​នាយករដ្ឋមន្ត្រី​ស្តីទី បិទ​សន្និបាត​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​

ភ្នំពេញ:
នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃទី​២៣ ខែមីនា នេះ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី នឹង​អញ្ជើញ​បិទ​សន្និបាតបូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារឆ្នាំ​២០១៦ របស់​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​សន្និបាត​បូល​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០១៦ របស់​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ គឺមាន​រយៈពេល២ថ្ងៃ ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦៕V​/S