សញ្ញាត្រីកោណលើ.ក.ដៃ បង្ហាញថាអ្នកជាមនុស្សមានសំណាង

ខ្សែត្រីកោណនេះជាខ្សែត្រង់ ឬខ្សែកោងដែលមានចាប់ពីបាតដៃរហូតដល់កដៃ។ ដូច្នេះហើយ ទើបគេឲ្យឈ្មោះថា ជាខ្សែកដៃ ខ្សែនេះជាខ្សែតូចមួយ។ បច្ចុប្បន្ននេះ មនុស្សភាគច្រើនមានខ្សែកដៃ ២ ឬ ៣ ខ្សែ យ៉ាងហោចណាស់ក៏មានមួយខ្សែដែរ។ ប៉ុន្តែ អ្នកដែលមានខ្សែកដៃ ៤ខ្សែបង្ហាញថា មនុស្សម្នាក់នេះមានអាយុវែង។ ជាការពិតណាស់ ខ្សែកដៃទាំងនេះចង្អុលបង្ហាញពីអាយុ, សុខភាព, ជោគវាសនា និងព្រេងសំណាង។ វាក៏បង្ហាញពីភាពសមតុល្យ ឬអសមតុល្យនៃចិត្ត, រាងកាយ និងវិញ្ញាណរបស់មនុស្សផងដែរ។ យោងតាមការទស្សន៍ទាយបានឲ្យដឹងថា ខ្សែកដៃដែលមិនបែក ច្រើនជាមនុស្សមានជីវិត និងសុខភាពល្អប្រសើរ។
 
សញ្ញាត្រីកោណលើ.ក.ដៃ បង្ហាញថាអ្នកជាមនុស្សមានសំណាង
ប៉ុន្តែ អ្វីដែលកម្រកើតឡើងបំផុតគឺ ការមានខ្សែត្រីកោណលើ.ក.ដៃ។ ជាការពិតណាស់ ខ្សែត្រីកោណលើ.ក.ដៃ ជាសញ្ញានៃការមានព្រេងសំណាងខ្លាំងបំផុត។
ឥលូវនេះ ចាប់ផ្តើមមើលកដៃរបស់អ្នក ហើយសម្លឹងមើលថា តើខ្សែកដៃមានលក្ខណៈបែបណា។ ប្រសិនបើខ្សែកដៃអ្នកមានទម្រង់ជាត្រីកោណ វាជាសញ្ញាបញ្ជាក់ថា អ្នកនឹងទទួលបានលុយកាក់ច្រើនហួសពីការស្មាន។ នេះអាចមានន័យថា អ្នកជាមនុស្សដែលមានសំណាងពីការឈ្នះឆ្នោត ឬមានលាភមហាសាលពីការធ្វើអ្វីដោយមិនដឹងខ្លួន៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • សញ្ញាត្រីកោណលើ.ក.ដៃ បង្ហាញថាអ្នកជាមនុស្សមានសំណាង