៅ​រដូវ​ក្ដៅ​នេះ។

 

Liverpool អាច​ទិញ​បាន​ Morata ​តែ​មាន​លក្ខខ័ណ្ឌ​មួយ

 

អ្នកចាត់ការ​ក្រុម​ហង្ស​ក្រហម​ Jurgen Klopp ​នឹង​រុះរើ​ក្រុម​របស់​លោក​មួយ​ចំនួន​ធំ ហើយ​ក្នុង​នោះ​ខ្សែ​ប្រយុទ្ធ Christian Benteke ក៏​រំពឹង​ថា នឹង​ចាក​ចេញ​ផង​ដែរ ដូច្នេះ​ហើយ​ទើប​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ថ្មី​មក​ជំនួស​វិញ។ យ៉ាងណា សេចក្ដីរាយការណ៍​ខាង​លើ​ ​បាន​បញ្ជាក់​ថា Morata ​នឹង​អាច​ផ្ទេរ​ទៅ​ Liverpool ប៉ុន្តែ​លុះ​ត្រា​តែ​ពួកគេ ​អាច​ជាប់​ Top 4 បាន​លេង​នៅ​ UEFA Champions League រដូវ​កាល​ក្រោយ៕

 

-ចុចអាន៖ Juventus សម្លឹង​ចង់​បាន​ខ្សែ​ប្រយុទ្ធ Benteke របស់ Liverpool

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Express