Zayn Malik ទម្លាយពីច្បាប់តឹងរឹង ហួសហេតុមួយចំនួន ក្នុងក្រុម One Direction មុនពេលលោកដាក់មេប្រូច

អង់គ្លេស៖ អតីតសមាជិកក្រុម ចម្រៀងបុរសអង់គ្លេស​ One Direction ម្នាក់ បានទម្លាយប្រាប់ពី ច្បាប់ដ៏តឹងតែងមួយចំនួនក្នុងក្រុមនេះ នៅមុនពេលដែលរូបលោក ដាក់មេប្រូចចោលក្រុម។

Zayn Malik ទម្លាយពីច្បាប់តឹងរឹង ហួសហេតុមួយចំនួន ក្នុងក្រុម One Direction មុនពេលលោកដាក់មេប្រូច

តារាចម្រៀង អាយុ២៣ឆ្នាំ លោក Zayn Malik អតីតសមាជិក ក្រុម One Direction (1D) ដែលកើតចេញពីការប្រឡងចម្រៀង ក្នុងកម្មវិធី The X Factor UK ឆ្នាំ២០១០ បានលាតត្រដាងឲ្យដឹងថា ពីមុនលោកជាអ្នកបះបោរតវ៉ា នឹងច្បាប់តឹងតែង មួយចំនួនក្នុងក្រុមនេះ ដែលភាគច្រើនវាគឺស្តីពី ការថែរក្សាសម្រស់។

ជាក់ស្តែងកាល Zayn នៅក្នុងក្រុម 1D លោកត្រូវបានគេហាមឃាត់ មិនឲ្យទុកពុកចង្ការ និងមិនឲ្យធ្វើសក់បះៗនោះទេ។ លោកបាននិយាយថា៖ "មានច្បាប់តឹងរឹងជាច្រើន ក្នុងគោលបំណងដើម្បីឲ្យពួកគេ បង្ហាញតែភាពយុវវ័យ នៅពេលចេញមុខ តាមសារធារណៈ"។ លោកបានបន្ថែមទៀតថា៖ "មានរឿងមួយ ដែលឥឡូវនេះវាបានធ្វើឲ្យ ខ្ញុំឡូយជាងមុន គឺខ្ញុំបានទុកពុកចង្ការ ដែលពីមុនឡើយខ្ញុំមិនអាចធ្វើវា ក៏ដូចជាការធ្វើសក់បះៗ នៅពេលដែលខ្ញុំនៅក្នុងក្រុមនោះទេ"។

ម្ចាស់បទ Pillow Talk ដ៏ល្បីល្បាញម្នាក់នេះ ក៏បាននិយាយប្រាប់ឲ្យដឹងដែរថា មូលហេតុធំដែលធ្វើឲ្យលោក ចាកចេញពីក្រុម 1D នោះ គឺមកពីកាលនោះ លោកមិនអាចបញ្ចេញអ្វី ដែលជាធាតុពិតរបស់លោកបាន។ បច្ចុប្បន្ន Zayn កំពុងជោគជ័យនឹង បទចម្រៀងទោលរបស់ខ្លួន ដែលវាជាគឺជាការបង្ហាញពីអ្វីដែលលោកមាន ក៏ដូចជាការច្នៃប្រឌិតរបស់លោកផងដែរ៕

ចុចអាន៖ ដំណឹងដ៏គួរឲ្យសោកស្តាយ! ក្រុម​ One Direction សល់តែសមាជិក ៣នាក់ប៉ុណ្ណោះ

ប្រភព Lollipopsg

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload