RX 450h​ F Sport ជម្រើស​ល្អ​សម្រាប់​អ្នក​ចង់​បាន​រថយន្ត​ដែល​មាន​រាងសិចស៊ី

បច្ចុប្បន្ន វត្ត​មាន​​រថយន្ត​ដែល​ដាក់​តាំង​លក់​លើ​ទីផ្សារ​ ​មាន​ភាព​សម្បូរ​បែប ​​​​មាន​រូបរាង​ ​និង​គុណភាព​មិន​ចាញ់​គ្នា​ប៉ុន្មាន​ឡើយ​។​

 

RX 450h​ F Sport ជម្រើស​ល្អ​សម្រាប់​អ្នក​ចង់​បាន​រថយន្ត​ដែល​មាន​រាងសិចស៊ី
 
ដោយ​ឡែក​បើ​ក្រឡេក​ទៅ​មើល​រថយន្ត​របស់​ ​Lexus​ ​សម្រាប់​ម៉ូដែល​ ​ឆ្នាំ​២០១៦​ ​គឺ​ ​Lexus RX 450h F Sport​ ​ត្រូវ​បាន​មហាជន​នានា​ទទួល​ស្គាល់​ថា​ជា​រថយន្ត​ដែល​មាន​រូប​រាង​ទាក់​ទាញ​បំផុត​ក្នុង​ចំណោម​រថយន្ត​របស់​ ​Lexus​។​ ​វា​ជា​រថយន្ត​ប្រភេទ​ទ្វា​៥​ ​ហើយ​មាន​លក្ខណៈ​ទូលាយ​សម្រាប់​ផ្ទៃ​ខាង​ក្នុង​ហើយ​រថយន្ត​ម៉ូដែល​នេះ​វា​អាច​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់​អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​។​
 
RX 450h​ F Sport ជម្រើស​ល្អ​សម្រាប់​អ្នក​ចង់​បាន​រថយន្ត​ដែល​មាន​រាងសិចស៊ី

 
ចំពោះ​ផ្នែក​ម៉ាស៊ីន ​រថយន្ត​ម៉ូដែល​នេះ​មាន​បំពាក់​នូវ​ម៉ាស៊ីន​ប្រភេទ​ ​V6​ ​ចំណុះ​ ​៣,៥​លីត្រ​ ​កម្លាំង ៣០៨​សេះ​ ​ដែល​ធ្វើ​ឲ្យ​វា​​អាច​មាន​សន្ទុះ​ពី​ ​០​ ​ដល់​ ​៩៧​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ចំណាយ​ពេល​តែ​ ​៧,៩​វិនាទី​តែ​ប៉ុណ្ណោះ​។​ ​ក្នុង​នោះ​ដែរ​ ​RX 450h​ ​F sport​​ អាច​រត់​បាន​ក្នុង​ល្បឿន​សុវត្ថិភាព​ ​១៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​
 
RX 450h​ F Sport ជម្រើស​ល្អ​សម្រាប់​អ្នក​ចង់​បាន​រថយន្ត​ដែល​មាន​រាងសិចស៊ី

 
មិន​ត្រឹម​តែ​អាច​បើកបរ​បាន​ស្រួល​ជា​មួយ​ម៉ាស៊ីន​ដ៏​ធំនោះ​ទេ ​RX 450h​ ​F Sport​ ​ក៏​មាន​បំពាក់​នូវ​ប្រព័ន្ធ​សុវត្ថិភាព​នានា​ ​ដូច​ជា​ពោង​ចំនួន​ ​១០កន្លែង​នៅ​ក្នុង​រថយន្ត​ ​ប្រព័ន្ធ​​ហ្វ្រាំង​ចាប់​កង់​ទាំង​បួន​ ​ECB  ប្រព័ន្ធ​​ចាប់​ហ្វ្រាំង​​មិន​ឲ្យ​វេ​រថយន្ត​ ​ABS​ ​និង​ប្រព័ន្ធ​បន្ថយ​សម្ពាធ​ហ្រ្វាំង EBD​ ​។ ​ចំពោះ​តម្លៃ​ គឺ​ចាប់​ពី​ជាង​ ​៦ម៉ឺនដុល្លារឡើង​ទៅ​ (តម្លៃ​បរទេស)៕
 
RX 450h​ F Sport ជម្រើស​ល្អ​សម្រាប់​អ្នក​ចង់​បាន​រថយន្ត​ដែល​មាន​រាងសិចស៊ី
 
អាន​បន្ត​ ​៖​ Chevrolet បង្កើត​យុទ្ធសាស្ត្រ​ថ្មី​ពង្រីក​ទីផ្សារ​លក់​រថយន្ត
 
ប្រែ​សម្រួល​ ​៖​ ​រដ្ឋ
​ប្រភព​ ​៖​ lexus