រថយន្ត​ដឹក​កុង​ទី​ន័​រ​ក្រុមហ៊ុន​សូ​ងួន បុក​ម៉ូតូ​វ៉េវ​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ​

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​កុង​ទី​ន័​រ​ក្រុមហ៊ុន សូ ងួន បើក​បុក​ម៉ូតូ​វ៉េវ ចំ​ពីក្រោយ​ពេញទំហឹង ខណៈ​ធ្វើដំណើរ​ស្រប​ទិស​គ្នា ។ ចំណែក​រថយន្ត​បង្ក ក្រោយពី​កើតហេតុ បាន​ព្យាយាម បើករថយន្ត​គេចខ្លួន​ប្រមាណ​ជាង ៣​គីឡូម៉ែត្រ