​ឆេះ​ព្រៃ​តំបន់​ប្រាសាទព្រះវិហារ អស់​ជាច្រើន​ហិកតា​

​ព្រះវិហារ​:
ព្រៃ​ជាច្រើន​ហិកតា នៅក្នុង​តំបន់​ព្រះវិហារ ត្រូវបាន​អគ្គិភ័យ ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​។ ប៉ុន្តែ​ហេតុការណ៍​នោះ មិន​បណ្តាលអោយ រងរបួស​ជីវិត​មនុស្ស ឬ​សត្វ​ឡើយ ប៉ុន្តែ វា​បានធ្វើអោយ ខូចខាត​សម្ភារៈ មួយចំនួន របស់​កងកម្លាំងប្រដាប់អាវុធ​។ ហេតុការណ៍​ឆេះ​ព្រៃ​នេះ កើតឡើង​នៅវេលា​ម៉ោង ១៤​និង​៤០​នាទី ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៦​។​
​    ​
​សមត្ថកិច្ច បាន​រាយការណ៍​ថា ហេតុការណ៍​នោះ បាន​ឆាបឆេះ​ឡើង ចាប់ពី​ចំណុច ចម្ការចេក ហើយ​រាលដាល​មក​តាម ចំណុច​អម​សងខាង​ផ្លូវ ឡើងមក​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ ហើយ​សមត្ថកិច្ច មិន​អាចជួយ​ពន្លត់ភ្លើង ដ៏​ខ្លាំងក្លា​នោះបាន​ឡើយ​។​
​    ​
​សមត្ថកិច្ច បាន​រាយការណ៍​ទៀតថា ភ្លើង​ឆេះ​នោះ បាន​រាលដាល​ដល់ ចំណុច​ទឹកធ្លាក់ នៅ​ជិត​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ ហើយ​នៅ​ម៉ោង​បន្ទាប់ ភ្លើងព្រៃ​បាន​ស្រាកស្រាន្ត និង​ចុះខ្សោយ និង​ធ្វើ​អោយកម្លាំង ឈរជើង​នៅ​ទីនោះ មានឱកាស​ចូល​ពន្លត់ ទទួលបាន​ជោគជ័យ នៅវេលា​ម៉ោង ១៥​និង​៣០​នាទី រសៀល​ថ្ងៃ​ដដែល​។​
​    ​
​សមត្ថកិច្ច បាន​បញ្ជាក់ថា គេ​ពុំទាន់​ដឹង​ពិតប្រាកដ នៃ​ការឆេះ​ព្រៃ ផ្តើមចេញពី​មូលហេតុ​អ្វី​ទេ ប៉ុន្តែ​គេ​គ្រាន់តែ​ដឹងថា ភ្លើងព្រៃ​ឆាបឆេះ ចេញពី​ចំណុច​ចម្ការចេក រាលដាល​មក​អម​សងខាង​ផ្លូវ ជិត​វត្ត​កែវ​សិក្ខា​គី​រី​ស្វា​រៈ និង​បន្ត​ទៅដល់​ទឹកធ្លាក់​៕V/S

​ឆេះ​ព្រៃ​តំបន់​ប្រាសាទព្រះវិហារ អស់​ជាច្រើន​ហិកតា​

​ឆេះ​ព្រៃ​តំបន់​ប្រាសាទព្រះវិហារ អស់​ជាច្រើន​ហិកតា​

​ឆេះ​ព្រៃ​តំបន់​ប្រាសាទព្រះវិហារ អស់​ជាច្រើន​ហិកតា​

​ឆេះ​ព្រៃ​តំបន់​ប្រាសាទព្រះវិហារ អស់​ជាច្រើន​ហិកតា​

​    ​
​    
​