ទាយ​បាន​ទេ​​ថា​ SE ​នៃ​ iPhone ស៊េរី​ថ្មី​មាន​ន័យ​ដូច​ម្ដេច?

ចាប់​តាំង​ពី​ iPhone SE បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​រួច​មក​ឃើញ​ថា​មាន​មនុស្ស​ជា​ច្រើន​បាន​នាំ​គ្នា​ប៉ាន់​ស្មាន​ពី​អត្ថន័យ​នៃ​ពាក្យ​កាត់​ SE នេះ។ មាន​មតិ​ខ្លះ​គិត​ថា​វា​តំណាង​ឲ្យ​ Second Edition, Super Encrypted ឬ​ Smaller Experience ជា​ដើម។

 

ទាយ​បាន​ទេ​​ថា​ SE ​នៃ​ iPhone ស៊េរី​ថ្មី​មាន​ន័យ​ដូច​ម្ដេច?

 

ដោយ​ឡែក​អ្នក​គាំទ្រ​​របស់​ទូរសព្ទ​​ Android ​វិញ​បាន​លើក​ឡើង​ថា​ SE មក​ពី​ពាក្យ​ថា​ Still Expensive (តម្លៃ​នៅ​តែ​ថ្លៃ), Same-but Expensive (ដដែល​ប៉ុន្តែ​ថ្លៃ) និង​ Scumbag Edition (ស៊េរី​ឥត​ប្រយោជន៍) ជា​ដើម។

 

តាម​ពិត​ទៅ​មតិ​ខាង​លើ​សុទ្ធ​តែ​យល់​ខុស​ បើ​តាម​ការ​លើក​ឡើង​របស់​នាយក​ផ្នែក​ទីផ្សារ​​​នៃ​​ក្រុមហ៊ុន​​Apple លោក​ Phil Schiller បាន​បញ្ជាក់​ថា​ “SE” តំណាង​ឲ្យ​ពាក្យ​ “Special Edition” ដែល​មាន​ន័យ​ថា​ស៊េរី​ពិសេស៕

 

ចុច​អាន៖ iPhone SE ត្រូវ​គេ​ដុត​ម៉ា​ចាស់​ដៃ​ក្នុង​វីដេអូ​ Troll ថ្មី

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​

​​