គ្រូបង្រៀន​ម្នាក់ រំលោភ​សិស្សស្រី​អាយុ​១៧​ឆ្នាំ សម្រេច​៣​ដង

ក្រចេះ:
​បុរស​ជា​គ្រូបង្រៀន​កម្រិត​វិទ្យាល័យ​ម្នាក់ ត្រូវ​នគរបាល​ស្រុក​សំបូរ​ចាប់ខ្លួនដោយយោង​តាម​ពាក្យបណ្តឹង​របស់​ឪពុកម្តាយ​របស់​សិស្សស្រី​ចោទថា បានល្បូ​ង​សិស្សស្រី​អាយុ​១៧​ឆ្នាំ​ម្នាក់ ទៅ​រំលោភ​បានសម្រេច​រហូត​៣​ដង ក្នុង​បន្ទប់សណ្ឋាគារ​មួយកន្លែង​ក្នុង​ខេត្តក្រចេះ​។​

​ហេតុការណ៍​ចាប់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៦ ។​គ្រូបង្រៀន​ដេល​រង​ការចោទប្រកាន់​នោះ​មានឈ្មោះ​ជីវ ចាន់ថា អាយុ​២៦​ឆ្នាំ បង្រៀន​នៅ​សាលាវិទ្យាល័យ​សណ្តាន់ ក្នុង​ឃុំ​សណ្តាន់ ស្រុក​សំបូរ ។

​បើតាម​ការលើកឡើងរ​បស់​នគរបាល​ស្រុក​សំបូរ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២១ខែមីនាសិស្សានុសិស្ស​បាន​ទៅ​ពិធីជប់លៀង​មួយ ជាមួយ​លោកគ្រូ​-​អ្នកគ្រូ​កំរិតវិទ្យាល័យ ។

​ក្រោយពី​ពិធីជប់លៀង​រួច លោកគ្រូ​រូបនេះ បាន​ឌុប​នាង​តាម​ម៉ូតូ​ទៅ​ដើរលេង​បន្ត រហូតបាត់​ពេញ​មួយ​យប់ ទើប​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​មានការ​ផ្អើល​ឆោឡោឡើង ព្រោះ​បាត់កូន​។ ហើយ​លោកគ្រូ​រូបនោះ​មិនបាន​ឌុប​សិស្សស្រី​ត្រឡប់មកផ្ទះ​វិញ​ទេ ក៏​បង្ហួសចូល​សណ្ឋាគារ​មួយកន្លែង​ក្នុង​ខេត្ត និង​បាន​រំលោភ​នាង​បានសម្រេច​ចំនួន​៣​ដង។​

​បន្ទាប់ពី​ដេក​នៅក្នុង​សណ្ឋាគារ​បាន​មួយ​យប់ នៅ​ថ្ងៃទី​២២ មីនា នេះ ខ្លួន​ក៏បាន​ឌុប​នាងត្រឡប់ទៅផ្ទះ​វិញ​នៅ​ស្រុក​សំបូរ ហើយ​ត្រូវ​នាង​យក​រឿងនេះ ទៅប្រាប់​ឪពុកម្តាយថា​លោកគ្រូ​បាន​ល្បួង​នាង​រំលោភ ទើប​ឪពុកម្តាយ​មក​ដាក់ពាក្យ​បណ្តឹង​មកនគរបាល ក៏​ឃាត់ខ្លួន​តែម្តង​។

​បច្ចុប្បន្ន​ជនសង្ស័យ បាន​កំពុង​សាកសួរ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕

គ្រូបង្រៀន​ម្នាក់ រំលោភ​សិស្សស្រី​អាយុ​១៧​ឆ្នាំ សម្រេច​៣​ដង