​នាយ​ឧ​ត្ត​ម​សេនីយ៍ ដឹកនាំ​កម្លាំង កសាង​ផ្ទះ​មន្ត្រីនគរបាល​វរៈ​៧៩៥ ​បន្ទាប់ពី​ភ្លើង​ឆេះ​បំផ្លាញ​ទាំងស្រុង​

​សៀមរាប:
នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេ​បញ្ជា ការ​នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ បាន​ដឹកនាំ​បញ្ជា​កម្លាំង ដើម្បី​កសាង​ផ្ទះ មួយ​ខ្នង​ឡើងវិញ​។ ការដឹកនាំ​បញ្ជា​នេះ កើតឡើង បន្ទាប់ពី​មាន​ហេតុការណ៍ អគ្គិភ័យ​ឆាប ឆេះ​ផ្ទះ​មន្ត្រីនគរបាល​មួយរូប ដែល​កំពុង​បំរើកា​រងារ នៅ​វរ​សេនា​តូច​នគរបាល ការពារ​ព្រំដែន​គោក លេខ​៧៩៥ ដោយ​ផ្ទះ​ត្រូវ​ឆេះ​បំផ្លាញ​ទាំងស្រុង​។​
​    ​
​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​ថ្លែងថា ផ្ទះ​ថ្មី​នឹង​កើតឡើង​ចេញ​ជា​រូបរាង ហើយ​ក្រុមគ្រួសារ​មន្ត្រីនគរបាល និង​មាន​ទ្រនំ​ស្នាក់នៅ​ឡើងវិញ នាពេលខាងមុខ​។ ទោះបីយ៉ាងណា​ក៏ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ បញ្ជា​ទៅ​មេបញ្ជាការ​វរៈ អោយ​យកចិត្តទុកដាក់​ដល់ ក្រុមគ្រួសារ​រងគ្រោះ និង​លើកទឹកចិត្ត​ទៅតាម​អ្វី ដែល​មន្ត្រីនគរបាល​រូបនោះ បាននិងកំពុង​បំពេញភារកិច្ច ជូន​ជាតិ​មាតុភូមិ ។​
​    ​
​សូមបញ្ជាក់ថា នៅវេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៦​នេះ ផ្ទះ​របស់លោក​អនុសេនីយ៍ទោ ស៊ឹម ធី មន្ត្រីនគរបាល​វរៈ​ការពារ ព្រំដែន​គោក លេខ​៧៩៥ ស្ថិតនៅ​ចំណុច​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ បំផ្លាញ​ទាំងស្រុង​។ ផ្ទះ​លោក​អនុសេនីយ៍ទោ ស៊ឹម ធី ដែល​ឆេះ​នោះ បាន​កសាង អំពី​ឈើ​ប្រក់​ស័ង្កសី និង​នៅពេល​ឆេះ គ្មាន​នរណា​ជួយ​ពន្លត់​ទាន់​ឡើយ​។​
​    ​
​មន្ត្រីនគរបាល​នៅ​ទីនោះ បាន​និ​យា​យា​ថា ផ្ទះ​នោះ​ឆេះ​ឡើង គឺ​បន្ទាប់ពី​លោក​អនុសេនីយ៍ទោ ស៊ឹម ធី នៅ​បំរើ​ការងារ នៅក្នុង​អង្គភាព ហើយ​ប្រពន្ធ​មិន​នៅផ្ទះ និង​បន្សល់ទុក​កូនស្រី​ម្នាក់ អាយុ​១២​ឆ្នាំ​នៅចាំ​ផ្ទះ ហើយ​កុមារី​នោះ បាន​បង្កាត់ភ្លើង​ដាំបាយ ហើយក៏​ឆាប ឆេះ​ឡើង​តែម្តង​៕V/S​