ក្មេងៗ​នៅ​អង់គ្លេស​ចំណាយ​ពេល​នៅ​ខាង​ក្រៅ​តិច​ជាងអ្នក​ជាប់​ពន្ធនាគារ​នៅ​អាមេរិក​ទៅ​ទៀត​

បើ​តាម​ការ​ស្ទង់មតិ​ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ម្សៅ​សាប៊ូ Persil ​អ្នក​ជាប់​ពន្ធនាគារ​នៅ​មណ្ឌល​កែប្រែ Wabash Valley Correctional Facility បាន​ចំណាយ​ពេល​នៅ​ខាង​ក្រៅ​ច្រើន​ជាង​ក្មេង​ទូទៅ​ទៅទៀត។

ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្រោម​ប្រធានបទ​ ការ​ប្រឡាក់​គឺ​ល្អ (Dirt is Good) ដែល​បង្កើត​ឡើង​ដោយ​ MullenLowe នៅ​ទីក្រុង​ឡុងដ៏​ បាន​ថត​កិច្ច​សម្ភាស​ជាមួយ​អ្នក​ជាប់​ពន្ធនាគារ​ក្រោម​ប្រធានបទ​ Genuine Documentary Conditions ដែល​នៅ​ក្នុង​កិច្ច​សម្ភាស​នោះ​ អ្នក​​ជាប់​ពន្ធនាគារ​ម្នាក់ៗ​បាន​បញ្ជាក់​ថា​ ពេលវេលា​២ម៉ោង​របស់​ពួកគេ​នៅ​លេង​ខាង​ក្រៅ​ គឺ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ពួកគេ​។ ប៉ុន្តែ​ក្រោយ​មក​ពួក​គេ​មាន​ភាព​ភ្ញាក់​មើល​ទៅ​វិញ​នៅ​ពេល​ដែល​ដឹង​ថា​ ក្មេងៗ​នៅ​អង់គ្លេស​​ជា​ទូទៅ​ចំណាយ​ពេល​ត្រឹម​តែ​១ម៉ោង​ប៉ុណ្ណោះ​លេង​នៅ​ខាង​ក្រៅ ពោល​គឺ​ត្រឹម​តែ​ពាក់​កណ្ដាល​នៃ​រយៈពេល​ដែល​ពួកគេ​អាច​នៅ​ខាង​ក្រៅ​។

តំណាង​​ Persil លោក​ Edelman Berland​ បាន​ធ្វើ​ការ​​ស្ទង់មតិ​ឪពុកម្ដាយ​១២,០០០​នាក់​របស់​ក្មេងៗ​អាយុ​ចន្លោះ​៥​ទៅ​១២ ឆ្នាំ​ នៅ​ក្នុង​ប្រទេស​១០​ផ្សេង​គ្នា​ បាន​រក​ឃើញ​ថា ក្មេងៗ​​ជនជាតិ​អង់គ្លេស​១ភាគ៣​ចំណាយ​ពេល​នៅ​ខាងក្រៅ​តិច​ជាង​៣០​នាទី​នៅ​ក្នុង​​មួយ​ថ្ងៃ​ ហើយ​ចំណែក​​​វេបសាយ​របស់​រដ្ឋាភិបាល​វិញ​បាន​បង្ហាញ​ថា​ អ្នក​ជាប់​ពន្ធនាគារ​នៅ​អង់គ្លេស​អាច​មាន​ពេលវេលា​នៅ​ខាង​ក្រៅ​ត្រឹម​តែ​៣០​នាទី​ ទៅ​១​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​​ ​។

លោក​ James Hayhurst ប្រធាន​សមធម៌​ពិភពលោក​សម្រាប់​ Persil នៅ​ Unilever បាន​ឲ្យ​ដឹង​ថា​ យើង​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​រក​ឃើញ​ថា​ ក្មេងៗ​សព្វ​ថ្ងៃនេះ​​​អាច​ចំណាយ​ពេល​រីករាយ​នៅ​ខាង​ក្រៅ​ផ្ទះ​ តិច​ដូច​អ្នក​ជាប់​ពន្ធនាគារ​ដែរ​ ហើយ​​នេះ​ជា​មូលហេតុ​ដែល​ Persil សម្រេច​បង្កើត​យុទ្ធនាការ​ Free the Kids ដើម្បី​លើកឡើង​ពី​​បញ្ហា​នេះ​ និង​ធ្វើ​ការ​ជជែក​ពិភាក្សា​ជា​លក្ខណៈ​អន្តរជាតិ​​អំពី​សារៈសំខាន់​នៃ​ការ​លេង​នៅ​ខាង​ក្រៅ​ សម្រាប់​ការ​សិក្សា​ និង​ការ​អភិវឌ្ឍ​របស់​ក្មេង។

ប្រែ​សម្រួល​៖ Sophany
ប្រភព ៖

  • ក្មេងៗ​នៅ​អង់គ្លេស​ចំណាយ​ពេល​នៅ​ខាង​ក្រៅ​តិច​ជាងអ្នក​ជាប់​ពន្ធនាគារ​នៅ​អាមេរិក​ទៅ​ទៀត​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:ជីវិតនិងសង្គម
Tags: