សេដ្ឋិនី ស្រី​តូច ចំណាន និង គង់ សុជាតិ ទទួលបាន​ការកោតសរសើ​រថា​មាន​…

6 Videos


​រូបថត​មួយ​សន្លឹក​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Instagram របស់​អ្នកនាង គង់ សុជាតិ បង្ហាញ​ពី​រូប​សម្រស់​ដ៏​ស្រស់ត្រកាល​របស់​អ្នកនាង និង សេដ្ឋិនី ស្រី​តូច ចំណាន បានទទួល​ការកោតសរសើរ​ខ្លាំងណាស់​ពី​សំណាក់​មហាជន ក្នុងពេល​កំពុង​ចូលរួម​ពិធីមង្គលការ​មួយ ។​

សេដ្ឋិនី ស្រី​តូច ចំណាន និង គង់ សុជាតិ ទទួលបាន​ការកោតសរសើ​រថា​មាន​…

M88


​ស្ថិតក្នុង​សម្លៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ អាវប៉ាក់ សំពត់​ហូល​បា​មួង សុភាពនារី​ទាំងពីរ​រូបនេះ​ពិតជា​បាន​រំលេច​នូវ​រូបសម្បត្តិ​ដ៏​ស្រស់​សោភា និង ទាក់ទាញ​ខ្លាំងណាស់ ។ រូបសម្បត្តិ​ដ៏​ស្រស់ស្អាត​ដែល​បាន​បង្កប់​នូវ​ភាពថ្លៃថ្នូរ អមដោយ​កិរិយាមារយាទ​រម្យទម​នេះ ពិតជា​ស័ក្តិ​សមជា​ស្រី្ត​ខ្មែរ​ដែល​ពោរពេញ​ទោ​ដោយ​សេចក្តីថ្លៃថ្នូរ​ខ្លាំង​បំផុត ។​

សេដ្ឋិនី ស្រី​តូច ចំណាន និង គង់ សុជាតិ ទទួលបាន​ការកោតសរសើ​រថា​មាន​…

​ទោះបីថា អ្នកនាង គង់ សុជាតិ និង អតីត​តារា​សម្តែង ស្រី​តូច ចំណាន មាន​វ័យ​ជ្រេ​បន្តិច ប៉ុន្តែ​សុភាពនារី​ទាំងពីរ​រូបនេះ មិនបាន​បណ្តោយឱ្យ​សម្រស់​បាត់​ស្រុត​ទៅតាម​វ័យ​ឡើយ ផ្ទុយទៅវិញ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ គេ​មានតែ​ឃើញ​សុភាពនារី​ទាំងពីរ​រូបនេះ​កាន់តែ​ស្រស់ស្អាត​ឡើងៗ រហូតដល់​មានមតិ​សាធារណជន​កោ​ត​សរសើរ​ពី​ភាព​នៅ​ក្មេង​ជាង​វ័យ​របស់​ពិធី​ការិនី និង អតីត​តារា​សម្តែង​រូបនេះ​មិន​ដាច់​ពី​មាត់ ។​

សេដ្ឋិនី ស្រី​តូច ចំណាន និង គង់ សុជាតិ ទទួលបាន​ការកោតសរសើ​រថា​មាន​…

​អ្វីដែល​មហាជន​មិន​សរសើរ​មិនបាន​នោះ​គឺ ព្រេងវាសនា​របស់​តារា​ទាំងពីរ​ដួង​នេះ ព្រោះ​បើ​និយាយ​ដល់​ត្រង់ចំណុច​នេះ គេ​កត់សម្គាល់​ឃើញថា ទម្រាំ​មាន​ថ្ងៃនេះ អ្នក​ទាំង​ពីរបាន​ឆ្លងកាត់​នូវ​រឿងរ៉ាវ​ជីវិត​ជាច្រើន ជាពិសេស​គឺ​អតីត​តារា​សម្តែង ស្រី​តូច ចំណាន រហូតមកដល់​ពេលនេះ​មិន​ត្រឹម​តែមាន​មានឈ្មោះ​ជា​សេដ្ឋិនី​ទេ ថែមទាំង​មាន​ងារ​ជា​លោកជំទាវ​ទៀត ក្រោយពេល​មាន​សេដ្ឋី​អ្នកជំនួញ​ធំ​ក្នុងស្រុក​ខ្មែរ គឺ​អ្នកឧកញ៉ា គិត ម៉េង បាន​ដឹក​ដៃ​បំពេញមុខ​ដោយ​ពិធី​រៀប​មង្គលការ​យ៉ាង​អ​ធឹ​ក​អធម និង ផ្អើល​អ្នក​នៅ​ភ្នំពេញ​នោះ ។

សេដ្ឋិនី ស្រី​តូច ចំណាន និង គង់ សុជាតិ ទទួលបាន​ការកោតសរសើ​រថា​មាន​…

ចំពោះ​អ្នកនាង គង់ សុជាតិ ទោះ​មិនមាន​ងារ​អ្វី​គួរឱ្យកត់សម្គាល់ ប៉ុន្តែ​អ្នកនាង​ក៏​រស់នៅក្នុង​ជីវភាព​ល្អប្រសើរ​ផងដែរ រីឯ​ជីវិត​ស្នេហា​ក៏​ពោរពេញ​ដោយ​សុភមង្គល​ដែរ ដោយសារតែ​ស្វាមី​ក្មេង​របស់​នាង​គឺ​លោក ជា វិបុល ចេះ​ថ្នាក់ថ្នម ស្រឡាញ់ និង ផ្តល់​អ្វីៗ​គ្រប់យ៉ាង​ឱ្យ​អ្នកនាង ។​

សេដ្ឋិនី ស្រី​តូច ចំណាន និង គង់ សុជាតិ ទទួលបាន​ការកោតសរសើ​រថា​មាន​…

​គួរ​បញ្ជាក់ថា រូបថត​មានប​ង្ហាះ​លើ​ទំព័រ Instargram ដែល​រំលេច​ឱ្យឃើញ​ពី​សម្រស់​ដ៏​ស្រស់​សោភា​របស់​សេដ្ឋិនី ស្រី​តូច ចំណាន និង អ្នកនាង គង់ សុជាតិ នេះ ត្រូវបាន​គេ​ដឹងថា​ជា​រូបថត​ពេលដែល​អ្នក​ទាំ​ពីរ​ថត​នៅក្នុង​ពិធីមង្គលការ​របស់​កូនអ្នកមាន​មុខមាត់​ម្នាក់ ហើយ​រូបថត​នេះ​ទៀតសោត​ក៏​ទទួលបាន​ការចាប់អារម្មណ៍ និង ការកោតសរសើរ​មិន​ដាច់​ពី​មាត់​លើ​រូបសម្បត្តិ ព្រមទាំង​កិរិយាមារយាទ​ដ៏​ថ្លៃថ្នូរ​របស់​តារា​ទាំងពីរ ពី​សំណាក់​មហាជន​ជាច្រើន​ផងដែរ ៕ សាកល​

សេដ្ឋិនី ស្រី​តូច ចំណាន និង គង់ សុជាតិ ទទួលបាន​ការកោតសរសើ​រថា​មាន​…