អ្នកគាំទ្រ​ថា​នាង Sharon Chan ស្រស់​ស្អាត​ជាង​ផ្កាឈើ​រី​ទៅ​ទៀត

តារា​សម្តែង និង​ម៉ូ​ដែល​ហុងកុង​វ័យ​៣៧​ឆ្នាំ​នាង Sharon Chan បាន​សរសើរ​ថា ផ្កាឈើ​រី​នៅ​ទីក្រុង Wuhan ប្រទេស​ចិន ស្រស់​ប្រណីត​ដោយ​បាន​បង្ហោះ​រូបថត​ជា​ច្រើន​សន្លឹក​តាម​បណ្តាញ​កម្សាន្ត Instagram ។

យោង​តាម​គេហទំព័រ នាង Sharon Chan ញញឹម​ដាក់​កាមេរ៉ា ហើយ​និយាយ​ថា «​ផ្កាឈើ​រី​នៅ Wuhan ពិតជា​ស្រស់​ស្អាត​ណាស់​» ។ អ្នកគាំទ្រ​របស់​នាង​បន្ទាប់​ពី​បានឃើញ​រូបថត​លើ​បណ្តាញ​កម្សាន្ត​និយាយ​ថា នាង Sharon Chan មាន​សម្រស់​ស្រស់​ស្អាត​ជាង​ផ្កា​ទៅ​ទៀត ៕