ឃាត់ខ្លួន​មនុស្ស​៤​នាក់ លើ​៣​គោលដៅ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

​សៀមរាប:
 កាលពី​ថ្ងៃទី​១៩ និង​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦ កន្លងទៅនេះ សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​នគរបាល ស្រុក​អង្គរជុំ ក្រុង​សៀមរាប និង​ស្រុក​ជីក្រែង  សំរេច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿង ញៀន​។​
​    ​
​សមត្ថកិច្ច​គ្រឿងញៀន ខេត្តសៀមរាប បាន​និយាយថា ជនសង្ស័យ​ទាំង​៤ គឺមាន​២ នាក់​ត្រូវ​បញ្ជូនទៅ​តុលាការ និង ២​នាក់​ទៀត ត្រូវបាន បញ្ជូនទៅ​មណ្ឌល​កែប្រែ​បន្សាប គ្រឿងញៀន​ខេត្តសៀមរាប ។ ជនសង្ស័យ​ទាំង​៤​គឺ​៖ ទី​១​ឈ្មោះ តក់ ទួន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ខ្នារ​ត្បូង ឃុំ​ក្រូច​គរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប (​ជននេះ​ត្រូវបាន​បញ្ជូនទៅ  មណ្ឌល​កែប្រែ បន្សាប​គ្រឿងញៀន​), ទី​២.​ឈ្មោះ ឡេង ស៊ីណា ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រាសាទ ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប (​ជននេះ ត្រូវបាន​បញ្ជូនទៅ​មណ្ឌល កែប្រែ​បន្សាប​គ្រឿងញៀន​), ទី​៣.​ឈ្មោះ ឆាយ សុខ​ហួង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មានមុខ​របរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ភូមិ​គោក​ត្នោត សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប (​ជននេះ​បញ្ជូនទៅ សាលាដំបូង ខេត្តសៀមរាប​) និង​ទី​៤.​ឈ្មោះ ផា  លី​ណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្រុង​សៀមរាប ខេត្តសៀមរាប (​ជននេះ ត្រូវ​បញ្ជូនទៅ​សាលាដំបូង ខេត្តសៀមរាប​)​។​
​    ​
​លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត ប្រធានការិយាល័យ​ប្រឆាំង គ្រឿងញៀន​ខេត្ត សៀមរាប បាន​បញ្ជាក់ថា ជនសង្ស័យ​ចំនួន​២​នាក់ និង​វត្ថុតាង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​ខេត្តសៀមរាប រួចហើយ​។ ដោយឡែក​ជន​២​នាក់​ទៀត ត្រូវបាន សមត្ថកិច្ច​បញ្ជូនទៅ មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន រួចហើយ​ដែរ​៕V/S

ឃាត់ខ្លួន​មនុស្ស​៤​នាក់ លើ​៣​គោលដៅ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

ឃាត់ខ្លួន​មនុស្ស​៤​នាក់ លើ​៣​គោលដៅ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

ឃាត់ខ្លួន​មនុស្ស​៤​នាក់​លើ​៣​គោលដៅ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​(រូបៈ ច័ន្ទគារ)