ឆ្លុះ​កាំ​រស្មី​ Xរក​ឃើញ​​ប៊ូឡុង​មួយ​គ្រាប់​​ក្នុង​ខ្លួន​អ្នក​នៅ​រស់​ពី​ការ​វាយ​ប្រហារ​​ក្នុង​ក្រុងប្រ៊ុចសែល​

ទិដ្ឋភាព​​​ថត​​កាំ​រស្មី​ X (X-ray) លើ​​អ្នក​​​នៅ​រស់​រាន​​មាន​ជីវិត​​​​ម្នាក់​​​​​​​​​ក្រោយ​ការ​វាយ​ប្រហារ​ដោយ​ការ​បំផ្ទុះ​​​​​គ្រាប់​បែក​នា​ទី​​​​ក្រុងប្រ៊ុចសែល​ប្រទេស​បែលហ្ស៊ិក មាន​​​គ្រាប់​ប៊ូឡុង​​​ដូច​ដែក​គោល​នៅ​​​ក្នុង​ខ្លួន​ ធ្វើ​ឲ្យ​មាន​​​​ការ​​ភ្ញាក់​ផ្អើល​ពី​​​មនុស្ស​ជា​ច្រើន។

តាម​សារព័ត៌មាន​ Daily Mail គ្រាប់​​គន្លឹះ​ប្រវែង​​៣​អ៊ីង​ (៧,៦២​​សង់ទីម៉ែត្រ) ​​នៅ​ចំណុច​​ក្បែរ​ៗបេះ​ដូង​របស់​ជន​រង​គ្រោះ​​​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​​មន្ទីរពេទ្យ​យោធា​​​​​​នៅ​ក្នុង​ទី​ក្រុង​​ Neder-over-Heembeek ភាគ​​​ខាង​ជើង​​​​​រដ្ឋធានី​ប្រ៊ុចសែល​​​។

មនុស្ស​យ៉ាង​តិច​ណាស់​​៣៤​នាក់​​​បាន​ស្លាប់​​​​និង​ជា​ច្រើន​នាក់​​រង​របួស​​​​​​ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ផ្ទុះ​​នៅ​​ព្រលាន​យន្តហោះ​​Zaventem និង​​នៅ​ស្ថានីយ​មេត្រូ​ Maelbeek (​ក្រោម​ដី)​។ តាម​សេចក្ដី​រាយ​ការណ៍​​ពី​ប្រភព​​ខាង​លើ​ដដែល​ថា មាន​យ៉ាង​ហោច​គ្រាប់​បែក​​មួយ​ក្នុង​ចំណោម​គ្រាប់​បែក​​បាន​បំផ្ទុះ​ខាង​លើ​​​ផ្ទុក​ដោយ​​គ្រាប់​​ដែក​គោល​ជា​ច្រើន​។ យ៉ាង​ណា​ក្ដី​ ពុំ​មាន​គ្រូ​ពេទ្យ​​​ណា​ម្នាក់​ហ៊ាន​អះ​អាង​ថា​​​​គ្រាប់​ប៊ូឡុង​នោះ​​​​​បាន​ចូល​ក្នុង​ខ្លួន​ជន​រង​គ្រោះ​ម្នាក់​ខាង​លើ​​ដោយ​របៀប​ណា​នោះ​ទេ។

ឆ្លុះ​កាំ​រស្មី​ Xរក​ឃើញ​​ប៊ូឡុង​មួយ​គ្រាប់​​ក្នុង​ខ្លួន​អ្នក​នៅ​រស់​ពី​ការ​វាយ​ប្រហារ​​ក្នុង​ក្រុងប្រ៊ុចសែល​

ឆ្លុះ​កាំ​រស្មី​ Xរក​ឃើញ​​ប៊ូឡុង​មួយ​គ្រាប់​​ក្នុង​ខ្លួន​អ្នក​នៅ​រស់​ពី​ការ​វាយ​ប្រហារ​​ក្នុង​ក្រុងប្រ៊ុចសែល​

ឆ្លុះ​កាំ​រស្មី​ Xរក​ឃើញ​​ប៊ូឡុង​មួយ​គ្រាប់​​ក្នុង​ខ្លួន​អ្នក​នៅ​រស់​ពី​ការ​វាយ​ប្រហារ​​ក្នុង​ក្រុងប្រ៊ុចសែល​

ឆ្លុះ​កាំ​រស្មី​ Xរក​ឃើញ​​ប៊ូឡុង​មួយ​គ្រាប់​​ក្នុង​ខ្លួន​អ្នក​នៅ​រស់​ពី​ការ​វាយ​ប្រហារ​​ក្នុង​ក្រុងប្រ៊ុចសែល​

ឆ្លុះ​កាំ​រស្មី​ Xរក​ឃើញ​​ប៊ូឡុង​មួយ​គ្រាប់​​ក្នុង​ខ្លួន​អ្នក​នៅ​រស់​ពី​ការ​វាយ​ប្រហារ​​ក្នុង​ក្រុងប្រ៊ុចសែល​

ឆ្លុះ​កាំ​រស្មី​ Xរក​ឃើញ​​ប៊ូឡុង​មួយ​គ្រាប់​​ក្នុង​ខ្លួន​អ្នក​នៅ​រស់​ពី​ការ​វាយ​ប្រហារ​​ក្នុង​ក្រុងប្រ៊ុចសែល​

ដោយ​ឡែក​​​តាម​ការ​ឲ្យ​ដឹង​ពី​​​​បុគ្គលិក​​​ក្នុង​ព្រលាន​​យន្តហោះ​​ម្នាក់ ​នៅ​រស់​រាន​មាន​ជីវិត​ ឈ្មោះ Alphonse Youla ​ដែល​ធ្វើ​ការ​​​​ជា​អ្នក​ជួយ​រៀប​ចំ​​​​វ៉ាលី​អីវ៉ាន់​អ្នក​ដំណើរ​​បាន​​ឲ្យ​ដឹង​ថា ៖ ” ខ្ញុំ​​​បាន​ឮ​បុរស​ម្នាក់​ស្រែក​​​ពាក្យ​ប៉ុន្មាន​ម៉ាត់​ជា​ភាសា​អារ៉ាប់​ រួច​​ការ​បំផ្ទុះ​មួយ​បាន​កើត​​ឡើង…បន្ទាប់​មក​​កើត​មាន​ការ​ផ្ទុះ​លើក​ទី​ពីរ​​​ខ្លាំង​ជាង​លើក​ទី​១​ទៅ​ទៀត។ វា​គួរ​ឲ្យ​ខ្លាច​ ខ្ញុំ​បាន​ឃើញ​​មនុស្ស​យ៉ាង​តិច​៧​នាក់​ស្លាប់។ មាន​ឈាម​ជា​ច្រើន អ្នក​ខ្លះ​បាន​របួស​ដាច់​ជើង អ្នក​អាច​ឃើញ​​ថា​ពួក​គេ​ដាច់​ជើង​”។

​ក្រោយ​ពេល​កើត​មាន​ការ​បំផ្ទុះ​នៅ​ព្រលាន​យន្តហោះ​ខាង​​លើ​រួច ​រយៈ​ពេល​​៩០​នាទី​ក្រោយ​​​មក មាន​ការ​បំផ្ទុះ​មួយ​ទៀត​​កើតឡើងនៅ​​ស្ថានីយ​មេត្រូ Maelbeek  (ផ្លូវក្រោមដី)​ ក្បែរ​​​​ទី​ស្នាក់​ការ​​កណ្ដាល​នៃ​​សហភាព​អឺរ៉ុប​​នា​កណ្ដាល​ទី​ក្រុង​ប្រ៊ុចសែល​ផង​ដែរ។

មក​ទល់​ពេល​នេះ​​ ជើង​ហោះ​ហើរ​រាប់​រយ​​​និង​ការ​ធ្វើ​ដំណើរ​​ទៅ​កាន់​ទី​ក្រុង​ព្រុចសែល​​ប្រទេស​បែលហ្ស៊ិក​​ត្រូវ​បាន​លុប​ចោល​ ចំណែក​ឯ​ផ្លូវ​​​ព្រំដែន​​រវាង​ប្រទេស​បារាំង​និង​ប្រទេស​បែលហ្ស៊ិក​ត្រូវ​បាន​បិទ​​ជា​បណ្ដោះ​អាសន្ន៕

ប្រភព៖sabay

  • ឆ្លុះ​កាំ​រស្មី​ Xរក​ឃើញ​​ប៊ូឡុង​មួយ​គ្រាប់​​ក្នុង​ខ្លួន​អ្នក​នៅ​រស់​ពី​ការ​វាយ​ប្រហារ​​ក្នុង​ក្រុងប្រ៊ុចសែល​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/23  Category:ជីវិតនិងសង្គម
Tags: